អ្នកសម្របសម្រួលផ្នែកចងក្រង

with American Center for International Labor Solidarity
This job has already passed the closing date
Job Announcement

BTDC-ID: 31492
Closing Date:

Announcement Positions

Announcement Description

មជ្ឈមណ្ឌល​សាមគ្គីភាព​កម្ពុជា​កំពុង​ស្វែងរក​បេក្ខជន​ជា​ជនជាតិ​ខ្មែរ​ដែល​មាន​បទពិសោធន៍​សម្រាប់​តួនាទី​Organizing Lead ដើម្បី​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស​ចងក្រង​ និង​ចរចា​ និង​ការ​បង្វឹក​ដល់​ដៃគូ​សហជីព​។

មជ្ឈមណ្ឌល​សាមគ្គីភាព​ជា​អង្គការ​សិទ្ធិ​កម្មករ​និយោជិត​អន្តរជាតិ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​។ មជ្ឈមណ្ឌល​សាមគ្គីភាព​មានកម្ម​វិធី​ផ្អែកលើ​គោលការណ៍​ថា​ កាលណា​ប្រជាជន​ជា​អ្នកធ្វើការ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ចងក្រ និង​បង្កើត​សហជីព​ និង​អង្គការ​សិទ្ធិ​កម្មករ​និយោជិត​ដែល​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ ពួកគេ​អាច​រួមគ្នា​កែ​លម្អ​កន្លែងធ្វើការ​របស់​ខ្លួន​ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ឲ្យ​ប្រកាន់ខ្ជាប់​សិទ្ធិ​ និង​ការពារ​សិទ្ធិមនុស្ស​ និង​ក្លាយ​ជា​កម្លាំង​សម្រាប់​ការគោរព​សិទ្ធិ​ការងារ​ យុត្តិធម៌​សង្គម​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​បរិ​យា​បន្ន។ មជ្ឈមណ្ឌល​មានកម្ម​វិធី​នៅ​ជាង​ ៦០ ប្រទេស​ដែល​ផ្ដោត​លើការយ​ល់ដឹង​អំពី​សិទ្ធិមនុស្ស​ និង​សិទ្ធិ​ការងារ​ ជំនាញ​សហជីព​ សុខភាព​សុវត្ថិភាព​ការងារ​ សមភាព​យេ​នឌ័រ ទេស​ន្តប្រវេ​សន៍ និង​ការ​ជួញ​ដូរ​មនុស្ស​ និង​យុទ្ធ​សាស្រ្តស្របតាម​ច្បាប់​ក៏ដូចជា​គាំទ្រ​ដល់ក​ម្មករ​និយោជិត​នៅ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​ដែល​កំពុង​កាន់តែ​មាន​លក្ខណៈ​ក្រៅ​ប្រព័ន្ធ​ទៅ​ៗ។

មជ្ឈមណ្ឌល​សាមគ្គីភាព​មាន​វត្តមាន​សកម្ម​នៅ​ប្រទេសកម្ពុជា​អស់​រយៈពេល​ ៣០ ឆ្នាំ​មក​ហើយ​ ហើយ​បច្ចុប្បន្ន​ខ្លួន​មានការិយា​ល័យពីរ​នៅ​ប្រទេសកម្ពុជា​ នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​សៀមរាប​។ Organizing Lead នឹង​មាន​មូលដ្ឋាន​នៅ​ការិយាល័យ​ភ្នំពេញ​ និង​ធ្វើដំណើរ​ទៅ​ខេត្ត​សៀមរាប​ និង​តំបន់​ផ្សេងទៀត​នៅ​កម្ពុជា​ជា​ញឹកញាប់​។

Announcement Positions

អ្នកសម្របសម្រួលផ្នែកចងក្រង

Position Summary

តួនាទី​ និង​កិច្ចការ​៖

ក្រោម​ការ​គ្រប់គ្រង​របស់​នាយក​កម្មវិធី​ប្រទេស​ប្រទេស​(CPD) និង​នាយក​រងកម្ម​វិធី​ប្រចាំ​ប្រទេស​(DCPD) របស់​មជ្ឈមណ្ឌល​សាមគ្គីភាព​ Organizing Lead នឹង​សម្របសម្រួល​និង​ដឹកនាំ​ជំនួយ​បច្ចេកទេស​ដែល​ត្រូវ​ផ្ដល់​ជូន​ដៃគូ​សហជីព​នៅ​ក្នុង​យុទ្ធនាការ​ចងក្រង​និង​ចរចា​របស់​ពួកគេ​។ កិច្ចការ​ងារ​ជាក់លាក់​រួម​មាន​៖

Expectations - Duties, Responsibilities
  • ផ្ដល់វគ្គបណ្ដុះបណ្ដាល​បច្ចេកទេសចងក្រង និង​ចរចា​ដល់ដៃគូសហជីព និង​សមាគម​កម្មករនិយោជិត និងការបង្វឹកដើម្បីពង្រឹងសមត្ថភាព​របស់​ពួកគេ​ដើម្បីកសាង​អង្គការមូលដ្ឋាន​ដែលរឹងមាំ និង​ទទួលបាន​កិច្ចព្រមព្រៀង​សម្រាប់​កម្មករនិយោជិត។
  • ជួយដៃគូរៀបចំ​ផែនការ និងយុទ្ធសាស្រ្តចងក្រងសហជីព ។
  • ផ្ដល់ និងចែករំលែក​ព័ត៌មានត្រលប់​អំពីយុទ្ធនាការចងក្រង​ដែលកំពុង​មាន​តាមរយៈកិច្ច​ប្រជុំ​ជាទៀតទាត់​ជាមួយ​ដៃគូ។
  • ដឹកនាំ​បុគ្គលិកចងក្រង​មជ្ឈមណ្ឌល​សាមគ្គីភាពក្នុងការរៀបចំ​យុទ្ធនាការ​ចងក្រង និង​ចរចា និងការអនុវត្ត​យុទ្ធនាការ​ប្រកបដោយ​ប្រសិទ្ធភាពជាមួយ​ដៃគូសហជីព រួមទាំងពង្រឹង​កម្រិត​ជំនាញ​របស់​បុគ្គលិកចងក្រងដែល​មានស្រាប់។
  • ធានា​ការប្រើប្រាស់ធនធានគម្រោង​ប្រកបដោយ​ប្រសិទ្ធភាព។
  • គាំទ្រដៃគូ​ក្នុងការរក្សាទុក​ទិន្នន័យ​ដែលពាក់ព័ន្ធ​អំពី​កិច្ចការ​ចងក្រងរួមមាន​ការ​កំណត់ផែនទីបុគ្គលិក បញ្ជី/អាសយដ្ឋានទំនាក់ទំនង​កម្មករនិយោជិត និង​ផ្សេងទៀត។
  • កសាង និង​ពង្រឹងទំនាក់ទំនង​ជាមួយ​នឹង​ចលនា​ការងារ​កម្ពុជា។
  • រក្សាទុកព័ត៌មានអំពី​ការងារ និងកិច្ចការដែល​បាន​ធ្វើហើយ​នៅ​ក្នុង​វិស័យ រួមទាំងរៀបចំរបាយការណ៍​តាមដាន និង​វាយតម្លៃ។
  • សម្របសម្រួល​កិច្ចការយុទ្ធនាការដើម្បី​ឲ្យមានសមាហរណកម្ម​ជាមួយ​នឹង​នាយកដ្ឋានតំបន់​អាស៊ី និង​នាយកដ្ឋាន​ចងក្រង​របស់​មជ្ឈមណ្ឌល​សាមគ្គីភាព។
Requirements - Skills, Qualifications, Experience
  • សំខាន់៖
  • បទពិសោធន៍​ចងក្រងសហជីព​នៅ​កម្ពុជា​យ៉ាងតិច​ប្រាំឆ្នាំ នៅ​កម្រិត​មូលដ្ឋាន និង/ឬ​សហព័ន្ធ
  • សមិទ្ធិផល​ពិតប្រាកដ​ក្នុង​ការចងក្រង​កម្មករនិយោជិត និង​សម្រេច​បាន​នូវកិច្ច​ព្រមព្រៀង ដូចជា CBAs, MoUs, ឬជាមួយ​អាជ្ញាធរ
  • បទពិសោធន៍​លើកទឹកចិត្ត​អ្នកចងក្រងសហជីព​ក្នុងការ​ធ្វើយុទ្ធនាការដែលមានភាព​លំបាក
  • ចំណេះដឹង​ពិតប្រាកដអំពី​យុទ្ធសាស្រ្ត​និងសីលវិធីចងក្រង​សហជីព​នៅ​ក្នុង​បរិបទ​កម្ពុជា
  • ចំណាប់អារម្មណ៍​ក្នុង​ការរៀនសូត្រពី​បរិបទដទៃទៀត
  • ចំណេះដឹងអំពី​មូលដ្ឋានសហជីព និង​សិទ្ធិ ច្បាប់ និង​បទប្បញ្ញត្តិការងារ
  • ជំនាញ​ស្ដាប់ វោហាសព្ទ និង​សរសេរ​ល្អប្រសើរ
  • ជំនាញទំនាក់ទំនង​បុគ្គល​ដើម្បីប្រាស្រ័យ បង្កើត និងបំផុស​ទំនាក់ទំនងប្រកបដោ​យសេចក្ដី​គោរព​ជាមួយ​កម្មករនិយោជិត សមាជិក និង​បុគ្គលិក​សហជីព
  • សមត្ថភាព​បំពេញ​ការងារ​ក្រោមសម្ពាធ និង​ក្រោម​ការដឹកនាំ​តិចតួច
  • សមត្ថភាព​មានភាពបត់បែន និង​សម្រប​នឹង​បរិបទ​ដែល​ផ្លាស់ប្ដូរ
  • សមត្ថភាពទទួលកិច្ចច្រើន​ក្នុង​ពេលតែមួយ
  • បទពិសោធន៍​ដឹកនាំ សម្របសម្រួល និងធ្វើការងារជាក្រុម
  • មានភាព​ស្វាហាប់​ក្នុងការ​សម្គាល់ និង​បង្ហាញ​គំនិតផ្សេងៗ​ដើម្បីពង្រឹងការអនុវត្ត​គម្រោង
  • មានឆន្ទៈ​ធ្វើការម៉ោង​មិនទៀតទាត់ ដូចជា​ពេលល្ងាច និង​ចុង​សប្តាហ៍
  • មានឆន្ទៈក្នុង​ការធ្វើដំណើរជាញឹកញាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ក្រៅប្រទេស​នៅ​ពេល​តម្រូវ
  • អំណោយផល៖
  • ធ្លាប់​ទទួលបាន​ការបណ្ដុះណ្ដាល​ពីមុនខ្លះពីសហជីព សហព័ន្ធ​សហជីពអន្តរជាតិ (GUF) អង្គការពង្រឹង​សាមគ្គីភាព​សហជីព (TUSSO) ឬអង្គការ​ស្រដៀង​គ្នានេះ
  • មានទំនុកចិត្ត​ក្នុងការ​ទំនាក់ទំនងជាភាសាអង់គ្លេស
 

How to Apply

បេក្ខជន​ដែល​ចាប់អារម្មណ៍​សូម​មេត្តា​ដាក់​ CV និង​cover letter បង្ហាញ​ថា​តើ​ខ្លួន​បំពេញ​នូវ​លក្ខខណ្ឌ​បុគ្គលិកលក្ខណៈ​ដូចម្ដេច​តាមរយៈ​អ៊ី​មែ​លម​កកាន់ email ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។ មានតែ​បេក្ខជន​ដែល​ត្រូវ​បាន​ជម្រុះ​ប៉ុណ្ណោះ​នឹង​ត្រូវ​បាន​ទំនាក់ទំនង​អញ្ជើញ​មក​សម្ភាស​។

 
Attachment
 

Contact Details

Contact Name
  • American Center for International Labor Solidarity
 
Email