Senior Administrative Coordinator
- Career Category: Business Administration, Admin / Supervisory, Exec. / Management, Computer - General
- Schedule:Full-time
- Salary: Negotiable
JOB PURPOSE: To assist the SWAT leadership team to support the daily operations of the program and ensuring all communications, project coordination and administrative tasks are implemented effectively in a timely manner.
Reports to: Associate Director Rescue Program.
Direct Reports: N/A.
- Administrative Support:
- Interpreting for leaders as required.
- Translating documents from English to Khmer as required.
- Assisting with IT software and fixing hardware where required.
- Project Coordination:
- Taking part and assisting trainers during Police trainings as required.
- Communication Liaison:
- Work closely with the Associate Director of Rescue to support his role in attending meetings, liaising with staff members.
- Building relationships with confidential informants, handling confidential information professionally.
- Liaising with and building trusting relationships with Police and all other partners.
- Representing Swat at meetings.
- Operation support:
- Driving throughout Cambodia as required.
- Overnight and weekend stays at short notice dependent upon the situation, take part in operational activities as required.
- Be responsible to control a budget when required.
- Data & Reporting:
- Writing reports for senior AIM staff as required.
- Updating Swat case management system.
- Hold all information confidential.
- Any other duties as assigned.
- Working 48 hours/week. Typically, from Monday-Friday 7:30am to 4:30pm (Evenings, weekends, holidays may be required). This role also requires some flexibility in coming in early and working late, especially for travelling.
- NSSF in conjunction with AIM’s Healthcare policy for employee and immediate family.
- Paid holidays.
- Salary for this position will be based on experience and qualifications.
- Khmer - Good
- English - Good
- Bachelor's Degree in business admin, Management, IT, or related field. Or combination of education and experience required.
- Experience dealing with confidential information, experience working with foreign nationals and dealing with confidential information for 2 years
- Proven experience in the field of administration and management.
- Excellent written and spoken English and Khmer.
- Strong IT skills.
- Cambodian National ID Card.
- No criminal record.
- An active member of a local Christian church.
- Pastor’s reference.
- Strong interpersonal skills.
- Strong clerical skills, an ability to handle security risks.
- Full driving license.
- Critical thinking skills.
- Quick thinking.
- High level of integrity.
- Ability to work within a professional team.
- Ability to work within diverse environments effectively, humility to complete mundane tasks when required.
ប្រធានក្រុមសង្គមកិច្ច
- ប្រភេទការងារ: ផ្នែកការងារសង្គម, ផ្នែកអភិវឌ្ឍន៍សង្គម, ផ្នែកអភិវឌ្ឍន៍ជនបទ
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
មជ្ឈមណ្ឌលមេត្រីលើកស្ទួយនៃក្តីស្រលាញ់២ ត្រូវការជ្រើសរើសបេក្ខនារីជាជនជាតិខ្មែរមួយរូប ដើម្បីបំពេញតួនាទីជា ប្រធានក្រុមសង្គមកិច្ចពេញម៉ោង។
គោលបំណងការងារ៖ធ្វើការក្រោមការគ្រប់គ្រងរបស់នាយិកាមជ្ឈមណ្ឌលមេត្រីលើកស្ទួយនៃក្តីស្រលាញ់២ និងប្រធានផ្នែកសង្គមកិច្ច ដើម្បីគ្រប់គ្រង និងសម្របសម្រួលបុគ្គលិកសង្គមកិច្ច និងផ្តល់ការគ្រប់គ្រងករណីសម្រាប់អ្នកស្នាក់នៅមជ្ឈមណ្ឌលមេត្រីលើកស្ទួយនៃក្តីស្រលាញ់២នាពេលបច្ចុប្បន្ន និងអតិថិជនដែលបានធ្វើសមាហរណកម្មរួច តាមរយៈការបណ្តុះបណ្តាល និងការអភិវឌ្ឍបុគ្គលិក ការត្រួតពិនិត្យកាលវិភាគ ការធ្វើផែនការ និងការងារប្រចាំថ្ងៃនៅក្នុងនាយកដ្ឋាន។ មុខតំណែងនេះគ្រប់គ្រង និងធ្វើការគ្រប់គ្រងករណីសម្រាប់អតិថិជនចាប់ពីការទទួលរហូតដល់ការបិទករណីស្របតាមតម្រូវការរបស់រដ្ឋាភិបាល។ មុខតំណែងនេះនឹងត្រូវធ្វើការងារនៅមជ្ឈមណ្ឌលមេត្រីលើកស្ទួយនៃក្តីស្រលាញ់២ ប៉ុន្តែអាចនឹងត្រូវជួយកម្មវិធី AIM ទាំងអស់តាមតម្រូវការ។
រាយការណ៍ទៅកាន់៖ ប្រធានផ្នែកសង្គមកិច្ច។
- ផ្តល់ការបណ្ដុះបណ្ដាលការថែទាំការប៉ះទង្កិចផ្លូវចិត្តដល់បុគ្គលិកសង្គមកិច្ចទាំងអស់។
- ដឹង និងយល់អំពីគោលការណ៍ការងារសង្គមកិច្ចនិងគោលការណ៍ណែនាំនៃការធ្វើសមាហរណកម្មមជ្ឈមណ្ឌលមេត្រីលើកស្ទួយនៃក្តីស្រលាញ់២ទាំងអស់។
- ស្វែងយល់ និងផ្តល់ការបណ្តុះបណ្តាលប្រព័ន្ធគ្រប់គ្រងករណីអេឡិចត្រូនិក និងធានាបាននូវការត្រួតពិនិត្យបុគ្គលិកសង្គមកិច្ច។
- ដឹង យល់ និងបណ្តុះបណ្តាលដំណើរការនៃការគ្រប់គ្រងករណី។
- ជួយដឹកនាំការតម្រង់ទិសបុគ្គលិកថ្មីដោយយោងតាមគោលការណ៍ AIM និង ARC2 ។
- ជួយដឹកនាំការបណ្តុះបណ្តាលបុគ្គលិកថ្មី និងការបណ្ដុះបណ្ដាលនានាដល់បុគ្គលិកសង្គមកិច្ចទាំងអស់។
- គ្រប់គ្រងករណីអតិថិជនមួយចំនួនដែលស្របតាមការពិពណ៌នាការងាររបស់បុគ្គលិកសង្គមកិច្ច។
- ជួយអ្នកគ្រប់គ្រងដើម្បីចាត់តាំងបុគ្គលិកសង្គមកិច្ចសម្រាប់អតិថិជនថ្មី ដោយធានាថាបុគ្គលិកសង្គមកិច្ចនីមួយៗមិនមានករណីច្រើនពេក។
- ត្រួតពិនិត្យការងារសង្គមកិច្ច ដើម្បីធានាថាអ្នកស្នាក់នៅថ្មីបានកំណត់ការណាត់ជួប ការប្រជុំ និងការវាយតម្លៃទាំងអស់ដោយយោងតាមគោលការណ៍ARC2។
- ជួយអ្នកគ្រប់គ្រងចាត់តាំងបុគ្គលិកសង្គមកិច្ចសម្រាប់ការពិនិត្យសុខភាព ករណីតុលាការ ការវាយតម្លៃគ្រួសារ និងការណាត់ជួបផ្សេងទៀតតាមតម្រូវការ។
- ត្រួតពិនិត្យបុគ្គលិកសង្គមកិច្ច ដើម្បីធានាថាពួកគេបានជួបជាមួយអ្នកស្នាក់នៅស្របតាមកាលវិភាគរបស់ពួកគេរៀងរាល់ខែ។
- ត្រួតពិនិត្យ និងជួយបុគ្គលិកសង្គមកិច្ច ដើម្បីរៀបចំអតិថិជនសម្រាប់ការធ្វើសមាហរណកម្ម ការតាមដាន និងបិទករណីអតិថិជន តាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាល។
- ជួយអ្នកគ្រប់គ្រងការងារសង្គមកិច្ចដើម្បីផ្តល់ការបណ្តុះបណ្តាលលើឯកសាររដ្ឋាភិបាល និងតម្រូវការការងារ។
- ជួបជាទៀងទាត់ជាមួយបុគ្គលិកដើម្បីធានាថាបុគ្គលិកសង្គមកិច្ចទាំងអស់យល់អំពីតួនាទីរបស់ពួកគេ និងអនុវត្តទំនួលខុសត្រូវទាំងអស់របស់ពួកគេស្របតាមកិច្ចព្រមព្រៀងការងាររបស់ពួកគេ។
- ជួបជាមួយប្រធានផ្នែកសង្គមកិច្ចប្រចាំសប្តាហ៍ ដើម្បីពិនិត្យមើលមូលដ្ឋានទិន្នន័យផ្ទៃក្នុង ដើម្បីធានាថារបាយការណ៍ទាំងអស់ត្រូវបានធ្វើយ៉ាងត្រឹមត្រូវដោយបុគ្គលិកសង្គមកិច្ចទាំងអស់នៅក្នុងក្រុម។
- ពិនិត្យរបាយការណ៍ប្រចាំខែរបស់បុគ្គលិកសង្គមកិច្ចទាំងអស់នៅក្នុងក្រុម ហើយនៅពេលដែលបានបញ្ចប់រួចរាល់ហើយ បញ្ជូនរបាយការណ៍នោះទៅកាន់ប្រធានផ្នែកសង្គមកិច្ច។
- ជួយអ្នកគ្រប់គ្រងដឹកនាំការប្រជុំក្រុមដើម្បីរៀបចំផែនការសកម្មភាពប្រចាំខែ និងជួបជាមួយប្រធានផ្នែកសង្គមកិច្ច សម្រាប់ការអនុម័ត។
- ពិនិត្យមើល memo ប្រចាំខែសម្រាប់បុគ្គលិកសង្គមកិច្ចនីមួយៗ ដើម្បីធានាថាវាត្រូវគ្នានឹងផែនការសកម្មភាព ហើយផ្ញើទៅប្រធានផ្នែកសង្គមកិច្ចសម្រាប់ការអនុម័ត។
- ពិនិត្យបង្កាន់ដៃរៀងរាល់សប្តាហ៍ពីបុគ្គលិកសង្គមកិច្ចនីមួយៗ ដើម្បីធានាថាវាត្រូវបានធ្វើយ៉ាងត្រឹមត្រូវតាមគោលការណ៍ AIM និង ARC2។
- ធ្វើត្រួតពិនិត្យបុគ្គលិកសង្គមកិច្ចលើការវាយតម្លៃគ្រួសារ ករណីតុលាការ និងការសួរសុខទុក្ខផ្សេងៗទៀត។ បុគ្គលិកសង្គមកិច្ចម្នាក់ៗគួរតែត្រូវបានត្រួតពិនិត្យ ១ ដងរៀងរាល់ ៣ ខែ។
- ផ្ដល់មតិពីលទ្ធផល ការត្រួតពិនិត្យទៅកាន់បុគ្គលិកសង្គមកិច្ច ហើយរាយការណ៍ទៅប្រធានផ្នែកសង្គមកិច្ច ប្រសិនបើមានការព្រួយបារម្ភ ឬមានបញ្ហាកើតឡើង។
- ត្រៀមខ្លួនជាស្រេចសម្រាប់បុគ្គលិកសង្គមកិច្ចសម្រាប់ការពិគ្រោះយោបល់លើករណីតាមតម្រូវការ និងផ្ដល់ការអនុម័តលើការសម្រេចចិត្ត។ ស្វែងរកដំបូន្មាន និងការយល់ព្រមពីប្រធានផ្នែកសង្គមកិច្ចនៅពេលចាំបាច់។
- ជួយអ្នកគ្រប់គ្រងក្នុងការអនុម័តការចំណាយបន្ទាន់ដោយស្របតាមគោលនយោបាយការងារសង្គមកិច្ចរបស់ARC2។
- ធ្វើការវាយតម្លៃបុគ្គលិកសង្គមកិច្ចទាំងអស់ក្នុងក្រុមរបស់អ្នករៀងរាល់៦ខែម្តង ដើម្បីពិនិត្យមើលការអនុវត្តការងារ និងកំណត់គោលដៅ ហើយធ្វើការតាមដានការប្រជុំដើម្បីពិនិត្យមើលគោលដៅ។ ធ្វើការជាមួយប្រធានផ្នែកសង្គមកិច្ចដើម្បីជួយគាំទ្រ និងសម្រេចចិត្តលើការដំឡើងប្រាក់ខែប្រចាំឆ្នាំ។
- តាមដានវត្តមាន និងអាកប្បកិរិយារបស់បុគ្គលិកសង្គមកិច្ចនៅក្នុងក្រុម ហើយរាយការណ៍ពីកង្វល់ទៅប្រធានផ្នែកសង្គមកិច្ចសម្រាប់ការពិភាក្សាទាក់ទងនឹងតម្រូវការនៃការដាក់វិន័យ។
- ធ្វើការជាមួយប្រធានផ្នែកសង្គមកិច្ច ដើម្បីរៀបចំ និងដឹកនាំការប្រជុំប្រចាំខែរបស់បុគ្គលិកសង្គមកិច្ចទាំងអស់។
- ចូលរួមកិច្ចប្រជុំ និងការបណ្តុះបណ្តាលខាងក្រៅតាមតម្រូវការក្នុងនាមជាអ្នកតំណាងបុគ្គលិក ARC2 ។
- សហការជាមួយអ្នកសម្របសម្រួលទំនាក់ទំនងរដ្ឋាភិបាល ដើម្បីផ្តល់ព័ត៌មានការងារសង្គមកិច្ចណាមួយដែលស្នើដោយរដ្ឋាភិបាល។
- ធ្វើការជាមួយប្រធានផ្នែកសង្គមកិច្ច ដើម្បីធានាដល់ការអភិវឌ្ឍន៍ និងការបណ្តុះបណ្តាលបំណិនជីវិតសម្រាប់គ្រួសារអ្នកស្នាក់នៅនិងអតិថិជនដែលបានធ្វើសសមាហរណ៍កម្មរួច។
- ចូលរួមវគ្គបណ្តុះបណ្តាល ARC2 ចាំបាច់ទាំងអស់ ហើយស្ម័គ្រចិត្តក្នុងការរៀន និងអភិវឌ្ឍជំនាញគ្រប់គ្រង និងភាពជាអ្នកដឹកនាំ។
- ចូលរួមការប្រជុំម្កាយថែរក្សាប្រចាំសប្តាហ៍តាមការសមស្រប។
- រក្សាអ្វីៗទាំងអស់ដែល បានអាន ឮ ឬបកប្រែដោយសម្ងាត់បំផុត។
- ចូលរួមការថ្វាយបង្គំខ្លីពេលព្រឹកប្រចាំថ្ងៃ ក៏ដូចជាការថ្វាយបង្គំខ្លី និងការអធិស្ឋានពេលរសៀលរបស់បុគ្គលិក។
- បង្ហាញអាកប្បកិរិយាល្អគ្រប់ពេលវេលា។
- បង្ហាញ និងធ្វើជាគំរូនៃការមកទាន់ពេលវេលា។
- គាំទ្រនាយកដ្ឋានផ្សេងទៀតនៅក្នុង ARC2 តាមតម្រូវការ។
- តួនាទីនេះតម្រូវឱ្យមានការធ្វើដំណើរនៅទូទាំងប្រទេសកម្ពុជាជាញឹកញាប់ និងប្រទេសនៅជុំវិញដែលមានសក្តានុពលផងដែរ។
- ភារកិច្ចផ្សេងទៀតតាមការចាត់តាំង។
- ធ្វើការ៤៨ម៉ោងក្នុងមួយសប្តាហ៍។ ជាធម្មតាចាប់ពីថ្ងៃចន្ទ-សុក្រ ម៉ោង៧៖៣០ព្រឹក ដល់ម៉ោង ៤៖៣០ល្ងាច,ថ្ងៃសៅរ៍ពីម៉ោង៨៖០០ព្រឹក ដល់ម៉ោង១៖០០រសៀលដោយផ្អែកលើការផ្លាស់ប្តូរវិលជុំ; អាចនឹងទាមទារអោយធ្វើការបន្ថែមម៉ោងតាមការចាំបាច់។
- ផ្តល់ជូនការធានារ៉ាប់រងសុខភាពតាមរយៈសេវា ប.ស.ស រួមជាមួយ និងគោលនយោបាយសុខភាពរបស់អង្គការ AIM សម្រាប់បុគ្គលិក និងសមាជិកគ្រួសារក្នុងបន្ទុក។
- ផ្តល់ជូនថ្ងៃឈប់សម្រាកដែលមានប្រាក់ឈ្នួល។
- សម្រាប់ប្រាក់ខែនៃមុខដំណែងនេះ គឺផ្អែកទៅលើបទពិសោធន៍និងសមត្ថភាពរបស់បេក្ខជន។
- មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបវិទ្យាល័យ
- បរិញ្ញាបត្រត្រូវបានផ្តល់អាទិភាព
- កម្រិតវប្បធម៌៖ តម្រូវអោយមានសញ្ញាបត្រទុតិយភូមិ។ សញ្ញាបត្របរិញ្ញាបត្រ(ចង់បាន)។
- បទពិសោធន៍៖ ទាមទារអោយមានបទពិសោធន៍ផ្នែកសង្គមកិច្ចចាប់ពីបីឆ្នាំឡើងទៅ។មានបទពិសោធន៍ផ្នែកគ្រប់គ្រង ប៉ុន្តែមិនចាំបាច់។
- ស្ទាត់ជំនាញផ្នែកភាសាខ្មែរ៖ ការសរសេរ និងការនិយាយ។
- មានចំណេះដឹងផ្នែកភាសាអង់គ្លេសល្អ៖ ការសរសេរ និងការនិយាយ ចង់បាន។
- ចេះកុំព្យូទ័រ។
- មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
- មិនមានកំណត់ត្រាព្រហ្មទណ្ឌ។
- ជាសមាជិកសកម្មនៃព្រះវិហារគ្រីស្ទបរិស័ទ។
- ត្រូវមានលិខិតបញ្ជាក់ពីគ្រូគង្វាល។
- អាចធ្វើការម្នាក់ឯងបាន និងមានគំនិតផ្តួចផ្តើម។
- សមត្ថភាពក្នុងការធ្វើការជាមួយប្រធានផ្នែកសង្គមកិច្ច និងអ្នកដឹកនាំផ្សេងទៀត។
- មានសមត្ថភាពដឹកនាំក្រុម ទោះបីជាត្រូវធ្វើការសម្រេចចិត្តដែលពិបាកៗក៏ដោយ។
- មានសមត្ថភាពដោះស្រាយបញ្ហាគិតបែបវិភាគ និងធ្វើការសម្រេចចិត្តដែលមានប្រសិទ្ធភាព។
- មានសមត្ថភាពដោះស្រាយវិវាទ និងដាក់ពិន័យប្រកបដោយប្រសិទ្ធភាព។
- មានឆន្ទៈក្នុងការរៀន។
- មានសមត្ថភាពបណ្តុះបណ្តាល ផ្តល់ឱវាទ និងគ្រប់គ្រងបុគ្គលិក។
- មានសមត្ថភាពគ្រប់គ្រងពេលវេលា និងចាត់អាទិភាពការងារប្រកបដោយប្រសិទ្ធភាព។
- មានជំនាញទំនាក់ទំនងល្អ ទាំងការសរសេរ និងការនិយាយ ដើម្បីសម្របខ្លួនទៅតាមអ្នកស្តាប់ផ្សេងៗគ្នា។