គ្រូបង្រៀន, បុគ្គលិកអនាម័យ, សន្តិសុខ

with King Kids School
Job Announcement

BTDC-ID: 32476
Closing Date:
 

Announcement Positions

Announcement Description

សាលារៀន​ ឃីង ឃីដ គឺជា​សាលារៀន​ដែល​បណ្តុះ​បណ្តាល​ស្មារតី​កុមារ​ស្មារតី​កុមារ​ឲ្យ​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ​និង​អភិវឌ្ឍ​បញ្ញា​កុមារ​ឲ្យ​មាន​ភាព​ឆ្លាតវៃ​។ សាលារៀន​ ឃីង ឃីដ ត្រូវការ​ជ្រើសរើស​បុគ្គលិក​ដូច​ខាងក្រោម​៖

Announcement Positions

គ្រូបង្រៀន (5 Positions) Apply Now

  • Category: Educate/Train/Teaching
  • Type : Job Opportunity
  • Location: Phnom Penh
  • Schedule: Full-time
  • Salary: Negotiable

អត្ថប្រយោជន៍​ដែល​ទទួល​បាន​

  • ទទួល​បាន​ប្រាក់ខែ​សមរម្យ​ និង​អត្ថប្រយោជន៍​ផ្សេង​ៗទៀត​
  • ទទួល​បាន​លិខិត​បញ្ញាក់​ការងារ​។
Requirements
  • ត្រូវមានកម្រិតវប្បធម៌ថ្នាក់បរិញ្ញាបត្រចិត្តសាស្ត្រ ឬកំពុងសិក្សាផ្នែកចិត្តសាស្ត្រ ឬគិលានុបដ្ឋាក ឬបរិញ្ញាបត្រសមមូល
  • មានបទពិសោធន៍បង្រៀនកុមារអូទីស្សឹម ឬកុមារមានតម្រូវការពិសេស
  • ពេញចិត្ត និងស្រលាញ់ការងារជាគ្រូបង្រៀន
  • មានការតស៊ូ ភាពអំណត់ នឹងការងារ
  • មានអាយុចាប់ពី២៣ឆ្នាំ ដល់៤៥ឆ្នាំ
  • មានបុគ្គលិកលក្ខណៈរួសរាយរាក់ទាក់ ស្មោះត្រង់ និងក្រមសីលធម៌ល្អ។
 

បុគ្គលិកអនាម័យ (1 Position) Apply Now

  • Category: Home Help/Labour
  • Type : Job Opportunity
  • Location: Phnom Penh
  • Schedule: Full-time
  • Salary: Negotiable
Duties
  • ត្រូវបំពេញកិច្ចការផ្សេងៗទៀត តាមការប្រគល់ជូនដោយរដ្ឋបាលតាមការចាំបាច់របស់គ្រឹះស្ថាន
  • សម្អាតការិយាល័យ​កម្រាលឥដ្ឋតាមបន្ទប់​​តុបុគ្គលិក​ តុ កៅអី ឯកសារ​គ្រឿងសង្ហារឹម និងសម្ភារ​ការិយាល័យ​​ជា​រៀង​រាល់ថ្ងៃ​នៅ​មុនម៉ោងធ្វើការ
  • ធានាថាគ្រប់បន្ទប់ទឹក​មាន​អនាម័យ​ស្អាត ​មាន​ទឹក ​ក្រដាសអនាម័យ និង​សាប៊ូលាងដៃគ្រប់គ្រាន់
  • សម្អាត​ផ្ទះបាយ ឧបករណ៍​ និង​សម្ភារប្រើប្រាស់ឲ្យ​មាន​អនាម័យ​ស្ងួត និង​ស្អាតល្អ​
  • ទុកដាក់​សម្ភារ និង​គ្រឿងសង្ហារឹម​ការិយាល័យ​ឲ្យ​មានរបៀប​រៀបរយ និងស្អាតល្អ
  • លៃធុងសំរាម និង​សំរាមមានរបៀបរៀបរយ និងយកចេញ​យ៉ាងត្រឹមត្រូវ
  • កាត់ស្មៅថែសួនជាប្រចាំ
  • រៀបចំភេសជ្ជៈ និង​អាហារសម្រន់​សម្រាប់ភ្ញៀវ និង​បុគ្គលិកតាម​ការចាំបាច់​​ពេលមាន​​ប្រជុំ
  • ជួយបុគ្គលិកគ្រប់គ្រងរៀបចំបន្ទប់បណ្តុះបណ្តាល កៅអ៊ី និងតុ​សម្រាប់​កិច្ចប្រជុំបុគ្គលិក​
  • រៀបចំទឹក កាហ្វេ ទឹកដោះគោ តែ​ ស្ករស ។ល។ សម្រាប់បុគ្គលិកទទួលទាន​​រៀង​រាល់ថ្ងៃធ្វើការ​
  • ជួយការងារការិយាល័យ​ដូចជា ថតចម្លងឯកសារ រៀបចំឯកសារ ។ល។ តាមការចាំបាច់
Requirements
  • ត្រូវមានកម្រិតវប្បធម៌យ៉ាងតិចសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឡើងទៅ
 

សន្តិសុខ (1 Position) Apply Now

  • Category: Security
  • Type : Job Opportunity
  • Location: Phnom Penh
  • Schedule: Full-time
  • Salary: Negotiable
Duties
  • ទទួលស្វាគមន៍អតិថិជនចេញ-ចូល មកទំនាក់ទំនងជាមួយការិយាល័យដោយភាពរួសរាយរាក់ទាក់
  • កត់ត្រាអត្តសញ្ញាណរបស់អតិថិជន ឬភ្ញៀវដែលចេញ ចូលទំនាក់ទំនងការងារជាមួយគ្រឹះស្ថាន
  • ត្រូវពិនិត្យ និងថែរក្សាទ្រព្យសម្បតិ្ដសាលា​និង​បុគ្គលិកឱ្យបានល្អត្រឹមត្រូវ។
  • រៀបចំសណ្តាប់ធ្នាប់នៅមុខការិយាល័យ និងក្នុងបរិវេណគ្រឹះស្ថានឲ្យមានរបៀបរៀបរយ
  • ត្រូវរាយការណ៍ជូនអ្នកគ្រប់គ្រងជាបន្ទាន់អំពីសភាពការណ៍មិនប្រក្រតីទាំងឡាយដែលអាចមាហានិភ័យចំពោះគ្រឹះស្ថាន ឬបុគ្គលិក
  • រៀបចំកង់ ម៉ូតូ និងជួយសម្រួលចរាចរណ៍មុខគ្រឹះស្ថាន និងចំណត
  • ថែរក្សាសុវត្ថិភាពជូនបុគ្គលិក និងអតិថិជន ដែលកំពុងស្ថិតនៅក្នុងការិយាល័យគ្រឹះស្ថាន
  • ត្រូវចូលរួមការងារទូទៅជាមួយប្រធានរដ្ឋបាល
  • ត្រូវបំពេញកិច្ចការផ្សេងៗទៀត តាមការប្រគល់ជូនដោយរដ្ឋបាលតាមការចាំបាច់របស់គ្រឹះស្ថាន
Requirements
  • ត្រូវមានកម្រិតវប្បធម៌យ៉ាងតិចសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឡើងទៅ
 

How to Apply

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ និង​មានបំណង​ដាក់ពាក្យ​ចូល​បម្រើ​ការងារ​នៅ​សាលារៀន​ឃីង ឃីដ សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​អត្តសញ្ញាណប័ណ្ណ​ និង​សៀវភៅ​គ្រួសារ​ ឬឯកសារ​ដែល​ពាក់ព័ន្ធ​មកកាន់​សាលារៀន​ឃីង ឃីដចាប់ពី​ពេល​ផ្សាយដំណឹង​នេះ​តទៅ​។

 

Contact Details

Contact Name
  •  King Kids School
 
Phone
 
Email
 
Website