គ្រូកាត់សក់
ក្នុងនាមជា គ្រូបង្រៀនកាត់សក់ ត្រូវធានាថាសិស្សបានចូលរួម និងទទួលបានការបណ្តុះបណ្តាលលើជំនាញ និងចំណេះដឹងដែលអាចនឹងជួយពួកគាត់ មានអាជីព រឺមុខរបរនៅថ្ងៃអនាគត។
- អនាម័យក្នុងថ្នាក់កាត់សក់ និងក្រៅថ្នាក់
- ផ្តល់សុវតិ្ថភាពដល់សិស្សគ្រប់វេលា
- រៀបចំមេរៀន និងបង្រៀនបានត្រឹមត្រូវ
- បង្រៀនជំនាញកាត់សក់ និងដឹកនាំសិស្សធ្វើអាជីវកម្មកាត់សក់
- បង្រៀនសិស្សឱ្យចេះធ្វើអាជីវកម្ម និងបំរើអតិថិជន
- អប់រំសិស្សលើសីលធម៌ អាកប្បកិរិយា ត្រួតពិនិត្យវិន័យ និងស្រង់អវត្តមានសិស្ស និងគ្រប់គ្រងសំភារៈក្នុងថ្នាក់
- រៀបចំឯកសារប្រឡងឡើងកំរិតនិងបញ្ចប់
- ធ្វើផែនការសកម្មភាពបង្រៀនសិស្សពីដើមរហូតដល់ចប់
- ធ្វើរបាយការណ៍ប្រចាំខែ
- ចូលរួមផ្តល់ធាតុចូលក្នុងការកែលម្អ កម្មវិធីសិក្សាឱ្យត្រូវនឹងតម្រូវការទីផ្សារ
- ទិញសំភារៈបង្រៀន និងរៀបចំ ពិនិត្យស្តុកឱ្យបានត្រឹមត្រូវទៀងទាត់
- គំរូល្អបំផុត និងធ្វើអោយល្អប្រសើរលើគុណភាពបង្រៀន
- មានវិញ្ញាបនបត្រ រឺ សញ្ញាបត្រកាត់សក់ ជាប់/ធ្លាក់បាក់ឌុប និង ជំនាញបង្រៀនអប់រំកាន់តែប្រសើរ
- រហ័សរហួនក្នុងការងារ និងមានទេព្យកោសល្យខ្ពស់
- មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្ទេរចំណេះដឹងដល់សិស្ស
- បង្រៀន រៀបចំ និងធ្វើបច្ចុប្បន្នភាពលើកម្មវិធីសិក្សា
- អាចធ្វើការជាមួយកុមារ ក្រុមយុវវ័យ និងគ្រួសារងាយរងគ្រោះ
ជំនួយការគ្រូពេទ្យ
ក្នុងតួនាទីជា ជំនួយការគ្រូពេទ្យ អ្នកនឹងក្លាយជាផ្នែកមួយនៃក្រុមការងារនេះ ដើម្បីធានាថាគ្រប់គ្នាទទួលបាននូវសេវាវេជ្ជសាស្រ្ត ដែលមានគុណភាពខ្ពស់ ទាំងនៅក្នុងសហគមន៍។
- អ្នកអាចផ្តល់ការថែទាំសុខភាពជាមូលដ្ឋានដល់កុមារ យុវវ័យ និងគ្រួសាររបស់ពួកគេ នៅតាមផ្លូវ និងក្នុងសហគមន៍
- អ្នកអាចសម្របសម្រួលក្នុងការបញ្ជូនកុមារ យុវវ័យ និងគ្រួសារ ទៅកាន់សេវាដៃគូ និងធានានូវការត្រួតពិនិត្យយ៉ាងទៀងទាត់នៃសេវាកម្មរបស់ពួកគេ
- អ្នកអាចផ្តល់ការបណ្តុះបណ្តាល និងការគាំទ្រ ដល់ក្រុម ដើម្បីផ្តល់ការថែទាំសុខភាពជាមូលដ្ឋាន ដល់កុមារ និងយុវជននិងគ្រួសាររបស់ពួកគេ
- អ្នកអាចផ្តល់សេវាកាត់បន្ថយគ្រោះថ្នាក់ដល់អ្នកប្រើគ្រឿងញៀន
- អ្នកអាចត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពអនាម័យនៃតំបន់ការងារ
- អ្នកអាចទុកដាក់ និងថែរក្សាឲ្យបានត្រឹមត្រូវនូវសម្ភារៈវេជ្ជសាស្ត្រ (ថ្នាំពេទ្យ ស្រោមអនាម័យ ស៊ីរ៉ាំង ម្ជុល)។
- អ្នកគឺជាបុគ្គលស្វាហាប់ អ្នកធ្វើការងារជាក្រុមនិងមានភាពឯករាជ្យ និងចូលចិត្តធ្វើការជាមួយកុមារនិងយុវវ័យ
- អ្នកមានបទពិសោធន៍ច្រើនក្នុងការផ្តល់សេវាថែទាំ
- អ្នកមានឥរិយាបថរួសរាយរាក់ទាក់ ហើយអ្នកចូលចិត្តធ្វើការជាមួយអ្នកជំងឺ
- អ្នកមានចំនេះដឹងអំពីជំងឺកាមរោគ អេដស៍ សុខភាពបន្តពូជ និងអាហារូបត្ថម្ភ
- អ្នកមានសញ្ញាប័ត្រគិលានុបដ្ឋាក ឬជំនាញពាក់ព័ន្ធ
បុគ្គលិកសង្គម (ស្ម័គ្រចិត្ត) (4 Positions)
ក្នុងតួនាទីជា បុគ្គលិកសង្គម (ស្ម័គ្រចិត្ត) អ្នកនឹងក្លាយជាផ្នែកមួយនៃក្រុមការងារនេះ ដើម្បីធានាថាគ្រប់គ្នាទទួលបាននូវសេវាវេជ្ជសាស្រ្ត ដែលមានគុណភាពខ្ពស់ ទាំងនៅក្នុងសហគមន៍។
- ជួយក្រុមការងារក្នុងការស្វែងរក កុមារ យុវវ័យ និងគ្រួសារ ដែលជាក្រុមគោលដៅ
- ជួយក្រុមការងារធ្វើការងាររដ្ឋបាល ធ្វើរបាយការណ៍ប្រចាំថ្ងៃ
- ជួយក្រុមការងារក្នុងការចុះអប់រំ និងប្រមូលព័ត៌មានតាមថ្នល់ និងក្នុងសហគមន៍ជាមួយ កុមារ យុវវ័យ និងគ្រួសារ
- ជួយក្រុមការងារក្នុងការរៀបចំការប្រជុំនិងវគ្គបណ្តុះបណ្តាលផ្សេងៗ ជាមួយក្រុមគោលដៅ
- ជួយក្រុមការងារ សម្របសម្រួលក្រុមយុវវ័យចូលរួមសកម្មភាពអប់រំផ្សេងៗនៅក្នុងមណ្ឌល
- ទទួលបានការស្វែងយល់បន្ថែមពីការងារសង្គម
- យល់ដឹងពីការងារសង្គមនិងបញ្ហាពាក់ពន្ធ័នានា
- ទទួលបានឱកាសរៀនសូត្របន្ថែមដែលសមស្របទៅនិងតថភាពសង្គមផ្ទាល់
- ទទួលបានទាំងទ្រឹស្តី និងការអនុវត្តន៍ការងារផ្ទាល់
- ឱកាសក្នុងការផ្សារភ្ជាប់ទំនាក់ទំនងទាំងខាងក្នុង និងខាងក្រៅអង្គការ
- លិខិតបញ្ជាក់ការងារ