អ្នកសម្របសម្រួលសហគមន៍ សម្រាប់កម្មវិធីចងក្រងដើម្បីសិទ្ធិលំនៅឋាន
- Career Category: Consultancies, Law
- Schedule:Full-time
- Salary: $446 - $482
- គាំទ្រក្នុងការចងក្រង និងការតស៊ូមតិរបស់សហគមន៍៖
- ធ្វើការជាមួយអ្នកដឹកនាំសហគមន៍ក្រីក្រនៅក្នុងតំបន់គោលដៅគម្រោង និងសមាជិកជារៀងរាល់ថ្ងៃ។
- ធ្វើសកម្មភាពសកម្មក្នុងការងារចងក្រងជាប្រចាំថ្ងៃនៅក្នុងសហគមន៍គោលដៅ។
- ចងក្រងសហគមន៍ស្របតាមផែនការការងាររបស់កម្មវិធីចងក្រងសហគមន៍ដើម្បីសិទ្ធិលំនៅឋាន (COP)
- ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងវិជ្ជាជីវៈដល់សកម្មភាពតស៊ូមតិដែលដឹកនាំដោយ សហគមន៍។
- ត្រួតពិនិត្យ កត់ត្រា និងរាយការណ៍ពីសកម្មភាពតស៊ូមតិដែលដឹកនាំដោយសហគមន៍ និងការងារចងក្រងសហគមន៍ ដោយធ្វើឱ្យប្រាកដថា កិច្ចខិតខំប្រឹងប្រែងរៀបចំរបស់ពួកគេដំណើរការទៅមុខ រលូន និងមានប្រសិទ្ធភាព។
- ជួយក្នុងការរៀបចំយុទ្ធសាស្ត្រចងក្រងសហគមន៍ និងវិធីសាស្រ្តការងារសម្រាប់ការកសាង និងរក្សាទំនាក់ទំនងល្អជាមួយសហគមន៍ដៃគូថ្មី និងសហគមន៍ដែលមានស្រាប់។
- ជួយសម្របសម្រួលដំណើរការផែនការអភិវឌ្ឍជម្រើសរបស់សហគមន៍ និងផ្តល់ធាតុចូលសម្រាប់ផែនការអភិវឌ្ឍជម្រើសកាន់តែប្រសើរ។
- ផ្តល់ជំនាញវិជ្ជាជីវៈក្នុងការដឹកនាំ គ្រប់គ្រង និងផ្តល់យោបល់ដល់ដំណើរការនៃ សហគមន៍ដែលទាមទារផែនការអភិវឌ្ឍន៍ជម្រើសរបស់ពួកគេ។
- ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលដំណើរការការងារ រួមទាំងការដោះស្រាយជម្លោះដែលអាចកើតឡើងក្នុងចំណោមសហគមន៍ និងក្រុមការងារចងក្រង។
- សម្របសម្រួលការឆ្លុះបញ្ចាំងសហគមន៍ប្រចាំសប្តាហ៍លើការងាររបស់ពួកគេ។
- ចូលរួមការកសាងស្មារតីក្រុម និងរក្សាការដោះស្រាយជម្លោះក្នុងក្រុម។
- រៀបចំទុកដាក់ឯកសារ COP ទាំងអស់ ទាំងSoft និង Hard។
- រួមគ្នាជាមួយនឹងក្រុមការងារចងក្រង និងក្រុមផ្សេងៗទៀត រៀបចំព្រឹត្តិការណ៍សហគមន៍។
- ថែរក្សាបណ្តាញដែលមានស្រាប់ (LOCOA) និងពង្រីកបណ្តាញថ្មីសម្រាប់សហព័ន្ធសហគមន៍។
- ធ្វើការងារផ្សេងទៀតតាមការចាត់តាំងរបស់ប្រធានកម្មវិធីក្រងក្រង និង និងគណៈគ្រប់គ្រងនៃអង្គការសមធម៌កម្ពុជា។
- ការបណ្តុះបណ្តាល និងការកសាងសមត្ថភាពសហគមន៍
- សម្របសម្រួល ដឹកនាំ និងតាមដានសកម្មភាពបណ្តុះបណ្តាលក្នុងផែនការការងារចងក្រងសហគមន៍។
- ផ្តល់ការបង្វឹកប្រចាំថ្ងៃ ការតម្រង់ទិស និងតាមដានអ្នកដឹកនាំសហគមន៍ធម្មជាតិ ហើយត្រូវប្រាកដថាពួកគេជំរុញមនុស្សឱ្យធ្វើសកម្មភាពរួមនិងរៀនសូត្រពីសកម្មភាពរបស់ពួកគេ។
- ធ្វើការជាមួយសិក្ខាកាមចងក្រងសហគមន៍ អ្នកចងក្រងសហគមន៍ផ្សេងទៀត និងអ្នកដឹកនាំធម្មជាតិសហគមន៍ដោយបង្ហាញពីគំរូភាព ផ្តល់មតិស្ថាបនា និងយុទ្ធសាស្ត្រដើម្បីលើកកម្ពស់បរិយាកាសការងារប្រកបដោយប្រសិទ្ធភាព។
- ផ្តល់ការបណ្តុះបណ្តាល/ការបង្វឹកអំពីទស្សនាទាននៃការចងក្រងសហគមន៍ដល់សិក្ខាកាមអ្នកចងក្រងសហគមន៍ និងផ្តល់មតិស្ថាបនានានាដល់អ្នកចងក្រងសហគមន៍ផ្សេងទៀត សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពការងារចងក្រងសហគមន៍។
- ការធ្វើផែនការ និងរបាយការណ៍៖
- ធ្វើកំណត់ហេតុកិច្ចប្រជុំ/របាយការណ៍សកម្មភាព។
- ផលិតរបាយការណ៍បណ្តុះបណ្តាលតាមការចាត់តាំង និងដាក់ជូនពីមន្ត្រីកម្មវិធី (PO) និងប្រធានកម្មវិធីចងក្រង។
- ផ្តល់ធាតុចូលលើកម្មវិធីចងក្រងសហគមន៍ដើម្បីសិទ្ធិលំនៅឋាន (COHR) និងផែនការការងារប្រចាំខែ ហើយរាយការណ៍ជាប្រចាំខែ ប្រចាំត្រីមាស ពាក់កណ្តាលឆ្នាំ និងប្រចាំឆ្នាំ។
- តាមដានទិន្នន័យសម្រាប់ M&E នៅសហគមន៍គោលដៅដែលទទួលខុសត្រូវផ្ទាល់ខ្លួន និងផ្តល់ការគាំទ្រដល់សហគមន៍គោលដៅថ្មី។
- គំនិតផ្តួចផ្តើមថ្មីៗ
- នាំយកគំនិតផ្តួចផ្តើម និងគំនិតច្នៃប្រឌិតថ្មីៗទៅកាន់ដំណើរការរៀបចំផែនការ ដើម្បីបង្កើនប្រសិទ្ធិផលការងារក្នុងកម្មវិធី និងសម្រេចបាននូវបេសកកម្ម និងគោលដៅរបស់ EC។
- ផ្តល់គំនិតផ្តួចផ្តើមថ្មីដល់ក្រុមសហគមន៍ ដូចជាក្រុមយុវជន និងក្រុមកុមារ ដើម្បីលើកកម្ពស់ការចូលរួមអភិវឌ្ឍសហគមន៍ និងកសាងសមត្ថភាពពួកគេក្នុងការរៀបចំផែនការសកម្មភាពតស៊ូមតិក្នុងមូលដ្ឋាន។
- តម្រូវការការប្រជុំ
- ចូលរួមកិច្ចប្រជុំរួមនានាជាមួយនឹងអ្នកគ្រប់គ្រង ក្រុមការងារចងក្រងសហគមន៍ (COHR) សហគមន៍ដៃគូ អង្គការក្រៅរដ្ឋាភិបាលជាដៃគូ និងអាជ្ញាធរមូលដ្ឋានតាមតម្រូវការជាក់ស្តែង។
- មានបរិញ្ញាបត្រដែលមានជំនាញពាក់ព័ន្ធ ដូចជំនាញផ្នែកច្បាប់ជាដើម។
- មានបទពិសោធន៍ការងារសហគមន៍ចាប់ពី ២-៣ ឆ្នាំ។
- ជាយុវជនសកម្មមកពីសហគមន៍ដែលអសន្តិសុខក្នុងកម្មសិទ្ធិដីធ្លី។
- មានការតាំងចិត្តខ្ពស់ក្នុងការធ្វើការជាមួយសហគមន៍ និងភាពស្មោះត្រង់។
- មានសមត្ថភាពក្នុងការដឹកនាំ និងធ្វើការបានល្អក្នុងក្រុម។
- អាចទំនាក់ទំនងជាភាសារខ្មែរ និងភាសាអង់គ្លេសបានល្អ។
- មានជំនាញក្នុងការប្រើប្រាស់ MS Office (ដូចជា MS Word, Excel ជាដើម)
- ទំនាក់ទំនងល្អ និងជំនាញអន្តរបុគ្គល រួមទាំងសមត្ថភាពក្នុងការកសាង និងរក្សាទំនាក់ទំនងជាមួយក្រុម និងដៃគូរបស់ស្ថាប័ន។
- ជំនាញ ចំណេះដឹងលើកិច្ចការហិរញ្ញវត្ថុ និងរដ្ឋបាល។