អ្នកសម្របសម្រួលខេត្ត

with Cambodian Human Rights and Development Association
This job has already passed the closing date
Job Announcement

BTDC-ID: 29604
Closing Date:
 

Announcement Positions

Announcement Description

សមាគម​ការពារ​សិទ្ធិមនុស្ស​ និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ (អា​ដហុក) គឺជា​អង្គការ​ មិនមែន​រដ្ឋាភិបាល​ឯករាជ្យ​-អព្យាក្រឹត​ ដែល​មិន​រក​ផល​ចំណេញ​ និង​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​ នយោបាយ​របស់​គណបក្ស​នយោបាយ​ណាមួយ​ ហើយ​ធ្វើការងារ​ដើម្បី​សង្គម​មួយ​ដែល​គោរព​សិទ្ធិមនុស្ស​ និង​ច្បាប់​ តាមរយៈ​ការ​បង្កើន​ចំណេះ​ដឹង​ផ្នែក​សិទ្ធិមនុស្ស​ និង​ច្បាប់​ដល់​ប្រជាពលរដ្ឋ​ធ្វើ​យ៉ាងណា​ឲ្យ​គាត់​យល់​អំពី​សិទ្ធិមនុស្ស​ និង​ចេះ​ការពារ​សិទ្ធិ​ដោយខ្លួនឯង​។ សមាគម​អា​ដហុក ត្រូវ​បាន​បង្កើត​ឡើង​នៅ​ចុង​ឆ្នាំ​ ១៩៩១ ដែល​មានការិយា​ល័យក​ណ្តាល​នៅ​ទីស្នាក់ការ​ភ្នំពេញ​ និង​ការិយាល័យ​ខេត្ត​-រាជធានី​ ចំនួន​២១។

យោង​តាម​តម្រូវ​ការ​ជាចាំបាច់​របស់​ សមាគម​ នៅ​ក្នុង​ពេល​បច្ចុប្បន្ននេះ​ សមាគម​អា​ដហុក សូម​ជូនដំណឹង​ដល់​សាធារណៈ​ជន​ទាំងអស់​ឲ្យបាន​ជ្រាប​ថា​ សមាគម​ ត្រូវការ​ជ្រើសរើស​បុគ្គលិក​ចំនួន​ ១រូប​ ប្រចាំ​ខេត្ត​បាត់​ដំបង​ ដែល​មានតួនាទី​ជា​ អ្នក​សម្របសម្រួល​ខេត្ត​ ដើម្បី​ទទួល​ភារកិច្ច​ និង​ការទទួលខុសត្រូវ​ដូច​ខាងក្រោម​៖

Announcement Positions

អ្នកសម្របសម្រួលខេត្ត (1 Position) Apply Now

  • Category: Law
  • Type : Job Opportunity
  • Location: Battambang Province
  • Schedule: Full-time
  • Salary: $480 - $500

ប្រាក់ខែ​ និង​ល័ក្ខខ័ណ្ឌ​

សមាគម​អា​ដហុក នឹង​អាច​ផ្តល់ប្រាក់ខែ​សរុប​ចំនួន​ចន្លោះ​ពី​ ៤៨០-៥០០ ដុល្លារ​ (មាន​បូក​ អត្ថប្រយោជន៍​ និង​ប្រាក់​ឧបត្ថម្ភ​មន្ថែម​)។ យើង​កំពុង​ស្វែងរក​បេក្ខជន​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​បំពេញ​តួនាទី​នេះ​ យ៉ាងតិច​ចាប់ពី​មួយ​ឆ្នាំ​ឡើង​ទៅ​។

Duties
  • ការងារអង្កេត តាមដាន និងអន្តរាគមន៍ករណីរំលោភសិទ្ធិមនុស្ស សិទ្ធិស្រ្តី សិទ្ធិកុមារ និងការ​ជួញដូរមនុស្ស
  • ប្រឹក្សាយោបល់ផ្លូវច្បាប់ និងជួយសរសេរពាក្យបណ្តឹងជូនជនរងគ្រោះក្នុងករណីចាំបាច់។
  • ចុះអង្កេត តាមដាន និងអន្តរាគមន៍ករណីរំលោភសិទ្ធិមនុស្ស សិទ្ធិស្រ្តី សិទ្ធិកុមារ និងការ​
  • ជួញ​ដូរមនុស្ស។
  • សរសេរលិខិតអន្តរាគមន៍ផ្សេងៗទៅកាន់អាជ្ញាធមានសមត្ថកិច្ច។
  • ឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មានប្រចាំខេត្ត។
  • ការងារពង្រឹងសហគមន៍
  • ជួបទំនាក់ទំនងការងារ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន។
  • បើកវគ្គផ្សព្វផ្សាយ វគ្គបណ្តុះបណ្តាល រៀបចំសិក្ខាសាលា និងកិច្ចប្រជុំបណ្តាញថ្នាក់តំបន់។
  • ត្រូតពិនិត្យ និង ជួយសម្របសម្រួលកិច្ចការងាររបស់សហគមន៍។
  • ការងារជាអ្នកសម្របសម្រួលខេត្ត
  • ជួយសម្របសម្រួលការងារបុគ្គលិកស្នាក់ការកណ្តាល (ចុះជួបវាយតម្លៃ ស្ថានភាពជន​រងគ្រោះ និងគ្រួសារ, តាមដាន ស្ថានភាព ជនរងគ្រោះ, ទំនាក់ទំនង ស្វែងរកជំនួយ​ពី​អង្គការ​​ដៃគូ)។
  • ធ្វើរបាយការណ៍សរុបលទ្ធផលការងារប្រចាំខែ មកស្នាក់ការកណ្តាលនៅភ្នំពេញ។
  • ទំនាក់ទំនង និងចូលរួមកម្មវិធីផ្សេងៗជាមួយអាជ្ញាធរ និង អង្គការដៃគូ។
  • គ្រប់គ្រង ថែរក្សា សំភារៈផ្សេងៗរបស់សមាគម និង រៀបចំសោភ័ណ្ឌភាពការិល័យ។
  • ក្នុងករណីចាំបាច់ ប្រធានកម្មផ្នែក អាចផ្តល់តួនាទី/ ភារកិច្ចលើសពីការចែងខាងលើ។
Requirements
  • អាយុចាប់ពី ២៥ឆ្នាំឡើង
  • មានកំរិតវប្បធម៌ថ្នាក់បរិញ្ញាប័ត្រច្បាប់
  • ធ្លាប់មានបទពិសោធន៍ធ្វើការងារជាមួយអង្គការសិទ្ធិមនុស្សជាតិ-អន្តរជាតិ ២ឆ្នាំ ឡើងទៅ
  • មានចំណេះដឹងផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ មានសេចក្តីក្លាហាន និងមានឆន្ទ:​លះបង់​ខ្ពស់
  • មានអត្តចរិក និងសីលធម៌ល្អ
  • ស្ទាត់ជំនាញក្នុងការសរសេររបាយការណ៍
  • បេក្ខជនត្រូវចេះភាសារខ្មែរស្ទាត់ជំនាញ (ទាំងសរសេរ និងអាន) និងមានចំណេះដឹង​មូលដ្ឋាន​​ភាសា​​អង់គ្លេស
  • មានចំណេះដឹងកុំព្យូទ័រជាមូលដ្ឋាន (Word, Excel, PowerPoint, E-mail)។
 

How to Apply

បេក្ខជន​/បេ​ក្ខនារី​ ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​ប្រវត្តិរូប​ មក​ការិយាល័យ​រដ្ឋបាល​ ឬតាមរយៈ​ អ៊ី​ម៉ែ​លដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​ ចាប់ពី​ថ្ងៃ​ផ្សាយដំណឹង​នេះ​តទៅ​ និង​ផុត​កំណត់​ទទួលពាក្យ​ត្រឹម​ថ្ងៃ​ផុត​កំណត់​ វេលា​ម៉ោង​៥ : 00 ល្ងាច​។

សមាគម​អា​ដហុក គឺ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​និយោ​ជិកទាំងអស់​មានឱកាស​ស្មើគ្នា​។ ស្ត្រី​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ ជនជាតិភាគតិច​ និង​ជន​ពិការភាព​ ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ដាក់ពាក្យ​ស្នើសុំ​មុខតំណែង​នេះ​។

 
Attachment
 

Contact Details

Office Address
  •  Office Address - # 3, Street 158, Sangkat Boeng Reang, Khan Doun Penh, Phnom Penh, Cambodia
 
Contact Name
  •  Cambodian Human Rights and Development Association
 
Phone
 
Email
 
Website