អ្នកបើកបរ
- Career Category: Driving/Transport, Security
- Schedule:Full-time
- Salary: $284 - $324
ពត៌មានអំពីការប្រកាស
យើងកំពុងស្វែងរកបុគ្គលិកអ្នកបើកបរដែលមានជំនាញល្អ និងបទពិសោធន៍បើកបរនៅក្នុងទីក្រុង ដោយសុវត្ថិភាព មកបំរើការងារ ក្នុងអង្គការរបស់យើង។ មុខងារនេះ ជាចំបងគឺត្រូវផ្តល់ជំនួយដល់ការបើកបររថយន្តរបស់អង្គការ ដើម្បីដឹកជញ្ជូន ទាំងបុគ្គលិក អតិថិជន និងតម្រូវការផ្សេងៗរបស់គម្រោងអង្គការតាមពេលវេលា និងផែនការ។ ប្រាកដណាស់យើងត្រូវការបុគ្គលិកដែលតស៊ូ អត់ធ្មត់ មានវិន័យ និងបំរើការងារដែលទៀងទាត់ និងទាន់ពេលវេលា។ ការងារនេះអាចត្រូវការបន្ថែមម៉ោងម្តងម្កាល នៅថ្ងៃធ្វើការធម្មតា ក៏ដូចជាចុងសប្តាហ៍ នៅពេលដែលមានការចាំបាច់ឬការបន្ទាន់តាមតម្រូវការជាក់ស្តែងនៃគម្រោង។
ម៉ោងធ្វើការ ៖ ៤៨ ម៉ោងក្នុងមួយសប្តាហ៍
តម្រូវការធ្វើដំណើរ៖ ធ្វើដំណើរក្នុងទីក្រុងភ្នំពេញ (ចុះខេត្តតាមតម្រូវការជាក់ស្ដែង)
អត្ថប្រយោជន៍
ចំណាត់ថ្នាក់ប្រាក់ខែ៖ B
ចាប់ផ្តើមដំបូង ៖ $២៨៤-$៣២៤
អត្ថប្រយោជន៍បន្ថែម ៖ ប្រាក់ខែទី ១៣ ប្រាក់ឧបត្ថម្ភសុខភាព និងការធានារ៉ាប់រង ប្រាក់ឧបត្ថម្ភថែទាំខ្លួន និងប្រាក់ឧបត្ថម្ភការសិក្សាអប់រំ។
កម្មវត្ថុការងារ៖
ដើម្បីធានានូវសុវត្ថិភាពនិងប្រសិទ្ធភាពក្នុងការបើកបរជូនអតិថិជនបុគ្គលិករបស់អង្គការរតនៈនិងដៃគូរបស់អង្គការរតនៈ។
សង្ខេបការងារ៖
អ្នកបើកបរទទួលខុសត្រូវក្នុងការគាំទ្រកម្មវិធីនៃគម្រោងផ្ទះស្នាក់នៅបណ្ដោះអាសន្ន ដោយ នូវសុវត្ថិភាពនិងប្រសិទ្ធភាពក្នុងការបើកបរជូនអតិថិជនបុគ្គលិករបស់អង្គការរតនៈនិងដៃគូរបស់អង្គការរតនៈ តាមតម្រូវការចាំបាច់។ ធ្វើការក្នុងបរិបទនៃវិធីថែទាំការប៉ះទង្គិចផ្លូវចិត្ត ថែទាំរថយន្ដ គាំទ្រលើផ្នែកសន្តិសុខ និងសុវត្ថិភាពនៃអតិថិជន និងបុគ្គលិកដូចដែលបានណែនាំ។
- បើកបររថយន្តរបស់អង្គការរតនៈក្នុងវេនដែលចាត់តាំង ដែលអតិថិជន និងបុគ្គលិកត្រូវការមធ្យោបាយធ្វើដំណើរ
- យល់ដឹង និងអនុវត្តតាមគោលការណ៍ណែនាំ និងគោលនយោបាយស្តីពីការបើកបរ ប្រកបដោយសុវត្ថិភាពឲ្យបានជាប់លាប់
- សម្អាតរថយន្ដរបស់រតនៈយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ និងញឹកញាប់ជាងតាមតម្រូវការ។
- ថែទាំយានជំនិះតាមរយៈការត្រួតពិនិត្យជាប្រចាំនូវប្រេងឥន្ធនៈ ទឹក ប្រេង សម្ពាធកង់ និងកាតព្វកិច្ច ផ្សេងទៀតដែលបានតម្រូវ ធានាថាយានយន្តបានត្រៀមរួចរាល់សម្រាប់ប្រើប្រាស់នៅពេលដែលមានតម្រូវការបន្ទាន់ភ្លាមៗ
- យករថយន្តទៅជួសជុលឱ្យបានឆាប់រហ័សនៅពេលចាំបាច់ និងកំណត់ជាមុននូវបញ្ហាដែលអាចមាន
- រក្សាបរិវេនខាងក្រៅនៃអគាររតនៈឱ្យបានស្អាតនិងមានសណ្ដាប់ធ្នាប់ ព្រមទាំងឆ្លើយតបទៅនឹងសំណើណាមួយសម្រាប់កិច្ចការថែទាំបន្ទាប់បន្សំនានា
- រក្សាការប្រាស្រ័យទាក់ទងយ៉ាងសកម្មជាមួយមន្រ្តីផ្នែកគាំទ្រអតិថិជនដែលបំពេញកាតព្វកិច្ចនៅក្នុងករណីមានការព្រួយបារម្ភអំពីសុវត្ថិភាព ឬបញ្ហារបស់អតិថិជន
- គាំទ្រ មន្រ្តីផ្នែកគាំទ្រអតិថិជនក្នុងការដោះស្រាយបញ្ហារបស់អតិថិជនទៅតាមការស្នើសុំ និងធ្វើតាម សេចក្ដីណែនាំរបស់មន្ត្រីផ្នែកគាំទ្រអតិថិជន ព្រមទាំងឆ្លើយតបទៅនឹងសំណើណាមួយភ្លាមៗ នឹងកើតមាន
- ថែរក្សា និងអនុវត្តន៍តាមបញ្ជីភារកិច្ចផ្សេងៗ និងធ្វើរបាយការណ៍ជាទៀងទាត់តាមការតម្រូវ
- រក្សាការប្រាស្រ័យទាក់ទងជាទៀងទាត់ជាមួយអ្នកគ្រប់គ្រងនិងចូលរួមការប្រជុំក្រុម ព្រមទាំងផ្តល់ព័ត៌មានផ្សេងៗ តាមការតម្រូវ
- អនុវត្តន៍កិច្ចការផ្សេងទៀតដែលបានកំណត់ដោយអ្នកគ្រប់គ្រង។
- តម្រូវការជាចាំបាច់
- លក្ខណៈសម្បត្តិផ្ទាល់ខ្លួន បទពិសោធន៍ និងជំនាញ៖
- អាកប្បកិរិយាដែលមានទទួលខុស និងសុវត្ថិភាពក្នុងការបើកបរមានសមត្ថភាពក្នុងការយល់ចិត្តអ្នកដែលបានជួបនឹងការកេងប្រវ័ញ្ច និងរងការប៉ះទង្គិចផ្លូវចិត្ត។
- មានការគោរព មិនវិនិច្ឆ័យ និងជួយយកអាសារអ្នកដទៃ។
- មានទទួលការខុសត្រូវនិងធានាសុវត្ថិភាពក្នុងការបើកបរ។
- មានការយល់ដឹង និងឆន្ទៈក្នុងការអនុវត្តតាមគុណតម្លៃរបស់អង្គការរតនៈ។
- មានជំនាញផ្នែកទំនាក់ទំនងល្អប្រសើរ។
- មានឆន្ទៈ និងអាចរៀននូវជំនាញថ្មី។
- មានបទពិសោធន៍យ៉ាងហោចណាស់ ២ឆ្នាំក្នុងការបើកបរជាប្រចាំ។
- មានប័ណ្ណបើកបរប្រភេទឡានវ៉ែន
- សមត្ថភាពក្នុងការមើលយល់ពីផែនទី និងចេះប្រើប្រាស់កម្មវិធីផែនទីនៅលើទូរសព្ទដៃ។
- ចេះអានសរសេរអក្សរខ្មែរ និងគណនាលេខបានល្អ យ៉ាងហោចណាស់កម្រិតការសិក្សាត្រឹមថ្នាក់ទី៩។
- តម្រូវការដែលចង់បាន
- ស្គាល់ទីក្រុងភ្នំពេញច្បាស់លាស់។
- មានបទពិសោធន៍ការងារផ្នែកសន្តិសុខ។
- មានបទពិសោធន៍ការងារជាអ្នកបើកបរ។
- មានការចូលរួម និងពាក់ព័ន្ធជាមួយក្រុមជំនុំ។
- មានបទពិសោធន៍ធ្វើការជាមួយមនុស្សដែលមានភាពងាយរងគ្រោះ។
- ចំណាំ៖ ការរួមបញ្ចូលគ្នានៃការអប់រំ និងបទពិសោធន៍ទាំងអស់អាចត្រូវបានយកមកពិចារណា។