Announcement Description

ផ្នែកទី ១៖ សាវតារ

USAID|PMI បានផ្តល់មូលនិធិដល់គម្រោងលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជា ដែលបានចាប់ផ្តើមនៅខែតុលា ឆ្នាំ២០១៦ ហើយនឹងផ្តល់ការគាំទ្រដល់គោលដៅដែលបានចែងនៅក្នុងក្របខ័ណ្ឌសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់នៃប្រទេសកម្ពុជា ដើម្បីកាត់បន្ថយអត្រាឈឺជំងឺគ្រុនចាញ់ឲ្យបានតិចជាង ១ នាក់ ក្នុងចំណោមមនុស្ស ១០០០ នាក់ដែលប្រឈមនឹងការឆ្លងជំងឺនេះនៅក្នុងស្រុកប្រតិបត្តិនីមួយៗ និងលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទ ប្លាស្មូដ៉្យូមហ្វាល់ស៊ីប៉ារុម (Plasmodium falciparum) ដែលរួមបញ្ចូលទាំងភាពស៊ាំនឹង ឱសថគ្រុនចាញ់ជាច្រើនប្រភេទ ផងដែរនៅក្នុងឆ្នាំ២០២០។ គម្រោងនេះនឹងរួមចំណែក ដល់គោលដៅ នេះតាមរយៈការអភិវឌ្ឍ ការអនុវត្តគំរូលុបបំបាត់ ជំងឺគ្រុនចាញ់ដែលអាចពង្រីកបាន និងផ្អែកលើភ័ស្តុតាង និងគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងប្រទេសកម្ពុជា។ រាល់ការងារទាំងអស់នឹង ត្រូវធ្វើឡើងដោយមាន កិច្ចសហប្រតិបត្តិការ និងសហការជាមួយមជ្ឈមណ្ឌល ជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត (CNM) មន្ទីរសុខាភិបាលខេត្ត (PHDs) និងស្រុកប្រតិបត្តិនានា (ODs) ដើម្បីគាំទ្រដល់ប្រព័ន្ធរដ្ឋាភិបាលនៃប្រទេសកម្ពុជា។ គម្រោងនេះនឹងពង្រឹងសមត្ថភាព របស់ដៃគូនានា នៅក្នុងមូលដ្ឋានពីកម្រិតជាតិ រហូតដល់កម្រិតថ្នាក់ខេត្ត និងស្រុក ក្នុងការដឹកនាំ គ្រប់គ្រង និងអនុវត្តអន្តរាគមន៍នានា ស្របពេលជាមួយគ្នានោះគម្រោងនេះ នឹងពង្រឹងប្រព័ន្ធឃ្លាំមើល ជំងឺគ្រុនចាញ់ដើម្បីផ្តល់ព័ត៌មាន បានកាន់តែល្អប្រសើរ និងកំណត់គោលដៅនៃយុទ្ធសាស្រ្តនានា ក្នុងការប្រយុទ្ធប្រឆាំង និងពិនិត្យតាមដានវឌ្ឍនភាព។ គម្រោងនេះក៏នឹងរួមបញ្ចូលសហគមន៍នានា និងជម្រុញឲ្យមានការចូលរួម ពីសំណាក់វិស័យឯកជន ការធ្វើតេស្តនូវឧបករណ៍ និងវិធីសាស្រ្តថ្មីៗផងដែរ ក្នុងពេលដែលសកម្មភាពនៃការប្រយុទ្ធនឹងជំងឺគ្រុនចាញ់ត្រូវបានពង្រីក។

ការប្រាស្រ័យទាក់ទងដើម្បីការផ្លាស់ប្តូរឥរិយាបថ (BCC) គឺជាសមាសធាតុដ៏សំខាន់មួយក្នុងចំណោមសមាសធាតុនានា នៃគម្រោងនេះដែលរួមចំណែកយ៉ាងខ្លាំងក្លា ដល់ការពង្រឹងអន្តរាគមន៍ លើជំងឺគ្រុនចាញ់គ្រប់ជ្រុងជ្រោយ។ ការប្រាស្រ័យទាក់ទង ដើម្បីការផ្លាស់ប្តូរឥរិយាបថនេះ នឹងគាំទ្រដល់គោលបំណងទីមួយ និងទីពីរនៃគម្រោងនេះ ដើម្បីផ្តល់ការគាំទ្រដល់ការពង្រីក អន្តរាគមន៍លើការប្រយុទ្ធប្រឆាំង បង្ការ និងលុបបំបាត់ជំងឺគ្រុនចាញ់ដែល មានគុណភាពខ្ពស់នៅក្នុង ODs ចំនួនប្រាំបួន ដែលការគ្របដណ្តប់សេវា និងគុណភាពនៅមានកំរិត។ ជាមួយគ្នានេះដែរ អន្តរាគមន៍ BCC នឹងត្រូវអនុវត្តដើម្បីសម្រេចបាន នូវវត្ថុបំណងនានាដូចតទៅ (១) ជម្រុញឲ្យមានការផ្លាស់ប្តូរឥរិយាបថ ចំពោះការបង្ការជំងឺគ្រុនចាញ់  ការស្វែងរកការធ្វើរោគវិនិច្ឆ័យ ទាន់ពេលវេលា និងការព្យាបាល ត្រឹមត្រូវនៅ ក្នុងចំណោមអ្នក ធ្វើការនៅក្នុងព្រៃ អ្នកតាំងទីលំនៅថ្មីៗ ប្រជាជនចល័ត/ប្រជាជនចំណាកស្រុក ដែលធ្វើការតាមចំការ/ក្រុមហ៊ុននានា និងប្រជាជន  ដែលរស់នៅតាមតំបន់ ព្រៃដាច់ស្រយាល និង (២) លើកកម្ពស់ការយល់ដឹងរបស់សាធារណជន អំពីគំរូសកម្មភាពលុបបំបាត់ ជំងឺគ្រុនចាញ់ដែលផ្តោតលើវិធីសាស្រ្ត ១-៣-៧។

ការប្រើប្រាស់ធនធានសហគមន៍ ឲ្យក្លាយជាគុណប្រយោជន៍ គឺជាវិធីសាស្រ្ត ដែលមាននិរន្តរភាពនៅក្នុងការ បង្កើតភាពជាម្ចាស់ ភាពជាអ្នកដឹកនាំ និងការចូលរួមរបស់សហគមន៍ ចំពោះការលុបបំបាត់ជំងឺគ្រុនចាញ់។ គម្រោងនេះនឹងធ្វើការជាមួយ NGOs/CBOs នៅក្នុង ODs ដែលជាគោលដៅ នៃគម្រោងដើម្បីធ្វើឲ្យ សេវាជំងឺគ្រុនចាញ់មានភាពកាន់ តែល្អប្រសើរឡើង និងពង្រីកសេវាជំងឺគ្រុនចាញ់ទៅដល់ ក្រុមមនុស្សដែលពិបាកនឹងទទួល បានសេវាទាំងនេះ ដូចជាអ្នកធ្វើការឯករាជ្យ នៅក្នុងព្រៃ អ្នកតាំងទីលំនៅថ្មីៗ និងក្រុមមនុស្សដែល គេមិនអើពើផ្សេងទៀត ដែលនៅតាមតំបន់ ព្រៃដាច់ ស្រយាលនានា។

ផ្នែកទី ២៖ ការស្នើសុំសំណើ វិសាលភាពការងារ/លក្ខណៈវិនិច្ឆ័យនៃគម្រោង

ការស្នើសុំសំណើ (EOI) គូសបញ្ជាក់ចំណុចសំខាន់ៗនៃវិសាលភាពការងារ (SOW) លក្ខខណ្ឌតម្រូវ និងសេចក្តីណែនាំនានាសម្រាប់ការ ដាក់ជូននូវពាក្យស្នើសុំ និងដំណើរការក្នុងការជ្រើសរើស និងលក្ខណៈវិនិច្ឆ័យ ព្រមទាំងកាលបរិច្ឆេទ ផុតកំណត់សម្រាប់ការដាក់ពាក្យ។

ការគ្របដណ្តប់ផ្នែកភូមិសាស្រ្ត

CEOI នេះមានបំណងផ្តល់មូលនិធិ ដល់គម្រោងនានានៅក្នុងស្រុកប្រតិបត្តិ (ODs) ចំនួន៩ ដែលរួមមាន ស្រុកប្រតិបត្តិក្រគរ ភ្នំក្រវាញ សំពៅមាស បាកាន នៅក្នុងខេត្តពោធិ៍សាត់ និងស្រុកប្រតិបត្តិបាត់ដំបង និង មោងឫស្សី ថ្មគោល សំពៅលូន នៅក្នុងខេត្តបាត់ដំបង និងស្រុកប្រតិបត្តិប៉ៃលិន ក្នុងខេត្តប៉ៃលិន។

អង្គការ និងអង្គការមិនមែនរដ្ឋាភិបាលនានា ដែលមានមូលដ្ឋានក្នុងសហគមន៍ក្នុងតំបន់ (CBOs) ដែលរួមបញ្ចូលទាំងសមាគមស្រ្តី សមាគមក្រុមជនជាតិភាគតិច/សមាគមកសិករ/សមាគមសាសនាផងដែរ ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងតំបន់ទាំងនេះ ត្រូវបានលើកទឹកចិត្តឲ្យដាក់ពាក្យស្នើសុំ។

វត្ថុបំណង សកម្មភាពសម្រាប់ការផ្តល់ជំនួយបន្ត

 1. ធ្វើការរួមគ្នាជាមួយបុគ្គលិកមូលដ្ឋានសុខាភិបាលក្នុងការរៀបចំយុទ្ធនាការនានាក្នុងភូមិ និងជម្រុញឲ្យមានការផ្លាស់ប្តូរឥរិយាបថចំពោះការបង្ការជំងឺគ្រុនចាញ់។
 2. លើសពីនេះទៀត CBOs នឹងជួយដល់បុគ្គលិកមូលដ្ឋានសុខាភិបាលនៅក្នុងការចែកចាយមុងជ្រលក់ថ្នាំ (LLINs) និងផ្សព្វផ្សាយអំពីឥរិយាបថសំខាន់ៗដែលផ្តល់សុខភាពល្អ ដូចជាការដេកនៅក្នុង LLINs។
 3. CBOs ក៏អាចធានាអោយមាននូវស្តុកមុង LLINs សម្រាប់ប្រជាជនចំណាកស្រុកដែលទើបនឹងមកដល់ថ្មី ដូច្នេះវានឹងជម្រុញឲ្យមានការចែកមុងជាបន្តដល់ប្រជាជនចំណាកស្រុក ស្របតាមយុទ្ធសាស្រ្តជាតិ។
 4. គាំទ្រដល់អាជ្ញាធរមូលដ្ឋានក្នុងការកំណត់ការតាំងទីលំនៅថ្មីៗរបស់កម្មកចល័ត និងប្រជាជនដែលប្រឈមនឹងការឆ្លងជំងឺគ្រុនចាញ់ផ្សេងៗទៀត ដូចជាក្រុមជនជាតិភាគតិចនៅក្នុងតំបន់របស់ពួកគេ និងធានាថាសេវាបង្ការ និងសេវាព្យាបាលជំងឺគ្រុនចាញ់ គឺអាចរកបានសម្រាប់ពួកគេ។
 5. បញ្ជូនអ្នកជំងឺដែលសង្ស័យថាមានជំងឺគ្រុនចាញ់ទៅកាន់មូលដ្ឋានសុខាភិបាល និងអ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់និងធ្វើការតាមដានអ្នកជំងឺទទួលបានការព្យាបាលដើម្បីធានាបាននូវការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលករណីជំងឺគ្រុនចាញ់នានាបានទាន់ពេលវេលា។
 6. ធ្វើការរាយការណ៍ករណីគ្រុនចាញ់ ឬការផ្ទុះឡើងនូវជំងឺគ្រុនចាញ់ណាមួយនៅក្នុងសហគមន៍របស់ពួកគេទៅកាន់មូលដ្ឋានសុខាភិបាល និងអ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ដើម្បីផ្តួចផ្តើមគំនិតធ្វើការឆ្លើយតបទៅនឹងការផ្ទុះឡើងយ៉ាងឆាប់រហ័ស។
 7. អង្គការតាមមូលដ្ឋាននឹងអនុវត្តន៍ការងារក្រោមកិច្ចសហការណ៍ជាមួយរចនាសម្ព័ន្ធតាមស្រុក សហគមន៍ និងមេដឹកនាតាមមូលដ្ឋាន និងជាមួយគម្រោងលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជាក្នុងការជួយត្រួតពិនិត្យការអនុវត្តន៍សកម្មភាព។

សូចនាករសម្រាប់ពិនិត្យតាមដាន

យើងរំពឹងទុកថា CBOs ដែលទទួលបានជំនួយបន្តទាំងអស់នឹងធ្វើការពិនិត្យតាមដានលទ្ធផលនៃសកម្មភាពរបស់ពួកគេ។ គម្រោងនឹងផ្តល់ជំនួយផ្នែកបច្ចេកទេសលើការពិនិត្យតាមដាន ដែលរួមបញ្ចូលទាំងការបង្កើតទម្រង់បែបបទនានាសម្រាប់ប្រមូលទិន្នន័យ និងការធ្វើរបាយការណ៍ផងដែរ។ CBOs អាចត្រូវបានស្នើសុំឲ្យរួមចំណែកប្រមូលទិន្នន័យសម្រាប់សូចនាករលើលទ្ធផលភ្លាមៗ និងលទ្ធផលរយៈពេលយូររបស់គម្រោង (ធ្វើរបាយការណ៍ប្រចាំខែ) ដូចជា៖

 • ចំនួនយុទ្ធនាការអប់រំអំពីគ្រុនចាញ់ដែលត្រូវបានរៀបចំឡើងនៅក្នុងភូមិនានាដែលមានអត្រាចម្លងខ្ពស់
 • ចំនួនអ្នកធ្វើការនៅក្នុងព្រៃ និងអ្នកតាំងទីលំនៅថ្មីៗដែលទទួលបានសារ BCC តាមរយៈ IPC
 • ចំនួន LLINs ដែលត្រូវបានចែកចាយ
 • ចំនួនការតាំងទីលំនៅរបស់ប្រជាជនចល័ត/ចំណាកស្រុកដែលបានកំណត់ឃើញ
 • ចំនួនអ្នកជំងឺដែលសង្ស័យថាមានជំងឺគ្រុនចាញ់ត្រូវបានបញ្ជូនទៅកាន់ VMWs/HFs
 • ចំនួនអ្នកជំងឺដែលស្វែងរកការព្យាបាលនៅ VMWs/HFs
 • ចំនួនព្រឹត្តិការណ៍សកម្មភាពឆ្លើយតបដែលត្រូវបានរៀបចំឡើង

ផ្នែកទី ៣៖ ការណែនាំអំពីការស្នើរសុំនូវជំនួយខ្នាតតូច

តើអ្នកណាអាចទទួលបាន?

អង្គការ និងអង្គការមិនមែនរដ្ឋាភិបាលនានាដែលមានមូលដ្ឋាននៅក្នុងសហគមន៍ (CBOs) ដែលរួមបញ្ចូលទាំងសមាគមស្រ្តី សមាគមក្រុមជនជាតិភាគតិច/សមាគមកសិករ/សមាគមសាសនាផងដែរ ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងតំបន់ទាំងនេះ មានសិទ្ធិដាក់ពាក្យស្នើសុំជំនួយ។ អ្នកដាក់ពាក្យស្នើសុំគួរបង្ហាញអំពីបទពិសោធន៍កាលពីមុននៅក្នុងការអនុវត្តន៍កម្មវិធីដែលមានមូលដ្ឋាននៅក្នុងសហគមន៍ ប្រសិនបើនៅក្នុងផ្នែកសុខាភិបាល និងជំងឺគ្រុនចាញ់ គឺកាន់តែល្អ, មានសមត្ថភាពក្នុងគ្រប់គ្រងជំនួយបន្ត និងសមត្ថភាពក្នុងការផ្តល់គណនេយ្យភាព និងការអនុវត្តន៍កម្មវិធី។ ជាពិសេស អង្គការទាំងអស់ត្រូវតែបំពេញតាមលក្ខណៈវិនិច្ឆ័យចំពោះសិទ្ធិទទួលបានដូចខាងក្រោម ដើម្បីទទួលបានជំនួយ៖

ដើម្បីមានសិទ្ធិទទួលបានជំនួយខ្នាតតូចដែលត្រូវបានផ្តល់ជូនក្រោមគម្រោង CMEP អ្នកដាក់ពាក្យស្នើសុំត្រូវតែ៖

 • ជាអង្គការដែលបានចុះបញ្ជីស្របច្បាប់ និងត្រូវបានទទួលស្គាល់យោងតាមច្បាប់នៃប្រទេសកម្ពុជា និងមានភាពអាចជឿទុកចិត្តបាន
 • បានបង្ហាញអំពីបទពិសោធន៍ក្នុងការបម្រើការងារដែលទាក់ទងនឹងផ្នែកបច្ចេកទេសនៃគម្រោង
 • បានបង្ហាញអំពីសមត្ថភាពក្នុងការគ្រប់គ្រងមូលនិធិនានានៃជំនួយដែលរួមបញ្ចូលទាំងភ័ស្តុតាងនៃគណនីធនាគារផងដែរ
 • ការស្រាវជ្រាវសាវតារតាម LexisNexis បង្ហាញថាមានភាពស្អាតស្អំ
 • មានភ័ស្តុតាងបង្ហាញអំពីរចនាសម្ព័ន្ធការិយាល័យផ្នែករូបវន្ត (ចង់បាន៖ មានទីតាំងនៅក្នុងតំបន់ដែលត្រូវអនុវត្តសកម្មភាព)
 • មានរបាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានធ្វើសវនកម្មរួច។

តើហិរញ្ញប្បទានណាខ្លះដែលអាចស្វែងរកបាន?

ជាទូទៅ ជំនួយនានានឹងមានចំនួនតិចជាង ១០០.០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ទោះយ៉ាងណា ជំនួយដែលមានចំនួនច្រើនជាងនេះបន្តិច (រហូតដល់ ៣០០.០០០ ដុល្លារ) អាចត្រូវបានផ្តល់ជូន ប្រសិនគណៈកម្មាធិការជ្រើសរើសជំនួយ (GSC) ធ្វើសេចក្តីសន្និដ្ឋានថាគម្រោងដែលមានទំហំធំជាងនេះមានទាំងអត្ថប្រយោជន៍ និងសមិទ្ធ-លទ្ធភាព។

តើលក្ខខណ្ឌតម្រូវនៃគណនេយ្យភាព និងការធ្វើរបាយការណ៍មានអ្វីខ្លះ?

អ្នកទទួលបានជំនួយបន្តនានាដែលត្រូវបានជ្រើសរើស នឹងត្រូវបានអញ្ជើញឲ្យចូលរួមសិក្ខាសាលាតម្រង់ទិសមួយដែល នឹងគូសបញ្ជាក់អំពីចំណុចសំខាន់ៗនៃសេចក្តីណែនាំជាក់លាក់សម្រាប់លក្ខខណ្ឌតម្រូវនៃគណនេយ្យភាព និងការធ្វើរបាយការណ៍សម្រាប់អ្នកទទួលបានជំនួយខ្នាតតូច។ ជាសង្ខេប លក្ខខណ្ឌតម្រូវនានានឹងរួមមាន៖

របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាស៖អ្នកទទួលបានជំនួយនឹងត្រូវបានតម្រូវឲ្យដាក់ជូននូវរបាយការណ៍ ចំណាយប្រចាំត្រីមាស ទៅកាន់ការិយាល័យកណ្តាល របស់ CMEP នៅភ្នំពេញ។  ថវិកាបន្ថែមនឹងត្រូវបានបញ្ចេញរៀងរាល់ត្រីមាស។

របាយការណ៍សកម្មភាពប្រចាំត្រីមាស៖ អ្នកទទួលបានជំនួយនឹងត្រូវបានស្នើសុំឲ្យធ្វើរបាយការណ៍ ប្រចាំត្រីមាសក្នុងអំឡុងពេលដំណើរការអនុវត្ត ជំនួយដោយផ្តល់សកម្មភាពសំខាន់ៗដែលត្រូវបានអនុវត្តក្នុងអំឡុងពេលនៃត្រីមាសនោះ សមិទ្ធផល និងលទ្ធផលសំខាន់ៗ, រាយការណ៍ស្តី ពីសូចនាករនានាដែលបានជ្រើសរើស សេចក្តីពន្យល់អំពីបញ្ហាប្រឈមនានាដែលបានជួបប្រទះ និងវិធីដោះស្រាយបញ្ហាប្រឈមទាំងនោះ និងសកម្មភាពនានាដែលបានធ្វើផែនការសម្រាប់រយៈពេលធ្វើរបាយការណ៍បន្ទាប់។

បុគ្គលិករបស់ CMEP នឹងចុះទៅជួបអ្នកទទួលបានជំនួយម្តងម្កាលដើម្បីផ្តល់ ជំនួយផ្នែកបច្ចេកទេសព្រមទាំងជួយអ្នកទទួលបាន ជំនួយម្នាក់ៗនៅក្នុងការដោះស្រាយបញ្ហា និងប្រសិនបើសមស្រប និងមានសមិទ្ធ-លទ្ធភាព ផ្តល់ជំនួយផ្នែកបច្ចេកទេសក្នុងការពង្រឹងសមត្ថភាពដែលឆ្លើយតបនឹងលក្ខខណ្ឌតម្រូវក្នុងការធ្វើរបាយការណ៍។

របាយការណ៍ចុងក្រោយនៃកម្មវិធី៖ របាយការណ៍ចុងក្រោយនៃកម្មវិធីនឹងត្រូវបានតម្រូវ ដោយគូសបញ្ជាក់អំពីចំណុចសំខាន់ៗនៃគោលដៅ និងវត្ថុបំណងនានាសម្រាប់គម្រោងដែលបានធ្វើផែនការដោយអ្នកទទួលបានជំនួយបន្ត។ របាយការណ៍នឹងស្នើសុំសេចក្តីពណ៌នាអំពីបញ្ហាប្រឈមនានាដែលជួបប្រទះ វិធីដោះស្រាយបញ្ហាប្រឈមទាំងនោះ និងអនុសាសន៍នានា សម្រាប់ការរៀបចំកម្មវិធីនាពេលអនាគត។ របាយការណ៍គួរសង្ខេបអំពីវឌ្ឍនភាពដែលត្រូវបានធ្វើឡើងឈានទៅសម្រេចបានគោលដៅ និងលទ្ធផលនានានៃគម្រោងទាំងមូល។ របាយការណ៍នេះក៏នឹងតម្រូវឲ្យរួមបញ្ចូលអនុសាសន៍ នានាស្តីពីនិរន្តរភាពជាក់ស្តែងរយៈពេលវែងនៃចលនានានារបស់គម្រោងនេះផងដែរ។ របាយការណ៍ចុងក្រោយនឹងរួមបញ្ចូល ផងដែរនូវរបាយការណ៍ហិរញ្ញវត្ថុស្តីពីការគ្រប់គ្រងជំនួយ និងការជម្រះបញ្ជីជាមុន។

ការវាយតម្លៃ៖ ការវាយតម្លៃពីខាងក្រៅអាចត្រូវបានធ្វើឡើងដោយគម្រោងនេះដើម្បី វាស់វែងអំពីកម្រិតនៃភាពជោគជ័យរបស់ជំនួយ នានាក្នុងការសម្រេចបានលទ្ធផល ដែលខ្លួនចង់បាន។

ផ្នែកទី៤៖ ដំណើរការក្នុងការជ្រើសរើស និងលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃ

គណៈកម្មការជ្រើសរើស (GSC) នឹងត្រូវបានបង្កើតឡើងដើម្បីត្រួតពិនិត្យឡើងវិញ នូវរាល់អ្នកដាក់ពាក្យស្នើសុំទាំងអស់។ CMEP មានបំណងទទួលបានតម្លាភាពនៅក្នុងការជ្រើសរើសអ្នកទទួលបានជំនួយនានា និងតម្លាភាពនៅទូទាំងវដ្តនៃការគ្រប់គ្រងកម្មវិធីជំនួយ ទាំងមូល។ CMEP និងអ្នកទទួលបានជំនួយរបស់ខ្លួន នឹងអនុវត្តតាមបទប្បញ្ញត្តិដែលពាក់ព័ន្ធទាំងអស់ ដែលរួមបញ្ចូលទាំង FAR, ADS ៣០២, ADS ៣០៣ និងបញ្ញត្តិស្តង់ដារនានានៃកិច្ចសន្យាចម្បង។ សៀវភៅបញ្ជីមួយនឹងត្រូវបានបង្កើតឡើងដើម្បីតាមដាន អំពីដំណាក់កាលនីមួយៗនៅក្នុងវដ្តនេះ។

ការចរចា និងការចុះមើលទីតាំង៖ មុនពេលផ្តល់ជំនួយ បុគ្គលិកគម្រោង CMEP អាចធ្វើការចុះមើលទីតាំងរបស់ដៃគូនា ពេលអនាគតដែលត្រូវបានសម្រាំងដើម្បី ទទួលបានព័ត៌មានបន្ថែម ដូចជារចនាសម្ព័ន្ធគ្រប់គ្រង កម្រិត និងសមត្ថភាពក្នុងគ្រប់គ្រងទាំងហិរញ្ញវត្ថុ និងគម្រោង តាមការចាំបាច់។ ពាក្យស្នើសុំមួយចំនួនអាចតម្រូវ ឲ្យមានការកែសម្រួលឡើងវិញ មុនពេលទទួលបានលទ្ធផល។ បុគ្គលិកគម្រោងអាចធ្វើការចរចាមួយទល់នឹង មួយជាមួយដៃគូនាពេលអនាគត ដើម្បីធ្វើការ ព្រមព្រៀង លើការកែប្រែចំពោះវិសាលភាព សកម្មភាព ឬថវិកាដែលស្នើឡើងដោយអង្គការទាំងនេះ។

ការឯកភាព៖ ពាក្យស្នើសុំចុងក្រោយនឹងត្រូវបានដាក់ជូន USAID ដើម្បីទទួលបានការឯកភាពជាស្ថាពរ។

លក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃ

 • វិធីសាស្រ្តផ្នែកបច្ចេកទេស
 • ផែនការគ្រប់គ្រង/បុគ្គលិក
 • សាវតារ/បទពិសោធន៍កាលពីអតីតកាលរបស់អង្គការ
 • ផែនការពិនិត្យតាមដាន និង វាយតម្លៃ
 • ពាក្យស្នើសុំថវិកា

ផ្នែកទី៥៖ លក្ខខណ្ឌនានានៃកិច្ចព្រមព្រៀង

នេះគឺជាជំនួយខ្នាតតូចសម្រាប់សកម្មភាពនានា ដែលបានបញ្ជាក់នៅក្នុងវិសាលភាពការងារ។ ការទូទាត់ប្រាក់ជូនអ្នកទទួលជំនួយបន្តនឹងត្រូវបានធ្វើឡើងដោយ CMEP ក្រោយពេលបញ្ចប់ និងបន្ទាប់ពីទទួលបានរបាយការណ៍នានា។ កិច្ចព្រមព្រៀងជំនួយនានានឹងត្រូវបានអនុវត្ត ស្របតាមបទប្បញ្ញត្តិនានាដែលបាន គូសបញ្ជាក់នៅក្នុង USAID ADS ៣០២.៥ និង ៣០៣.៥។ បញ្ញត្តិស្តង់ដារនានាសម្រាប់អ្នកទទួលជំនួយដែល មិនមែនជាជនជាតិអាមេរិកនឹងត្រូវបាន រួមបញ្ចូលនៅ ក្នុងកិច្ចព្រមព្រៀងជំនួយ។

Announcement Position

សេចក្តីប្រកាសរកចំណាប់អារម្មណ៍ អង្គការតាមមូលដ្ឋាន សម្រាប់អនុវត្តគម្រោងគ្រុនចាញ់

Expression  Interest
 • Location: Battambang, Pursat, Krong Pailin
 • Schedule: Short-term
 • Salary: N/A

Duties

 • ទំនួលខុសត្រូវរបស់អ្នកផ្តល់ជំនួយ
  • ក្នុងនាមជាអ្នកជាប់កិច្ចសន្យាចម្បង CMEP ត្រូវទទួលខុសត្រូវចំពោះចំណុចនានាដូចខាងក្រោម៖
   • ផ្តល់ការឯកភាព សេចក្តីណែនាំ ឬការណែនាំក្រោយពេលផ្តល់ជំនួយដែលត្រូវបានតម្រូវ
   • ពិនិត្យតាមដាន និងវាយតម្លៃអំពីការអនុវត្ត និងវឌ្ឍនភាពរបស់អ្នកទទួលបានជំនួយ
   • ធានាថាអ្នកទទួលបានជំនួយមានការយល់ដឹងអំពីគ្រប់ទិដ្ឋភាពទាំងអស់នៃទំនួល ខុសត្រូវរបស់ពួកគេនៅដំណាក់កាលខុសៗគ្នាក្នុងអំឡុងពេលអនុវត្ត
   • ពិនិត្យតាមដានការដាក់ជូនរបាយការណ៍ស្តីពីវឌ្ឍនភាពបានទាន់ ពេលវេលាដោយអ្នកទទួលបានជំនួយ និងធានាថារបាយការណ៍ទាំងនេះធ្វើការតាមដានសមិទ្ធផលនានា
   • ត្រួតពិនិត្យឡើងវិញនូវកម្មវិធីគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកទទួលបានជំនួយ ដែលរួមបញ្ចូលទាំងការបែងចែកមូលនិធិយ៉ាងសមស្របផងដែរ
   • ផ្តល់ការណែនាំ និងតាមដានការបង្ហាញឯកសារបញ្ជាក់នានារបស់អ្នកទទួលបានជំនួយ បានទាន់ពេលវេលា
   • ទទួលបានរបាយការណ៍ហិរញ្ញវត្ថុ និងការត្រួតពិនិត្យឡើងវិញដើម្បីអនុលោមតាមផែនការហិរញ្ញវត្ថុ និងថវិកា​នៃជំនួយ សកម្មភាព និងផែនការការងារ
   • ថែរក្សាសំណុំឯកសារមុនពេលផ្តល់ជំនួយ និងក្រោយពេលផ្តល់ជំនួយទាំងអស់ឲ្យមានសណ្តាប់ធ្នាប់ល្អ
   • ធានាថាអ្នកទទួលបានជំនួយថែរក្សារបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍ប្រតិបត្តិការរបស់ពួកគេបានយ៉ាងមានសណ្តាប់ធ្នាប់ល្អ និងរក្សាទុករបាយការណ៍ទាំងនោះសម្រាប់រយៈពេលបីឆ្នាំបន្ទាប់ ពីមានការទូទាត់​ប្រាក់លើកចុងក្រោយ
   • ពិនិត្យតាមដានការរួមចំណែកក្នុងការចែករំលែកសោហ៊ុយរបស់ អ្នកទទួលបានជំនួយ និង
   • ធ្វើការបញ្ឈប់ជំនួយដែលផុតកំណត់ទាំងអស់បានយ៉ាងទាន់ពេលវេលា។

Requirements

 • CBOs ដែលទទួលបានជំនួយត្រូវតែអនុលោម តាមចំណុច នានាដូចខាងក្រោម៖
  • អនុវត្តសកម្មភាពនានារបស់កម្មវិធីដែលត្រូវបានស្នើឡើងនៅក្នុងពាក្យស្នើសុំ និងបានព្រមព្រៀងគ្នាក្នុងអំឡុងពេលនៃដំណើរការផ្តល់ជំនួយស្របតាម ផែនការ ការងារ ដែលបានអនុម័ត
  • ពិនិត្យតាមដាន និងរាយការណ៍អំពីលទ្ធផលនៃគម្រោងផ្អែកតាមសូចនាករដែលបាន ព្រមព្រៀង ជាមួយCMEP
  • ចូលរួមក្នុងការរៀបចំផែនការ និងអនុវត្តការបង្កើនសមត្ថភាពផ្នែកបច្ចេកទេស និងផ្នែករៀបចំដើម្បីធានាបាននូវការអនុវត្តសកម្មភាពនានានៃកម្មវិធីប្រកប ដោយប្រសិទ្ធភាព និងអនុលោមតាមលក្ខខណ្ឌតម្រូវក្នុងការរាយការណ៍អំពីជំនួយ
  • ថែរក្សាបញ្ជីគណនេយ្យត្រឹមត្រូវ ឯកសារគាំទ្រ និងទិន្នន័យដែលបង្ហាញអំពីការប្រើប្រាស់ដែលត្រូវបានធ្វើឡើងចំពោះ ធនធាន ដែលបានទទួល។ រាល់បញ្ជីផ្សេងទៀតទាំងអស់ដែលពាក់ព័ន្ធនឹងជំនួយត្រូវបានរក្សាទុក​សម្រាប់រយៈពេលបីឆ្នាំចាប់ពីកាលបរិច្ឆេទដាក់ជូននូវបញ្ជីចំណាយ ចុងក្រោយ
  • ធ្វើការចាត់ចែងថវិកាលម្អិតសម្រាប់ធនធានដែលទទួលបាន និងដែលបានប្រើប្រាស់ (សកម្មភាពនានាដែលត្រូវបានអនុវត្តនឹងត្រូវបានពិនិត្យតាមដាន ដើម្បីកំណត់អំពីការប្រែប្រួល ដែលអាចកើតឡើងចំពោះថវិកា)
  • ចង្អុលបង្ហាញអំពីរាល់ការបញ្ចេញ តាមប្រភេទធនធានទាំងអស់ (ពលកម្ម ការទិញ ហេដ្ឋារចនាសម្ព័ន្ធ សេវា
  • អនុវត្តតាមរាល់វិធានទាំងអស់របស់ម្ចាស់ជំនួយចំពោះទំនិញ ការទិញដែលបានផ្តល់ និងអ្នកផ្គត់ផ្គង់ដែលត្រូវបានរឹតត្បិត/អ្នកផ្គត់ផ្គង់ដែលគ្មានសិទ្ធិធ្វើការផ្គត់ផ្គង់ ដោយអនុលោមតាមបញ្ញត្តិស្តង់ដារតាមអាណត្តិសម្រាប់​អង្គការមិនមែនរដ្ឋាភិបាល យោងតាម “វិធានលើសិទ្ធិទទួលបានរបស់ USAID ចំពោះនីតិវិធីសម្រាប់ទំនិញ និងសេវា” ដែលបានរកឃើញនៅក្នុង ADS ៣០៣
  • បំពេញតាមលក្ខខណ្ឌតម្រូវនានាក្នុងការធ្វើរបាយការ ណ៍ និងចំពោះការងារដែលត្រូវប្រគល់ជូន ដូចដែលត្រូវបានបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងជំនួយ
  • បើកគណនីធនាគារដាច់ដោយឡែកសម្រាប់មូលនិធិគម្រោង
  • គ្រប់គ្រងជំនួយដែលបានផ្តល់ជូនជារៀងរាល់ថ្ងៃ
   • ធានាបាននូវនីតិវិធីត្រឹមត្រូវសម្រាប់ការស្នើសុំជា ផ្លូវការ ការទូទាត់ប្រាក់ និងទូទាក់ប្រាក់បុរេប្រទានសម្រាប់ការចូលនិវត្ត របស់បុគ្គលិក
   • ការធ្វើរបាយការណ៍អំពីគណនេយ្យភាព និងការធ្វើរបាយការណ៍ហិរញ្ញវត្ថុស្របតាមគោល ការណ៍ណែនាំដែលបានផ្តល់ជូន (មន្រ្តីជំនួយ មន្រ្តីបច្ចេកទេសដែលអាចស្វែងរកបានដើម្បីផ្តល់ ជំនួយ) និង
  • ធានាបាននូវសកម្មភាពនានាដែលមានបំណងផ្តល់ ការគាំទ្រដល់ជំនួយស្របតាម SOW ដែលបានឯកភាព
  • ប្រសិនបើចាំបាច់ ទទួលបានការឯកភាពដែលចាំបាច់ទាំងអស់ជា លាយលក្ខណ៍អក្សរឲ្យបានទាន់ពេលវេលា។
 

Application Information

ផ្នែកទី៦៖ សេចក្តីណែនាំអំពីសំណើ

ប្រសិនបើអង្គការរបស់អ្នកមាន គម្រោងមួយដែលអ្នកជឿជាក់ថា បំពេញតាមលក្ខណៈវិនិច្ឆ័យនានាដូចខាងលើ សូមត្រួតពិនិត្យឡើងវិញ ដោយប្រុងប្រយ័ត្ននូវសេចក្តីណែនាំអំពីពាក្យស្នើសុំ។

រាល់សំណើទាំងអស់គួរត្រូវបានវាយអក្សរទំហំ ១២ នៅលើក្រដាស A4 ស្តង់ដារ និងត្រូវបានដាក់ជូនជាសំណៅរឹងទៅកាន់ការិយាល័យ CMEP ឬត្រូវបានដាក់ជូនតាមប្រព័ន្ធអេឡិចត្រូនិចតាមអ៊ីមែល ជា pdf ឬជា Microsoft Word។ ពាក្យស្នើសុំមិនគួរលើស ១៨ទំព័រ ឡើយ មិនរួមបញ្ចូលគម្រប តារាងមាតិកា និងឯកសារភ្ជាប់ដែលត្រូវបានតម្រូវ។

ប្រសិនបើអ្នកមានផែនការដាក់ជូននូវសំណៅរឹងមួយច្បាប់សូមរួមបញ្ចូលសាលាកបត្រព័ត៌មានរបស់អ្នកដាក់ពាក្យស្នើសុំ  សំណើផ្នែកបច្ចេកទេស និងសំណើផ្នែកសោហ៊ុយចំនួន ៤ច្បាប់។ សំណៅចម្លងមួយច្បាប់នៃឯកសារភ្ជាប់ដែលតម្រូវគួរត្រូវបានផ្តល់ជូន។ ការដាក់ជូនតាមប្រព័ន្ធអេឡិចត្រូនិច ត្រូវការតែសំណៅចម្លងមួយច្បាប់ នៃឯកសារទាំងអស់តែ  ប៉ុណ្ណោះ។

សំណើនីមួយៗគួររួមបញ្ចូលសមាសធាតុនានាដូចខាងក្រោម៖

 • សាលាកបត្រព័ត៌មានរបស់អ្នកដាក់ពាក្យស្នើសុំ
 • សំណើផ្នែកបច្ចេកទេស
 • សំណើផ្នែកសោហ៊ុយ
 • ឯកសារភ្ជាប់នានាដែលត្រូវបានតម្រូវ (សំណៅចម្លងមួយច្បាប់សម្រាប់ឯកសារភ្ជាប់នីមួយៗ)
  • សំណៅចម្លងនៃលិខិតបញ្ជាក់ការចុះបញ្ជីរបស់ NGO
  • ភ័ស្តុតាងបញ្ជាក់អំពីទីធ្លាការិយាល័យ
  • ផែនទីដែលបង្ហាញអំពីទីតាំងផ្នែករូបវន្តរបស់ការិយាល័យ
  • សេចក្តីថ្លែងការណ៍ដែលបានធ្វើសវនកម្មរួចរាល់ (ប្រសិនបើមាន)
  • ប្រវត្តិរូបសង្ខេប និងគុណសម្បត្តិគ្រប់គ្រាន់របស់បុគ្គលិកសំខាន់ៗ
  • លិខិតផ្តល់សុពលភាពពីគណៈគ្រប់គ្រង/មន្រ្តីសុខាភិបាលស្រុក

ផ្នែកទី៧៖ ការបង្ហាញចំណាប់អារម្មណ៍

NGOs/CBOs ដែលចាប់អារម្មណ៍ ចំពោះជំនួយខ្នាតតូចរបស់គម្រោងCMEP ត្រូវបានស្នើរសូមអោយផ្ញើរលិខិតចំណាប់អារម្មណ៍ ចំនួន២ទំព័រ មកកាន់គម្រោងCMEP។ យើងនឹងធ្វើការទំនាក់ទំនងទៅកាន់NGOs/CBOs  ដែលមានលិខិតចំណាប់អារម្មណ៍ ដែលឆ្លើយតបទៅនឹងការចង់បាន របស់គម្រោងតែប៉ុណ្ណោះដើម្បី អោយចូលរួមក្នុងសិក្ខាសាលា ដែលនឹងរៀបចំដោយCMEP ដើម្បីពិភាក្សា  និងរៀបចំសំណើក្នុងគម្រោងការ ដើម្បីដេញថ្លៃដែលមានការប្រកួតប្រជែង ក្នុងការជ្រើសរើសជាអ្នកទទួលជំនួយ ខ្នាតតូចរបស់គម្រោងCMEP។

តារាងខាងក្រោមគឺជាព័ត៌មានទំនាក់ទំនងលំអិត សម្រាប់ផ្ញើរលិខិតចំណាប់អារម្មណ៍ទៅ កាន់ការិយាល័យគម្រោងCMEP នៅតាមការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិគោលដៅនីមួយៗ។ លិខិតចំណាប់អារម្មណ៍ត្រូវផ្ញើជូនជាសំបុត្រ ឬត្រូវបានប្រគល់ជូនដោយផ្ទាល់ ទៅដល់ការិយាល័យរបស់ CMEP មុនពេលវេលា និងកាលបរិច្ឆេទផុតកំណត់ដែលបានបញ្ជាក់។ សូមផ្ញើឯកសារដែលបានតម្រូវទៅកាន់៖ អសយដ្ឋាន និង អ៊ីម៉ែលដែលបានផ្ដល់ជូន។

កាលបរិច្ឆេទបិទសម្រាប់ការដាក់ពាក្យស្នើសុំ គឺ ថ្ងៃ ច័ន្ទ ទី ១២ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង ៥ និង ៣០ នាទី ល្ងាច ។

សូមចំណាំ៖ សម្រាប់ពត៌មានទំនាក់ទំនង សម្រាប់ការដាក់ពាក្យដេញថ្លៃ សូមមើលនៅក្នុង ឯកសារភ្ជាប់ខាងក្រោម។

 

Attachment

 

Contact Detail

Contact Name
 Cambodia Malaria Elimination Project(CMEP)
 
 
Email
 
Website