សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) គឺជាអង្គការមិន មែនរដ្ឋាភិបាលឯករាជ្យ-អព្យាក្រឹតដែលមិនរកផលចំណេញ និងមិនស្ថិតក្រោមឥទ្ធិពលនយោ បាយរបស់គណបក្សនយោបាយណាមួយ ហើយធ្វើការងារដើម្បីសង្គមមួយ ដែលគោរពសិទ្ធិ មនុស្ស និងច្បាប់តាមរយៈការបង្កើនចំណេះដឹងផ្នែកសិទ្ធិមនុស្ស និងច្បាប់ដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យគាត់យល់អំពីសិទ្ធិមនុស្ស និងចេះការពារសិទ្ធិដោយខ្លួនឯង។ សមាគមអាដហុក ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ ១៩៩១ ដែលមានការិយាល័យកណ្តាលនៅទីស្នាក់ការភ្នំពេញ និងការិយាល័យខេត្ត-រាជធានី ចំនួន២១ ទៀត។
យោងតាមតម្រូវការជាចាំបាច់របស់ សមាគម នៅក្នុងពេលបច្ចុប្បន្ននេះ សមាគមអាដហុក សូមជូនដំណឹងដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា សមាគម ត្រូវការជ្រើសរើសបុគ្គលិកចំនួន១រូប ប្រចាំការិយាល័យកណ្តាលនៅភ្នំពេញ ដើម្បីទទួលភារកិច្ច និងការទទួលខុសត្រូវដូចខាងក្រោម៖
ប្រាក់ខែ និងលក្ខខណ្ឌ ៖
សមាគមអាដហុកផ្តល់ប្រាក់ខែសរុបចំនួន ៨៥០ ដុល្លារ (មានបូក អត្ថប្រយោជន៍ និងប្រាក់ឧបត្ថម្ភមន្ថែម)។ យើងកំពុងស្វែងរកបេក្ខជនដែលមានឆន្ទៈក្នុងការបំពេញតួនាទីនេះយ៉ាងតិចចាប់ពីមួយឆ្នាំឡើងទៅ។
បេក្ខជន/បេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបមកការិយាល័យរដ្ឋបាល តាមអាសយដ្ឋាន ឬតាមរយៈ អ៊ីម៉ែល ដែលបានផ្ដល់ជូននៅក្នុងព័ត៌មានទំនាក់ទំនង ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ និងផុតកំណត់ទទួលពាក្យត្រឹម វេលាម៉ោង ៥:00 ល្ងាចនៃថ្ងៃផុតកំណត់ដូចបានផ្ដល់ជូន។
សមាគមអាដហុក គឺអង្គការមិនមែនរដ្ឋាភិបាលដែលនិយោជិតទាំងអស់មានឱកាសស្មើគ្នា។ ស្ត្រីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជនជាតិភាគតិច និងជនពិការភាព ត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យស្នើសុំមុខតំណែងនេះ។