គ្រូបង្រៀនមុខវិជ្ជាភាសាបារាំង

with Kampuchea Action to Promote Education Organization
Job Announcement

BTDC-ID: 29589
Closing Date:
 

Announcement Positions

Announcement Description

អង្គការ​សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ គឺជា​អង្គការ​ក្នុងស្រុក​មួយ​ដែល​សហការ​ជា​ដៃគូ​ជិតស្និទ្ធ​ជាមួយ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ក្រោម​ជំនួយ​ហិរញ្ញប្បទាន​ពី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដើម្បី​អនុវត្ត​កម្មវិធី​សាលារៀន​ជំនាន់​ថ្មី​នៅ​វិទ្យាល័យ​ ព្រែក​លៀប​ វិទ្យាល័យ​ ព្រះ​ស៊ីសុវត្ថិ​ រាជធានី​ភ្នំពេញ​, វិទ្យាល័យ​ ហ៊ុន​ សែន​ កំពង់ចាម​ វិទ្យាល័យ​ ហ៊ុន​ សែន​ ពាម​ជីក​ង ខេត្ត​ កំពង់ចាម​, វិទ្យាល័យ​គោក​ព្រីង​ ខេត្ត​ ស្វាយរៀង​, វិទ្យាល័យ​ សម្តេចអគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម ព្រែក​អញ្ចាញ​ ខេត្ត​ កណ្តាល​ និង​សាលាបឋមសិក្សា​ចំនួន​០៤ផ្សេងទៀត​។ កម្មវិធី​សាលារៀន​ជំនាន់​ថ្មី​គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​កំណែ​ទម្រង់​ថ្មី​របស់ក្រ​សួង​អប់រំ​ យុវជន​ និង​កីឡា​ ដែល​នឹង​កែ​លម្អ​គុណភាព​អប់រំ​ និង​អភិបាល​កិច្ច​ល្អ​នៅ​ក្នុង​វិស័យ​អប់រំ​។ ថ្មី​ៗនេះ​កម្មវិធី​បាន​ពង្រីក​វិសាលភាព​របស់​ខ្លួន​ហើយ​បាន​រៀបចំ​បង្កើត​ឱ្យ​មាន​សាលារៀន​ជំនាន់​ថ្មី​ពីរ​ បន្ថែម​ទៀត​គឺ​ អនុវិទ្យាល័យ​ អារញ្ញ​រង្សី​ ខេត្ត​ សៀមរាប​ និង​វិទ្យាល័យ​ ព្រះអង្គ​ឌួងខេត្ត​ ព្រៃវែង​។ ស្រប​ពេល​ដែល​ប្រទេស​ កំពុង​អភិវឌ្ឍន៍​រាជរដ្ឋាភិបាល​បាន​កំណត់​ និង​ត្រូវ​ដាក់បញ្ចូល​កម្មវិធីសិក្សា​ភាសាបារាំង​ទៅ​ក្នុង​កម្មវិធីសិក្សា​ចំណេះ​ទូទៅ​ ទូទាំង​ប្រទេស​ដូចនេះ​កម្មវិធី​សាលារៀន​ជំនាន់​ថ្មី​ត្រូវការ​ជ្រើសរើស​លោកគ្រូ​-អ្នកគ្រូ​ និង​ជា​គ្រូបង្រៀន​ដែល​កំពុង​បង្រៀន​ (តែងតាំង​ស៊ប់​) និង​គ្រូ​ដែល​ទើប​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ពី​វិទ្យាស្ថាន​ជាតិ​អប់រំ​(NIE) និង​វិទ្យាស្ថាន​គរុកោសល្យ​ ដែល​មាន​សមត្ថភាព​ខ្ពស់​សម្រាប់​មុខវិជ្ជា​ និង​តាម​សាលារៀន​ដូច​ខាងក្រោម​៖

Announcement Positions

គ្រូបង្រៀនមុខវិជ្ជាភាសាបារាំង Apply Now

  • Category: Educate/Train/Teaching
  • Type : Job Opportunity
  • Location: Prey Veng Province, Siemreap Province, Kampong Cham Province, Phnom Penh, Svay Rieng Province, Kandal Province, Kampong Speu Province
  • Schedule: Full-time
  • Salary: N/A

ឈ្មោះ​សាលារៀន​

  • វិទ្យាល័យ​ ព្រះអង្គ​ឌួង៖ ០១នាក់​ ព្រៃវែង​
  • អនុវិទ្យាល័យ​ អារញ្ញ​រង្សី​៖ ០១នាក់​ សៀមរាប​
  • វិទ្យាល័យ​ ហ៊ុន​ សែន​ ពាម​ជីក​ង៖ ០១នាក់​ កំពង់ចាម​
  • វិទ្យាល័យ​ ព្រែក​លៀប​៖ ០១នាក់​ ភ្នំពេញ​
  • វិទ្យាល័យ​ គោក​ព្រីង​៖ ០១នាក់​ ស្វាយរៀង​
  • វិទ្យាល័យ​ ព្រែក​អញ្ចាញ​៖ ០១នាក់​ កណ្តាល​
  • វិទ្យាល័យ​ ហ៊ុន​ សែន​ កំពង់ចាម​៖ ០១នាក់​ កំពង់ចាម​
  • វិទ្យាល័យ​ ព្រះ​ស៊ីសុវត្ថិ​៖ ០១នាក់​ ភ្នំពេញ​
  • វិទ្យាល័យ​ ព្រះ​យុគន្ធរ​៖ ០១នាក់​ ភ្នំពេញ​
  • សាលាបឋមសិក្សា​ ស្វាយ​ព្រហូត​៖ ០១នាក់​ ស្វាយរៀង​
  • សាលាបឋមសិក្សា​ ព្រះរាជ​អគ្គមហេសី​៖ ០២នាក់​ កំពង់ស្ពឺ​
  • សាលាបឋមសិក្សា​ អង្គរ​បាន​៖ ០១នាក់​ កំពង់ចាម​
  • សាលាបឋមសិក្សា​ អនុវត្តន៍​ ហ៊ុន​សែន​៖ ០១នាក់​ កំពង់ចាម​

ឱកាស​ និង​អត្ថប្រយោជន៍​៖

  • គ្រូ​ដែល​ជ្រើសរើស​នឹង​ទទួល​បាន​កុំព្យូទ័រ​យួរ​ដៃ​មួយ​គ្រឿង​សម្រាប់​ធ្វើការងារ​នៅ​ក្នុង​កម្មវិធី​នេះ​។
  • ទទួល​បានការ​បណ្ដុះបណ្ដាល​ស្ដីពី​ការប្រើប្រាស់​ ICT នៅ​ក្នុង​វិស័យ​អប់រំ​ និង​គរុកោសល្យ​បង្រៀន​ថ្មី​ៗស្របតាម​គោល​នយោបាយ​គន្លង​អាជីព​គ្រូបង្រៀន​។
  • ការ​ពង្រឹង​សមត្ថភាព​ក្នុង​អាជីព​គ្រូបង្រៀន​ដើម្បី​ឆ្លើយតបនឹង​សមាហរណ​កម្ម​អាស៊ាននិង​តម្រូវ​ការអប់រំ​ស្របតាម​គោល​វិធី​អប់រំ​នៅ​សតវត្សរ៍​ទី​២១។
  • ទទួល​បាន​ប្រាក់​លើកទឹកចិត្ត​បន្ថែម​ក្នុង​ការ​បំពេញ​ការងារ​ លើ​ប្រាក់​បៀវត្ស​ដែល​មានស្រាប់​ក្នុង​កំឡុង​ពេលធ្វើការ​ងារ​ (មិនមាន​ការឧបត្ថម្ភ​នៅ​ពេល​វិស្សមកាល​ទេ​) និង​ប្រាក់​ឧបត្ថម្ភ​តាម​ភារកិច្ច​ផ្សេង​ៗទៀត​ អាស្រ័យ​លើ​ទំហំ​ការងារ​បន្ថែម​។
  • មានឱកាស​ទទួល​បាន​អាហារូបករណ៍​សម្រាប់​បន្ដការសិក្សានៅគ្រឹះស្ថាន​ឧត្ដម​សិក្សា​នានា​ក្នុង​ព្រះរាជាណាចក្រ​ កម្ពុជា​ និង​ឱកាស​បាន​ចូល​ទស្សនកិច្ច​សិក្សា​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​។

លក្ខ​ន្ដិកៈ​៖

  • គ្រូ​ដែល​ជ្រើសរើស​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បង្រៀន​កួរ​ឯកជន​ចំពោះ​សិស្ស​របស់​ខ្លួន​ឡើយ​ ទោះជា​ក្នុង​រូបភាព​ណាក៏ដោយ​។
  • ត្រូវ​បំពេញ​ការងារ​ក្នុង​ការ​បង្រៀន​យ៉ាងតិច​ ២០ម៉ោង​ក្នុង​មួយ​សប្ដា​ហ៍។
  • មិន​អនុ​ញាត​ឱ្យ​លក់​សំណៅ​ឯកសារ​ផ្សេង​ៗដល់​សិស្ស​។
  • គ្រូ​ទាំងអស់​នឹង​ត្រូវ​វាយ​តម្លៃ​ដោយក្រុម​ប្រឹក្សា​ភិបាល​សាលារៀន​ជំនាន់​ថ្មី​ជា​រៀងរាល់​ឆ្នាំ​ ដើម្បី​បន្ដកិច្ចសន្យា​នៅ​ឆ្នាំ​បន្ដប​ន្ទាប់។
  • មានគំនិត​ផ្តួច​ផ្តើ​មក្នុ​ងការ​ច្នៃប្រឌិត​ និង​បង្កើត​ថ្មី​។
Requirements
  • លក្ខណៈសម្បតិ្ត៖
  • ជាគ្រូបង្រៀនដែលបង្រៀនក្នុងក្របខណ្ឌរដ្ឋ (គ្រូកម្រិតឧត្តម) ដែលកំពុងបង្រៀននៅគ្រឹះស្ថានសិក្សានានា នៅក្នុង​ព្រះ​រាជាណាចក្រកម្ពុជា។
  • ជាគ្រូដែលទើបនឹងបញ្ចប់វគ្គបណ្ដុះបណ្ដាលពីវិទ្យាស្ថានជាតិអប់រំនិងវិទ្យាស្ថានគរុកោសល្យត្រូវបានលើកទឹកចិត្ត
  • ត្រូវមានឆន្ទៈខ្ពស់ក្នុងការបំពេញការងារបានល្អប្រសើរ​ក្នុងការពង្រឹងសមត្ថភាព​​ស្របតាមគន្លងអាជីព​គ្រូបង្រៀន និងកម្មវិធីកំណែទម្រង់វិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
  • មានសមត្ថភាព និងទេពកោសល្យខ្ពស់ក្នុងបច្ចេកទេសបង្រៀន ការគ្រប់គ្រងសិស្ស ចំណេះ​ដឹង​ក្នុងការ​ដោះ​ស្រាយបញ្ហា និងការស្រាវជ្រាវតាមប្រព័ន្ធ ICT។
  • មានភាពច្នៃប្រឌិត បង្កើតថ្មី រៀបចំក្លឹបសិក្សា និងការងារគម្រោង។
 

How to Apply

បេក្ខជន​ស័ក្តសមជា​អ្នកធ្វើការ​ងារ​ក្នុង​ក្រុម​ មានគំនិត​ច្នៃប្រឌិត​ មាន​បំណិន​វិជ្ជាជីវៈ​ពិតប្រាកដ​រួសរាយ​រាក់ទាក់​ ពូកែ​ការងារ​ទំនាក់ទំនង​ និង​ចូលចិត្ត​ជួយ​គាំទ្រ​កុមារ​ និង​យុវជន​។

បេក្ខជន​ដែល​ចាប់អារម្មណ៍​សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ និង​លិខិត​ចំណាប់អារម្មណ៍​មក​លោក​ប៊ាន ចាន់​នី​ អ្នក​សម្របសម្រួល​ផ្នែក​មធ្យមសិក្សា​កម្មវិធី​សាលារៀន​ជំនាន់​ថ្មី​ ការិយាល័យ​សាលារៀន​ជំនាន់​ថ្មី​ វិទ្យាល័យ​ ព្រះ​ស៊ីសុវត្ថិ​ រាជធានី​ភ្នំពេញ​ ឬតាមរយៈ​សារ​អេឡិច​ត្រូនិក ឬទំនាក់ទំនង​តាម​លេខ​ទូរសព្ទ​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​ លើស​ពី​នេះ​ទៀត​បេក្ខជន​ក៏​អាចយ​កប្រវត្តិ​រូប​សង្ខេប​របស់​ខ្លួន​ដាក់​នៅ​រដ្ឋបាល​សាលារៀន​ដែល​ខ្លួន​ចង់​ចូល​បម្រើ​ការងារ​ក្នុង​អង្គភាព​នោះ​ក៏បាន​។

  • កាលបរិច្ឆេទ​នៃ​ការ​ទទួលពាក្យ​៖ ថ្ងៃ​ទី​២៥ ខែ​មេសា​ ឆ្នាំ​២០២៤
  • កាលបរិច្ឆេទ​នៃ​ការ​ឈប់​ទទួលពាក្យ​៖ ថ្ងៃ​ទី​២៥ ខែ​ឧសភា​ ឆ្នាំ​២០២៤ វេលា​ម៉ោង​៥ល្ងាច​។
  • បញ្ជាក់​៖ បេក្ខជន​សូម​ទាញ​យកពាក្យ​ស្នើសុំ​៖ តំណ​រភ្ចាប់​នេះ​
 
Attachment
 

Contact Details

Office Address
  •  Phnom Penh Address - Preah Sisowath High School, Khan Doun Penh, Phnom Penh, Cambodia
 
Contact Name
  •  លោក ប៊ាន ចាន់នី
 
Phone
 
Email
 
Website