ប្រធានផ្នែកកម្មវិធីជាតិ (1 Position)
មុខតំណែងនេះសម្រាប់បឋម និង មធ្យម
- អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់នូវនីតិវិធីផ្នែកបឋម និងមធ្យមសិក្សាចំណេះទូទៅខ្មែរ ព្រមទាំងធានារាល់ការអនុវត្តការងារឲ្យបាន ត្រឹមត្រូវ និងច្បាស់លាស់។
- គ្រប់គ្រងកម្មវិធីសិក្សា ផ្នែកបឋម និងមធ្យមសិក្សា និងរៀបចំបំណែងចែកកាលវិភាគ និងម៉ោងសិក្សា សម្រាប់គ្រូបង្រៀនថ្នាក់មធ្យមសិក្សា ។
- គ្រប់គ្រង និងដឹកនាំផ្ទាល់លើការងារប្រជុំបច្ចេកទេសបង្រៀន បង្កើតសម្ភារឧបទេសបង្រៀន ការគ្រប់គ្រងបុគ្គលិក កិច្ចការរដ្ឋបាលគ្រូ និងថ្នាក់រៀន ចិត្តសាស្រ្តអប់រំ និងការគ្រប់គ្រងថ្នាក់រៀន។
- ចុះអធិការកិច្ចថ្នាក់រៀនកម្រិតបឋម និងមធ្យមសិក្សាជាប្រចាំ។
- តាមដាន និងសម្របសម្រួលលើការអនុវត្តកម្មវិធីខ្មែរគ្រប់គ្រងសម្ភារឧបទេស និងសម្ភារប្រើប្រាស់ក្នុងការបង្រៀន និងរៀន សម្រាប់ជំនួយឲ្យសកម្មភាពសិក្សា។
- មានទំនាក់ទំនងជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស ដើម្បីផ្តល់ដំណឹងពីការសិក្សា ឬជួបពិភាក្សាគ្នា ជាពិសេសលើលទ្ធផលនៃការសិក្សារបស់សិស្ស។
- ត្រួតពិនិត្យ និងរៀបចំ សណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថានថ្នាក់រៀន និងនៅ កន្លែងលេង ដោយផ្អែកទៅលើស្តង់ដារគុណភាពរបស់សាលារៀន។
- រៀបចំការប្រជុំផ្សព្វផ្សាយគោលការណ៍នានា បង្ហាញវិធីសាស្ត្របង្រៀនគ្រប់មុខវិជ្ជា និងធ្វើថ្នាក់ និទស្សន៍ឲ្យបានទៀងទាត់។ តាមដាន និងក្តាប់ឲ្យបានពីការផ្លាស់ប្តូរសៀវភៅសិក្សាគោល សម្រាប់គ្រូ និងសិស្ស។
- រៀបចំផែនការអភិវឌ្ឍផ្នែកបឋម និងមធ្យមសិក្សា និងធ្វើផែនការការងារប្រចាំសបា្តហ៍ ខែ និងឆ្នាំ។
- ជំរុញឲ្យបណ្ណារក្សស្រង់ចំនួនសិស្ស តាមកម្រិតថ្នាក់ដែលបានចូលក្នុងបណ្ណាល័យ និងខ្ចីសម្ភារ ឧបទេស ឬសៀវភៅសិក្សា។
- តម្រង់ទិស និងបង្ហាត់ការងារដល់បុគ្គលិកគ្រូបង្រៀនថ្មី។
- វាយតម្លៃប្រចាំខែ លើគុណភាពសិក្សា អត្តចរិត និងអាកប្បកិរិយារបស់សិស្សានុសិស្ស។
- ត្រួតពិនិត្យ និងតាមដានរាល់ការប្រឡងប្រចាំខែ ឆមាស និងការប្រឡងផ្សេងៗ ក្នុងកម្មវិធីបឋម និងមធ្យមសិក្សាខ្មែរ។
- គ្រប់គ្រង និងត្រួតពិនិត្យរាល់វិញ្ញាសាកម្មវិធីបឋម និងមធ្យមសិក្សា ក្នុងពេលប្រឡងឆមាសនីមួយៗ។
- បូកសរុបពិន្ទុ និងធ្វើរបាយការណ៍ប្រចាំឆមាសនីមួយៗ ។
- ត្រួតពិនិត្យ ពិន្ទុ និងសៀវភៅតាមដាន ប្រចាំខែ និងប្រចាំឆមាស និងកែសម្រួលការផ្តល់មតិយោបល់របស់គ្រូ លើការសិក្សារបស់សិស្ស ព្រមទាំងតាមដាន និងដោះស្រាយលើមតិយោបល់របស់មាតាបិតាសិស្ស។
- ចូលរួមក្នុងការងារគ្រប់គ្រងសកម្មភាពសិក្សាក្រៅសាលា និងកម្មវិធីសិក្សាបន្ថែម។
- ត្រួតពិនិត្យលើសកម្មភាពបង្រៀនតាមរយៈវីដេអូ ឬបច្ចេកវិទ្យាព័ត៌មានវិទ្យា សកម្មភាពពិសោធន៍ និងបណ្ណាល័យឲ្យមានប្រសិទ្ធភាព។
- សម្របសម្រួលនិងដោះស្រាយបញ្ហាជាមួយសិស្ស មាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស។
- តាមដានលទ្ធផលការសិក្សារបស់សិស្សប្រចាំខែ ប្រចាំឆមាស និងប្រចាំឆ្នាំ ហើយធ្វើផែនការ បំប៉នសិស្សខ្សោយ តាមថ្នាក់នីមួយៗ។
- បំពេញភារកិច្ចការងារពាក់ព័ន្ធផ្សេងៗទៀត ក្នុងករណីមានការចាត់តាំងពីថ្នាក់ដឹកនាំសាលា។
- បរិញ្ញាបត្រអប់រំ ឬបរិញ្ញាបត្រជំនាញផ្នែកអប់រំ (ដូចជា គណិតវិទ្យា ភាសាខ្មែរ រូបវិទ្យា ...)
- សញ្ញាបត្រគរុកោសល្យ (សញ្ញាបត្រគ្រូបង្រៀនកម្រិតឧត្តម)
- មានបទពិសោធន៍ យ៉ាងតិច ៥ឆ្នាំ ក្នុងការបង្រៀន និងជាប្រធានក្រុមបច្ចេកទេសនៅកម្រិតបឋម និងមធ្យមសិក្សា
- មានបទពិសោធន៍ យ៉ាងតិច ៣ឆ្នាំ ក្នុងការគ្រប់គ្រងគ្រូបង្រៀន ឬគ្រប់គ្រងទូទៅ
- មានសមត្ថភាពក្នុងការនិយាយ សរសេរ ភាសាខ្មែរ និងភាសាអង់គ្លេស (បើអាច)
- មានជំនាញល្អក្នុងការពន្យល់ ពេលធ្វើបទបង្ហាញ
- មានសមត្ថភាពពូកែក្នុងការដោះសា្រយបញ្ហា មានជំនាញក្នុងការចរចា និងដោះសា្រយបញ្ហា
- មានសមត្ថភាពក្នុងការប្រើប្រាស់កំព្យូទ័រ លើកម្មវិធី MS. Word, MS. Excel, Power Point, E-mail, Internet
- មានភាពជាអ្នកដឹកនាំ និងមានការទំនាក់ទំនងអន្តរបុគ្គលខ្ពស់
- មានការទទួលខុសត្រូវខ្ពស់ចំពោះការងារ និងមានក្រមសីលធម៌វិជ្ជាជីវៈ;
- អត់ធ្មត់ចំពោះការងារនិងធ្វើការជាក្រុមបានល្អ
គិលានុបដ្ឋាយិកា (1 Position)
ប្រាក់បៀវត្សរ៍៖ សមស្របតាមបទពិសោធន៍ និងលក្ខណៈសម្បត្តិ
- អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់នូវនីតិវិធីផ្នែកគិលានុបដ្ឋាយិកា និងធានារាល់ការអនុវត្តការងារ ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់។
- រៀបចំអត្ថបទសុខភាពប្រចាំខែ ដើម្បីផ្តល់ចំណេះដឹងផ្នែកសុខភាពដល់សិស្សានុសិស្ស និង មាតាបិតា ឬ អ្នកអាណាព្យាបាលសិស្ស។
- ផ្តល់សេវាសង្គ្រោះបឋមដល់សិស្សានុសិស្ស និងបុគ្គលិកសាលារៀន។
- ផ្តល់ការអប់រំ និងប្រឹក្សាយោបល់ទាក់ទងនឹងសុខភាពដល់សិស្សានុសិស្ស មាតាបិតា ឬ អ្នកអាណាព្យាបាលសិស្ស និងបុគ្គលិកសាលារៀន។
- សម្របសម្រួលការរៀបចំ សិក្ខាសាលាអប់រំសុខភាពជូនសិស្សានុសិស្ស មាតាបិតា ឬ អ្នកអាណាព្យាបាលសិស្ស ។
- ផ្តល់ការប្រឹក្សាយោបល់ជូនគណៈនាយកលើការថែរក្សាសុខភាព និងសុវត្ថិភាពកុមារ ។
- គ្រប់គ្រង និងតាមដានការលូតលាស់កុមារតាមរយៈការវាស់កម្ពស់ និងថ្លឹងទម្ងន់ប្រចាំខែ។
- រៀបចំរបាយការណ៍ការលូតលាស់របស់កុមារ ប្រចាំវគ្គផ្ញើទៅមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស។
- គ្រប់គ្រង និងអភិវឌ្ឍលើកម្មវិធីសុខភាពសាលារៀន។
- ចូលរួមគ្រប់សកម្មភាពរបស់សាលារៀន ដែលគាំទ្រដល់សេវាសុខភាព។
- គ្រប់គ្រងលើកំណត់ត្រាសុខភាព និងការលូតលាស់របស់សិស្ស ដោយប្រៀបធៀបពី ១វគ្គ ទៅ១វគ្គសិក្សា។
- ធ្វើបញ្ជីសារពើភណ្ឌសម្ភារពេទ្យ ថ្នាំពេទ្យ និងរបាយការណ៍ប្រចាំខែ ចំពោះសម្ភារបាត់បង់ បែកបាក់ ផុតកំណត់ការប្រើប្រាស់ ឬប្រើអស់។
- មានវត្តមានជាមួយសិស្សនៅបរិវេណសាលាមុនម៉ោងចូលរៀន និងពេលចេញទៅផ្ទះ ដើម្បីជួយមើលថែសុវត្ថិភាព និងត្រួតពិនិត្យមើលសុខភាពកុមារ។
- ត្រូវមានអាកប្បកិរិយារួសរាយរាក់ទាក់ មានទំនាក់ទំនងល្អ ចំពោះសិស្សមាតាបិតា ឬអ្នកអាណាព្យាបាល សិស្ស និងមិត្តរួមការងារ។
- គោរពម៉ោងការងារ ស្លៀកពាក់ឯកសណ្ឋាន និងកាតសម្គាល់ខ្លួនតាម ការកំណត់របស់សាលារៀន។
- បំពេញភារកិច្ចការងារពាក់ព័ន្ធផ្សេងៗទៀត ក្នុងករណីមានការចាត់តាំងពីថ្នាក់ដឹកនាំ សាលារៀន។
- មានចំណេះដឹងយ៉ាងតិច កំពុងសិក្សាថ្នាក់ពេទ្យបឋម ឬមធ្យមផ្នែកវេជ្ជសាស្រ្ត
- មានបទពិសោធន៍ យ៉ាងតិច ០១ឆ្នាំ
- មានចំណេះដឹងភាសាអង់គ្លេសអាចទំនាក់ទំនងបាន
- មានជំនាញល្អក្នុងការពន្យល់ពេលធ្វើបទបង្ហាញ
- មានចំណេះដឹងកុំព្យូទ័រ (MS. Word & Excel, Internet & Email)
- មានចំណេះដឹង និងបទពិសោធន៍ លើការសង្រោះបឋម
- មានជំនាញក្នុងការទំនាក់ទំនងអន្តរបុគ្គល
- មានអាកប្បកិរិយា និងទំនាក់ទំនងល្អ រួសរាយរាក់ទាក់ ព្រមទាំងមានទំនួលខុសត្រូវខ្ពស់
- មានភាពអំណត់ក្នុងការងារ គោរពពេលវេលា សុភាពរាបសា និងចេះផ្តល់ដំបូន្មានផ្នែកសុខភាព
- មានភាពស្មោះត្រង់ និងអាចធ្វើការជាក្រុម
បណ្ណារក្ស (1 Position)
- អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់នូវនីតិវិធីបណ្ណាល័យ និងធានារាល់ការអនុវត្តការងារឲ្យបានត្រឹមត្រូវ និងច្បាស់លាស់។
- រៀបចំបទបញ្ជាផ្ទៃក្នុង និងណែនាំអប់រំ សិស្សានុសិស្សពីវិន័យ សុជីវធម៌ ការចូលអាន និង ខ្ចីសៀវភៅ។
- រៀបចំធ្វើកាតាឡុកសៀវភៅគ្រប់ប្រភេទ។
- រៀបចំបញ្ជីស្នាម បណ្ណសម្គាល់អ្នកខ្ចីសៀវភៅ និងសុពលភាពក្នុងការខ្ចី។
- រៀបចំបរិដ្ឋានបណ្ណាល័យឲ្យមានសណ្តាប់ធ្នាប់ មានភាពទាក់ទាញអារម្មណ៍ដល់អ្នកអានរួមមានសិស្សានុសិស្សនិងគ្រូបង្រៀន។
- រៀបចំពាក្យស្លោករូបភាព និងឧបករណ៍ផ្សេងៗទាក់ទងទៅនឹងវប្បធម៌ និងការអប់រំ វិន័យ សីលធម៌ និងគុណធម៌។
- ធ្វើការផ្សព្វផ្សាយសៀវភៅ ផ្តល់ពត៌មានផ្សេងៗ ព្រមទាំងជួយអ្នកអានក្នុងការស្រាវជ្រាវរកឯកសារផ្សេងៗ។
- រៀបចំរបាយការណ៍ប្រចាំខែ ស្តីពី សៀវភៅ/ឯកសារ ចេញចូលថ្មី បាត់បង់ ឬខូចខាត និងចំនួនអ្នកចូលអាន និងចូលខ្ចីសៀវភៅក្នុងបណ្ណាល័យ ។
- ត្រួតពិនិត្យ និងជួសជុលសៀវភៅ ឯកសារ សម្ភារផ្សេងៗនៅក្នុងបណ្ណាល័យ ដែលខូចខាត។
- ដឹកនាំ និងអភិវឌ្ឍលើកម្មវិធីប្រើប្រាស់បណ្ណាល័យឲ្យកាន់តែមានភាពសកម្ម។
- ចូលរួមគ្រប់សកម្មភាពបណ្ណាល័យចល័តរបស់សាលារៀន ។
- ធ្វើបញ្ជីសារពើភណ្ឌសៀវភៅ ឯកសារ និងសម្ភារឧបទេសដែលមាននៅក្នុងបណ្ណាល័យ។
- ចងក្រងសៀវភៅប្រចាំខែ រួមមាន ស្នាដៃសិស្ស រូបគំនូរ អត្ថបទល្អៗដកស្រង់ចេញពីការសែត កំណាព្យតែងដោយសិស្ស។
- ចូលរួមក្នុងការសន្សំសំចៃធនធាន (លើការបិទភ្លើង កង្ហារ ម៉ាស៊ីនត្រជាក់ កុំព្យូទ័រ ម៉ាស៊ីនបោះពុម្ព និងសម្ភារអគ្គីសនីផ្សេងទៀត បន្ទាប់ពីចប់ម៉ោងការងារ)។
- ត្រូវមានអាកប្បកិរិយារួសរាយរាក់ទាក់ មានទំនាក់ទំនងល្អ ចំពោះសិស្សានុសិស្សមាតាបិតា ឬអ្នកអាណាព្យាបាល សិស្ស និងមិត្តរួមការងារ។
- គោរពម៉ោងការងារ ស្លៀកពាក់ឯកសណ្ឋាន និងកាតសម្គាល់ខ្លួនតាម ការកំណត់របស់សាលារៀន។
- បំពេញភារកិច្ចការងារពាក់ព័ន្ធផ្សេងៗទៀតក្នុងករណីមានការចាត់តាំងពីថ្នាក់ដឹកនាំសាលារៀន។
- កំពុងសិក្សាឬមានបរិញ្ញាបត្រ
- មានបទពិសោធន៍ផ្នែកបណ្ណារក្ស យ៉ាងតិច ០៦ខែ
- មានចំណេះដឹងភាសាអង់គ្លេសអាចទំនាក់ទំនងបាន
- មានចំណេះដឹងកុំព្យូទ័រ (MS. Word & Excel, Internet & Email)
- មានចំណេះដឹងលើការគ្រប់គ្រងសៀវភៅ
- មានអាកប្បកិរិយា និងទំនាក់ទំនងល្អ រួសរាយរាក់ទាក់ ព្រមទាំងមានទំនួលខុសត្រូវខ្ពស់
- មានភាពអំណត់ក្នុងការងារ គោរពពេលវេលា សុភាពរាបសា
- មានភាពស្មោះត្រង់ និងអាចធ្វើការជាក្រុម