អង្គការមេត្រីអន្តរជាតិ (AIM) ត្រូវបានបង្កើតឡើងនៅលើទឹកដីប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៨៨ ជាអង្គការជំនួយមនុស្សធម៌ និង ដាំក្រុមជំនុំ។ ចាប់តាំងពីឆ្នាំ ២០០៥មក គ្រប់ព័ន្ធកិច្ចរបស់យើងបានផ្តោតលើការបញ្ចប់អំពើអាក្រក់នៃទាសភាពផ្លូវភេទកុមារ។ AIM ប្រើប្រាស់យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ការស្ដារជនរងគ្រោះ និងការបំផ្លាស់បំប្រែសហគមន៍ដើម្បីកម្ចាត់ការជួញដូរមនុស្ស។ AIM ត្រូវបានដឹកនាំដោយមានទស្សនៈច្បាស់លាស់ថា ព្រះបានចាក់ប្រេងតាំងពួកជំនុំតាមរយៈអំណាចនៃព្រះយេស៊ូវគ្រីស្ទឲ្យយកឈ្នះលើអំពើអាក្រក់។
យើងខ្ញុំកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងដូចខាងក្រោម៖
Staff Relation & Communication is looking for a Cambodian national to fill the position of full-time Senior Communication Specialist.
JOB PURPOSE: Under the guidance of the Communications & staff relations Supervisor, the Senior Communications Specialist (SCS) is responsible for assisting with the development and implementation of AIM internal organizational communication plans and initiatives, providing support to AIM’s Senior Leadership Team and Human Resources in their efforts to better engage AIM’s leadership and staff by clearly communicating AIM’s mission, vision, values and related to AIM’s initiatives. The SCS should exhibit Show’s creativity, professionalism and clear understanding of needed communication and plans as you develop strategy for translation.
Key Relationships:
Program director: Director of Communications & Staff Relations.
Reports to: Supervisor Staff Relations & Communication.
Direct Reports: No.
Job employment terms/benefits:
សាលាមេត្រីអន្តរជាតិកំពុងស្វែងរកបេក្ខជន ជាជនជាតិខ្មែរចំនួនមួយរូបដើម្បីបំពេញតួនាទីជាគ្រូបង្រៀនថ្នាក់បំប៉នពេញម៉ោង។
ការទំនាក់ទំនងជាគោល៖
រាយការណ៍ទៅ៖ ប្រធាន។
គោលបំណងនៃការងារ៖ ដើម្បីបង្រៀនបំប៉នសិស្សកម្រិតមធ្យមសិក្សាបឋមភូមិ និងប្រាកដថាសិស្សានុសិស្សមានសុវត្ថិភាព ពង្រឹងគុណភាពសិក្សា តាមដានការសិក្សា ជំរុញនិងលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្ស ព្រមទាំងរក្សាទំនាក់ទំនង ដើម្បីសិស្សានុសិស្សគ្រប់រូបនៅជាប់ជាមួយនឹងព្រះតាមរយៈសាលា។
ល័ក្ខខ័ណ្ឌការងារ / អត្ថប្រយោជន៍៖
មជ្ឈមណ្ឌលមេត្រីលើកស្ទួយនៃក្តីស្រលាញ់ត្រូវការជ្រើសរើសបេក្ខនារីជនជាតិខ្មែរពីររូប ដើម្បីបំពេញតួនាទីជា គ្រូបង្រៀនពេញម៉ោង។
គោលបំណងការងារ៖ បង្រៀនថ្នាក់បឋមសិក្សាទូទៅ (មុខវិជ្ជាទាំងអស់រួមទាំងភាសាអង់គ្លេស) ក៏ដូចជាធ្វើការយ៉ាងជិតស្និទ្ធជាមួយសិស្សដែលសិក្សាទាំងនៅសាលាឯកជន និងសាលារដ្ឋ។
ការទំនាក់ទំនងជាគោល៖
ល័ក្ខខ័ណ្ឌការងារ / អត្ថប្រយោជន៍៖
មជ្ឈមណ្ឌលមេត្រីលើកស្ទួយនៃក្តីស្រលាញ់ ត្រូវការជ្រើសរើសបេក្ខនារីជាជនជាតិខ្មែរ ចំនួន២ រូបដើម្បីបំពេញតួនាទីជា អ្នកប្រឹក្សាយោបល់។
គោលបំណងការងារ៖ ធានាថាអ្នកស្នាក់នៅមជ្ឃមណ្ឌលលើកស្ទួយនៃសេចក្តីស្រលាញ់ ទាំងអស់ទទួលបានការប្រឹក្សាយោបល់ប្រកបដោយគុណភាព ដើម្បីឱ្យពួកគេអាចទទួលបានការជាសះស្បើយពីការប៉ះទង្គិចផ្លូវចិត្ត និងប្រែក្លាយជាមនុស្សមានភាពធន់រឹងមាំ និងមានសុខភាពផ្លូវចិត្តល្អ មុនពេលពួកគេត្រូវបានធ្វើសមាហរណកម្ម។
ទំនាក់ទំនងរាយការណ៍៖
រាយការណ៍ទៅកាន់៖ ប្រធានផ្នែកប្រឹក្សាយោបល់។
ល័ក្ខខ័ណ្ឌការងារ / អត្ថប្រយោជន៍៖
មជ្ឈមណ្ឌលមេត្រីលើកស្ទួយនៃក្តីស្រលាញ់២ ត្រូវការជ្រើសរើសបេក្ខនារីជាជនជាតិខ្មែរមួយរូប ដើម្បីបំពេញតួនាទីជា បុគ្គលិកសង្គមកិច្ចពេញម៉ោង។
គោលបំណងការងារ៖ ក្រោមការណែនាំរបស់ប្រធានក្រុមបុគ្គលិកសង្គមកិច្ច និងអ្នកគ្រប់គ្រងផ្នែកសង្គមកិច្ច និងប្រឹក្សាយោបល់ ដើម្បីធ្វើការវាយតម្លៃប្រកបដោយភាពញេញលេញ សម្រាប់អ្នកស្នាក់នៅមជ្ឈមណ្ឌលមេត្រីលើកស្ទួយនៃក្តីស្រលាញ់២ នាពេលបច្ចុប្បន្ន បង្រៀន ជំនាញបំនិនជីវិត ការរៀបចំផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការសម្របសម្រួលធ្វើសមាហរណកម្មសម្រាប់ក្មេងស្រី និងស្ត្រីដែលស្ថិតនៅក្រោមការមើលថែរបស់ពួកគេ និងសម្រាប់អតិថិជនដែលបានធ្វើសមាហរណកម្មរួច ដោយធ្វើការតាមដាន គាំទ្រ ជួយអតិថិជនក្នុងការឆ្លើយតបទៅនឹងស្ថានភាពអាសន្នដែលពួកគេត្រូវការ
និងផ្តល់ការគ្រប់គ្រង ករណីសម្រាប់អតិថិជន ដែលបានធ្វើសមាហរណកម្មចេញពីមជ្ឈមណ្ឌលមេត្រីលើកស្ទួយនៃក្តីស្រលាញ់២ និងការបិទករណី។
តួនាទីនេះតម្រូវឱ្យមានការធ្វើដំណើរច្រើនរួមទាំងការធ្វើ ដំណើរនៅទូទាំងប្រទេសកម្ពុជា។ មុខតំណែងនេះនឹងធើ្វការនៅមជ្ឈមណ្ឌលមេត្រីលើកស្ទួយនៃក្តីស្រលាញ់២ ប៉ុន្តែអាចនឹងធ្វើការតាម កម្មវិធីAIM ផ្សេងទៀតតាមការចាត់តាំង។
ទំនាក់ទំនងរាយការណ៍៖
រាយការណ៍ទៅកាន់៖ ប្រធានក្រុមបុគ្គលិកសង្គមកិច្ច។
ល័ក្ខខ័ណ្ឌការងារ / អត្ថប្រយោជន៍៖
ប្រសិនបើមានចំណាប់អារម្មណ៍ បេក្ខជនអាចដាក់ពាក្យបានតាមរយៈ AIM Job Application Form សូមចូលទៅក្នុងតំណភ្ជាប់នេះសម្រាប់ឱកាសការងារផ្សេងៗទៀត៖ AIM Cambodia: Job Vacancies
ប្រសិនបើមានសំនួរសូមផ្ញើរសារមកកាន់អ៊ីមែល ឬក៏ទំនាក់ទំនងមកតាមលេខទូរស័ព្ទដែលបានផ្ដល់ជូន។ ដើម្បីស្វែងយល់បន្ថែមអំពីAIMសូមចូលទៅកាន់គេហទំព័។