វិទ្យាល័យបារាំង René Descartes ភ្នំពេញនៃប្រទេសកម្ពុជា ស្វែងរកបុគ្គលិកទាំងពីរភេទ មួយរូបក្នុងមុខតំណែងជាអ្នកជំនួយការអប់រំ។
មុខតំណែងនេះក្រោមកិច្ចសន្យាការងារក្នុងស្រុក ចាប់ពីខែធ្នូ ២០២៤
អ្នកជំនួយការអប់រំធ្វើការនៅក្នុងការិយាល័យ Vie Scolaire ដែលស្ថិតក្រោមអំណាចការគ្រប់គ្រងរបស់ប្រធានទីប្រឹក្សាអប់រំ។
អ្នកជំនួយការអប់រំ ចូលរួមចំណែកក្នុងការជួយចាត់ចែងរៀបចំដឹកនាំរបស់ការិយាល័យVie Scolaire ដូចជាការគ្រប់គ្រង ការឃ្លាំមើល និងការជួយជ្រោមជ្រែងការសិក្សារបស់សិស្សានុសិស្ស ។
លក្ខខ័ណ្ឌការងារ
កិច្ចសន្យាការងារក្នុងតំបន់ ការងារពេញម៉ោង (៤២ ម៉ោងក្នុងមួយសប្តាហ៍) មានរយៈពេលកំណត់រហូតដល់ថ្ងៃទី ៣១ខែសីហា ឆ្នាំ ២០២៥ ដែលបន្ទាប់មកអាចបន្តជាថ្មី ឬផ្លាស់ប្តូរទៅជាកិច្ចសន្យាមានរយៈពេលមិនកំណត់។
ប្រាក់បៀវត្សរ៍គិតទៅតាមបទពិសោធន៍ និងលក្ខណៈសម្បត្តិនានាដែលផ្អែកលើមាត្រដ្ឋានប្រាក់បៀវត្សរ៍របស់សាលា។
មានការធានារ៉ាប់រងសុខភាពសម្រាប់និយោជិក និងគ្រួសាររបស់គាត់។
កាលបរិច្ឆេទចាប់ផ្តើមធ្វើការ៖ ខែធ្នូ ឆ្នាំ២០២៤។
ឯកសារដាក់ពាក្យ
សំណុំឯកសារបេក្ខភាពតម្រូវឱ្យ មានឯកសារដូចខាងក្រោមៈ
ឯកសារបន្ថែម អាចនឹងត្រូវបានស្នើសុំពីអ្នកនៅក្នុងករណីនៃការជ្រើសរើស សម្រាប់ការសម្ភាសន៍ និងនៅក្នុងករណីនៃការជ្រើសរើសជាបុគ្គលិក។
សូមផ្ញើសំណុំឯកសារបេក្ខភាពផ្ញើទៅកាន់អ្នកគ្រប់គ្រងធនធានមនុស្ស តាមអ៊ីរយៈម៉ែលដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។