Procurement Ads

សេចក្ដីប្រកាសស្នើសុំក្រុមហ៊ុនក្នុងការផលិតវីដេអូអប់រំខ្លី គម្រោង សេវាថែទាំសុខភាពភ្នែក ដើម្បីទទួលបានសេវាគ្របដណ្តប់ដ៏ទូលំទូលាយ និងប្រកបដោយបរិយាបន្ននៅកម្ពុជា (SEHS)

with Ministry of Women's Affairs
This job has already passed the closing date

Announcement Description

នាយកដ្ឋាន​ស្រ្តី និង​សុខភាព​នៃ​ក្រសួង​កិច្ចការ​នារី​ សូម​ជូនដំណឹង​ដល់​បណ្ដា​ក្រុមហ៊ុន​ទាំងអស់​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ឱ្យ​បាន​ជ្រាប​ថា​ ក្រសួង​កិច្ចការ​នារី​នឹង​ដាក់​ឱ្យ​ពិគ្រោះ​ថ្លៃ​ និង​ដេញថ្លៃ​ជាសាធារ​ណៈ​ដើម្បី​ជ្រើសរើស​អ្នក​ផ្គត់ផ្គង់​ក្នុង​ការ​ផលិត​វី​ដេអូ​អប់រំ​ខ្លី​ (រយៈពេល​១នាទី​)។

Expected Outputs

សេចក្ដីប្រកាសស្នើសុំក្រុមហ៊ុនក្នុងការផលិតវីដេអូអប់រំខ្លី គម្រោង សេវាថែទាំសុខភាពភ្នែក ដើម្បីទទួលបានសេវាគ្របដណ្តប់ដ៏ទូលំទូលាយ និងប្រកបដោយបរិយាបន្ននៅកម្ពុជា (SEHS)

  • Career Category: Expression of Interest
  • Location: Phnom Penh
Summary

គោលបំណង​នៃ​ការ​ផលិត​វី​ដែអូ​ ៖

  • ដើម្បី​ចងក្រង​ជាឯក​សារ​អប់រំ​ដែល​មានគុណ​ភាព​ខ្ពស់​ សម្រាប់​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អន​ឡាញ ស្របតាម​បរិ​បទ​ និង​និន្នាការ​យុគ​សម័យ​ឌីជី​ថល​
  • ដើម្បី​ផ្តល់សារ​អប់រំ​ដល់​ប្រជាជន​នៅ​តាម​សហគមន៍​ ក្នុង​ការ​លើក​កម្ពស់​ការយល់​ដឹង​អំពី​ការថែទាំ​សុខភាព​ភ្នែក​ឱ្យ​បាន​ល្អ​ និង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ទទួល​សេវា​ពិនិត្យ​ និង​ព្យាបាល​ភ្នែក​ឱ្យ​បាន​ទាន់ពេល​វេលា​ ដើម្បី​បង្ការ​ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ភាព​ពិការ​ភ្នែក​។

ទំហំ​ការងារ​ និង​លក្ខខណ្ឌ​ ៖

  • ក្រុមហ៊ុន​ផលិតកម្ម​៖
  • ត្រូវតែ​ជា​ក្រុមហ៊ុន​ ឬអាជីវកម្ម​ដែល​បាន​ចុះបញ្ជី​ស្រប​ច្បាប់​
  • ច្បាប់​ចម្លង​នៃ​វិញ្ញាបត្រចុះបញ្ជី​ត្រូវតែ​មាន​សុពលភាព​
  • ប៉ាត​ង់ និង​ឯកសារ​ផ្លូវច្បាប់​ពាក់ព័ន្ធ​ផ្សេង​ៗទៀត​ត្រូវតែ​រួមបញ្ចូល​នៅ​ក្នុង​សំណើ​
  • ផលិត​វី​ដេអូ​អប់រំ​ខ្លី​ស្តីពី​ “ការថែទាំ​សុខភាព​ភ្នែក​” រយៈពេល​ ១នាទី​

សាច់រឿង​សម្រាប់​ផលិត​វី​ដេអូ​ ៖

ខ្លឹមសារ​វី​ដេអូស្តីពី​ការថែទាំ​សុខភាព​ភ្នែក​ ចំនួន​ ២ រឿង​ ព្រមទាំង​បាន​សម្រេច​ឱ្យ​អនុវត្ត​ការ​ថត​ដោយ​ប្រើប្រាស់​មនុស្ស​សម្តែង​តួ​ជាក់​ស្តែង​ ដើម្បី​បង្កើន​ភាព​រស់រវើក​ ទាក់ទាញ​ និង​មាន​ប្រសិទ្ធ​ភាព​។

  1. សាច់រឿង​ទី​១៖ វី​ដេអូ​ខ្លី​ ១ នាទី​ – ស្តីពី​ “ការប្រើប្រាស់​ភ្នែក​ត្រឹមត្រូវ​ ពេល​ប្រើ​ទូរស័ព្ទ​ ឬIPad”
  2. សាច់រឿង​ទី​២ ៖ វី​ដេអូ​ខ្លី​ ១ នាទី​ – ស្តីពី​ ការ​សម្គាល់​ឥរិយាបថ​របស់​កុមារ​ដែល​មាន​បញ្ហា​ភ្នែក​

សូម​ចុច​ឯកសារ​ភ្ចាប់​ខាងក្រោម​សម្រាប់​ព័ត​មាន​បន្ថែម​។

លក្ខណៈ​នៃ​វី​ដេអូ​ ៖

  • វី​ដេអូនឹងផលិត​ជា​ភាសាខ្មែរ​
  • វី​ដេអូត្រូ​វមាន​ Sub-title ជា​ភាសា​អង់គ្លេស​
  • វី​ដេអូត្រូ​វមាន​បញ្ចូល​ភាសា​កាយវិការ​សម្រាប់​អ្នកមាន​ពិការភាព​ (sign language)
  • ផ្តល់ជា​ Flash

ពេលវេលា​៖

  • ការងារ​ផលិត​ ចាប់​ផ្តើ​មផលិត​វី​ដេអូ​ពី​សប្តាហ៍​ទី​២ ខែ​មីនា​ ដល់​សប្តាហ៍​ទី​៤ ខែ​មេសា​ ឆ្នាំ​២០២៦។

កម្មសិទ្ធិ​បញ្ញា​៖

  • វី​ដេអូ​ដែល​បានផលិតហើយ​ នឹង​ក្លាយ​ជា​កម្មសិទ្ធិ​របស់ក្រ​សួង​កិច្ចការ​នារី​ និង​មូលនិធិ​ហ្វ្រេ​តហូឡូ​ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​ដែលជា​ម្ចាស់​ជំនួយ​។
  • វី​ដេអូនឹងត្រូវ​ប្រើប្រាស់​សម្រាប់​ប្រយោជន៍​សង្គម​ និង​មិនមែន​ក្នុង​គោលដៅ​ធ្វើជំនួញ​ទេ​។

Submission Requirements

ប្រសិនបើ​អ្នក​ចាប់​អាម្មរណ៍​ សូម​ពិនិត្យមើល​លក្ខខណ្ឌ​ខាងលើ​ និង​ដាក់​សំណើ​ររបស់​អ្នក​ក្នុង​ស្រោម​សំបុត្រ​បិទ​ជិត​ទៅកាន់​នាយកដ្ឋាន​ស្រ្តីនិង​សុខភាព​នៃ​ក្រសួង​កិច្ចការ​នារី​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

កំណត់​សម្គាល់​៖ សូម​ម្ចាស់ក្រុមហ៊ុន​ដែល​ចូលរួម​ដេញថ្លៃ​ សូម​ញែក​តម្លៃ​ដាច់ដោយឡែក​ពី​គ្នា​នៃ​សាច់រឿង​វី​ដេអូ​ទាំង​២

Attachment:
  • 260224 - ToR_Announcement_Video
 

Contact Details

Office Address
  • St.Trung Morn , Sangkat Stueng Mean chey, Khan Mean Chey, Phnom Penh, Cambodia
 
Contact Name
  • ល.ស ឡេង មោនីផា
 
Phone