ប្រធានផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ
- ប្រភេទការងារ: ផ្នែកគណនេយ្យ, ផ្នែកធនាគារ/ហិរញ្ញវត្ថុ, ផ្នែកប្រតិបត្តិ/ផ្នែកគ្រប់គ្រង
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន + ផ្អែកលើបទពិសោធន៍
នាយកដ្ឋាន៖ គណនេយ្យ និងហិរញ្ញវត្ថុ
រាយការណ៍ជូន៖ នាយកគណនេយ្យ និងហិរញ្ញវត្ថុ
គោលបំណងនៃមុខងារ៖
ទទួលខុសត្រូវលើការដឹកនាំ ត្រួតពិនិត្យ និងសម្របសម្រួលកិច្ចប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមការងារគណនេយ្យ (AR & AP) ធានាឱ្យការកត់ត្រាបញ្ជីស្នាមហិរញ្ញវត្ថុ ការគ្រប់គ្រងលំហូរសាច់ប្រាក់ (Cash Flow) ការទារបំណុល និងការបង់ពន្ធជូនរដ្ឋប្រកបដោយភាពត្រឹមត្រូវ ស្មោះត្រង់ តម្លាភាព និងស្របតាមស្តង់ដារគណនេយ្យ។
- ការគ្រប់គ្រង និងត្រួតពិនិត្យប្រតិបត្តិការគណនេយ្យ៖
- ដឹកនាំ ណែនាំ និងត្រួតពិនិត្យការងារប្រចាំថ្ងៃរបស់ AR Accountant និង AP Accountant ឱ្យអនុវត្តការងារបានត្រឹមត្រូវតាមនីតិវិធីក្រុមហ៊ុន។
- ពិនិត្យមើលការចុះបញ្ជីទិញ-លក់ វិក្កយបត្រ និងការកត់ត្រារាល់ប្រតិបត្តិការហិរញ្ញវត្ថុចូលក្នុងប្រព័ន្ធគណនេយ្យ (ដូចជា QuickBooks, QuickBooks Online ឬប្រព័ន្ធ ERP ក្រុមហ៊ុន) ឱ្យបានត្រឹមត្រូវ និងទាន់ពេល។
- ធ្វើការផ្ទៀងផ្ទាត់សមតុល្យសាច់ប្រាក់ក្នុងធនាគារ (Bank Reconciliation) ជាមួយសាច់ប្រាក់ផ្ទាល់នៅក្នុង ក្រុមហ៊ុន និងគ្លីនិកធ្មេញជាប្រចាំសប្ដាហ៍ និងប្រចាំខែ។
- ត្រួតពិនិត្យ លើការស្នើសុំការបង់ប្រាក់ចំណាយផ្សេងៗ (Expenses) មុននឹងរុញឯកសារជូននាយកនាយកដ្ឋានពិនិត្យសម្រេច។
- ការគ្រប់គ្រងបំណុលត្រូវទារ និងបំណុលត្រូវសង
- តាមដាន និងជម្រុញការងាររបស់ AR Accountant ក្នុងការទារប្រាក់ពីបណ្ដាគ្លីនិកធ្មេញខាងក្រៅដែលជាអតិថិជនប្រចាំ ដើម្បីកាត់បន្ថយបំណុលហួសកាលកំណត់ (Overdue Accounts)។
- ពិនិត្យផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃលក្ខខណ្ឌការទិញទំនិញនាំចូលពីបរទេស និងការទូទាត់ប្រាក់ជូនអ្នកផ្គត់ផ្គង់ (Suppliers) ជាមួយផ្នែក AP Accountant ដើម្បីរក្សាទំនាក់ទំនងពាណិជ្ជកម្មល្អ។
- ដោះស្រាយរាល់បញ្ហាចម្រូងចម្រាស ឬភាពមិនប្រក្រតីនៃទិន្នន័យលេខកូដវិក្កយបត្រជំពាក់ ឬប្រាក់ចំណូលរវាងក្រុមហ៊ុន និងអតិថិជន/ដៃគូសហការ។
- ការគ្រប់គ្រងលំហូរសាច់ប្រាក់ និងហិរញ្ញវត្ថុ
- រៀបចំផែនការ និងតាមដានលំហូរសាច់ប្រាក់ប្រចាំថ្ងៃ និងប្រចាំសប្ដាហ៍ ដើម្បីធានាថាក្រុមហ៊ុនមានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់ប្រតិបត្តិការអាជីវកម្ម និងការទិញទំនិញចូលស្តុក។
- គ្រប់គ្រង និងត្រួតពិនិត្យការប្រើប្រាស់កញ្ចប់ថវិកាចំណាយតូចតាចប្រចាំការិយាល័យ (Petty Cash) របស់ផ្នែករដ្ឋបាលនៃក្រុមហ៊ុន និងគ្លីនិក។
- ជួយគាំទ្រនាយកផ្នែកក្នុងការរៀបចំផែនការកញ្ចប់ថវិការប្រចាំឆ្នាំ (Annual Budgeting) សម្រាប់នាយកដ្ឋាននីមួយៗ។
- ការរៀបចំរបាយការណ៍ និងការងារពន្ធដារ
- រៀបចំ និងបិទបញ្ជីហិរញ្ញវត្ថុប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំ (Financial Statements) រួមមាន របាយការណ៍ចំណេញ-ខាត (P&L) និងតារាងតុល្យការ (Balance Sheet) ឱ្យបានទាន់ពេលវេលា។
- រៀបចំផ្ទៀងផ្ទាត់ទិន្នន័យពន្ធ និងសហការជាមួយភ្នាក់ងារពន្ធដារ ឬធ្វើការប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ (Tax Declaration) ជូនអគ្គនាយកដ្ឋានពន្ធដារឱ្យបានត្រឹមត្រូវតាមច្បាប់រដ្ឋ។
- រៀបចំ និងត្រៀមឯកសារហិរញ្ញវត្ថុចាំបាច់នានា ដើម្បីសហការជាមួយសវនករខាងក្រៅ (External Auditors) នៅពេលមានការចុះធ្វើសវនកម្ម។
- ប្រាក់បៀវត្សប្រចាំខែផ្អែកលើសមត្ថភាព និងបទពិសោធន៍។
- ប្រាក់រង្វាន់ប្រចាំឆ្នាំ ផ្អែកលើការវាយតម្លៃលទ្ធផលការងារ (KPIs) ប្រចាំឆ្នាំ។
- ទទួលបានការធានារ៉ាប់រង និងអត្ថប្រយោជន៍ផ្សេងៗស្របតាមច្បាប់ការងារក្រុមហ៊ុន។
- បរិយាកាសធ្វើការងារមានលក្ខណៈវិជ្ជាជីវៈ ទទួលបានបទពិសោធន៍រឹងមាំផ្នែកគណនេយ្យ និងឱកាសទទួលបានការបណ្តុះបណ្តាលបន្ថែម ។
- ខ្មែរ - កម្រិតល្អ
- អង់គ្លេស - កម្រិតល្អ
- បរិញ្ញាបត្រ ផ្នែក គណនេយ្យ និងហិរញ្ញវត្ថុ ឬមានជំនាញ ACCA/CPAត្រូវបានផ្តល់អាទិភាព
- គណនេយ្យ ឬហិរញ្ញវត្ថុ (ធ្លាប់ធ្វើជា Senior Accountant ឬ Accounting Supervisor ផ្តល់អតិភាព)រយៈពេល ១ ឆ្នាំ យ៉ាងតិច
- ជំនាញបច្ចេកទេស៖ មានភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់កម្មវិធីគណនេយ្យ (ដូចជា QuickBooks, Sage ឬប្រព័ន្ធ ERP ផ្សេងៗ) និងកម្មវិធី MS Excel ។
- អាចប្រើប្រាស់ភាសាអង់គ្លេសបាន សម្រាប់ការងារទំនាក់ទំនង និងការធ្វើរបាយការណ៍
- ជំនាញទន់៖ មានចំណេះដឹងច្បាស់លាស់អំពីប្រព័ន្ធពន្ធដារនៃព្រះរាជាណាចក្រកម្ពុជា
- មានភាពហ្មត់ចត់ ត្រង់ត្រាប់ ហ្មត់ចត់បំផុតលើលេខអក្សរ និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។
Marketing Supervisor
- Career Category: Sales / Marketing, Business Administration, Communications, Exec. / Management
- Schedule:Full-time
- Salary: Negotiable
Department: Business and Marketing
Reports To: Business & Marketing Director (BMD)
The Marketing Supervisor at A.I Dental Supply is responsible for planning, organizing, leading, and controlling all marketing strategies, digital content production, patient/client acquisition programs, brand awareness campaigns, and B2B corporate partnerships to ensure sustainable business growth and strong market presence for the company.
- Digital Marketing & Content Management
- Develop and execute monthly content calendars for all social media platforms (Facebook, TikTok, Telegram….).
- Produce high-quality promotional and educational contents regarding dental products, clinical materials, and digital dental solutions.
- Manage, optimize, and monitor digital advertising budgets (Facebook/TikTok Ads) to ensure high Return on Investment (ROI).
- Track social media metrics, engagement rates, and lead generation performance on a weekly and monthly basis.
- Client Acquisition & Campaign Management
- Design and implement effective marketing campaigns to attract new clinic clients and drive sales inquiries.
- Analyze market trends, competitor activities, and dentist preferences to identify new product growth opportunities.
- Monitor and evaluate the effectiveness of running marketing campaigns and adjust strategies accordingly.
- Collaborate with the B2B sales team to ensure marketing leads are successfully converted into active purchasing accounts.
- Business Development & Corporate Partnerships
- Build and maintain strong, long-term relationships with dentists, clinic owners, dental associations, and hospital partners.
- Negotiate and establish exclusive dental supply packages, promotion bundles, and discount programs for corporate partners.
- Organize and coordinate brand exhibitions, dental workshops, seminars, and CSR events to enhance brand loyalty.
- Daily Task Recording & Reporting (Log Book)
- Maintain and update the Marketing Daily Log Book on Google Sheets, recording all executed tasks, lead data, and daily ads spend.
- Submit daily activity logs and weekly marketing summary reports to the Business & Marketing Director.
- Prepare comprehensive monthly marketing performance and budget utilization reports for Executive review.
- Inventory Coordination & Compliance
- Coordinate with the product/inventory department to ensure accurate product descriptions and specifications on marketing materials.
- Ensure all marketing designs, visual assets, and public communications comply with the regulations of the Ministry of Health.
- Control wastage of marketing collateral, samples, and manage marketing assets during dental exhibitions.
- Bachelor's Degree in Marketing, Business Administration, Communications, or a related field
- Proven marketing management experience, preferably in dental supply, medical devices, or healthcare industries for 1 to 2 years as a minimum
- Proficient in MS Office Suite (Word for documentation, PowerPoint for marketing presentations, and intermediate/advanced Excel for budget tracking and campaign analysis).
- Strong knowledge of Social Media Platforms (Facebook, Telegram, TikTok, Instagram, and LinkedIn) for digital branding, lead generation, and professional networking.
- Skill in Internet & Email Systems (Gmail, Outlook) for professional communication, newsletters, and email marketing campaigns.
- Hands-on experience with Marketing/Sales Systems (CRM software for tracking leads, Facebook Ads Manager, TikTok Business Suite, and basic graphic design/video editing tools like Canva or Cap Cut).
Sales Supervisor
- Career Category: Sales / Marketing, Business Administration
- Schedule:Full-time
- Salary: Negotiable
Department: Business and Marketing
Reports To: Business & Marketing Director (BMD)
The Sales Supervisor at A.I Dental Supply is responsible for leading the B2B sales team, developing effective sales strategies, managing the dental product pipeline (consumables, equipment, and digital dental solutions), and driving revenue growth. The role focuses on expanding the company's market share by converting clinic leads into active dental accounts, managing key client relations, and meeting monthly company financial targets.
- Sales Performance & B2B Strategy
- Develop and implement B2B sales plans to achieve monthly sales targets for dental materials and equipment.
- Monitor daily sales activities, wholesale conversion rates, and effectiveness of outdoor sales visits.
- Analyze market trends, identify potential new dental clinics, and explore emerging sales opportunities.
- Manage the sales cycle from cold calling and product demonstration to successful deal closure and contract negotiation.
- Team Leadership & Field Supervision
- Lead, supervise, and motivate indoor and outdoor sales executives to maximize performance.
- Accompany the sales team during field visits to dental clinics or hospitals to close major dental equipment deals.
- Conduct performance evaluations, sales coaching, and manage team attendance or disciplinary matters.
- Key Account & Customer Relationship Management
- Build and maintain strong, long-term relationships with dentists, clinic owners, and purchasing managers.
- Handle high-level client complaints, post-sale inquiries, and warranty/service feedback.
- Develop customer loyalty programs, bundle offers, and product packages to improve product re-ordering rates.
- Daily Task Recording & Reporting (Log Book)
- Maintain the Sales Daily Log Book on Google Sheets, tracking all clinic visits, orders placed, sales pipelines, and revenue collections.
- Submit daily field activity logs and weekly sales performance metrics to the Business & Marketing Director.
- Prepare detailed monthly B2B financial sales reports and product movement analyses for executive review.
- Inventory Coordination & Compliance
- Coordinate with the inventory/warehouse department to ensure adequate stock levels of dental consumables.
- Review billing, outstanding credit collection, and payment processes of clinic clients.
- Control wastage, minimize sample losses, and manage company assets during product exhibitions.
- Bachelor's Degree in Business Administration, Sales, Marketing, Pharmacy, or a dental-related field.
- Proven sales management experience, preferably in dental supply, medical devices, or pharmaceutical B2B industries for 1 to 2 years as a minimum
- Strong knowledge of dental products, clinical materials, or medical equipment sales standards.
- Proficient in MS Office Suite (Word for documentation, PowerPoint for sales presentations, and intermediate/advanced Excel for sales tracking and data analysis).
- Strong knowledge of Social Media Platforms (Facebook, Telegram, TikTok, and Instagram) for business communication, client networking, and lead tracking.
- Excellent skills in Internet & Email Systems (Gmail, Outlook) for professional business correspondences and market research.
- Hands-on experience with Sales Systems, POS (Point of Sale), or B2B Customer Relationship Management (CRM) software to manage customer pipelines.
- Excellent negotiation, problem-solving, and B2B presentation skills.
- Result-oriented mindset with a strong ability to drive and hit aggressive sales targets.
បុគ្គលិកផ្នែកលក់ (3 Positions)
- ប្រភេទការងារ: ផ្នែកលក់/ទីផ្សារ, ផ្នែកទំនាក់ទំនង
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: ផ្អែកលើបទពិសោធន៍
នាយកដ្ឋាន៖ អាជីវកម្ម និងទីផ្សារ
រាយការណ៍ជូន៖
- អ្នកគ្រប់គ្រងផ្ទាល់
- នាយកអាជីវកម្ម និងទីផ្សារ
គោលបំណងនៃមុខងារ៖
ដើរតួជាអ្នកតំណាងផ្លូវការរបស់ក្រុមហ៊ុនមេ A-I Dental Supply ក្នុងការចុះជួប ទំនាក់ទំនង ចរចា និងបង្កើតដៃគូសហការ (B2B) ជាមួយបណ្ដាគ្លីនិកធ្មេញផ្សេងៗ មន្ទីរពេទ្យ និងស្ថាប័ននានាដែលពាក់ព័ន្ធនឹងសុខភាពមាត់ធ្មេញដើម្បីលក់សម្ភារៈ និងបរិក្ខារពេទ្យធ្មេញដែលនាំចូលពីបរទេស ព្រមទាំងជម្រុញការលក់ឱ្យសម្រេចបានតាមផែនការយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន។
- ការស្រាវជ្រាវ និងស្វែងរកអតិថិជនគោលដៅ៖
- ធ្វើការស្រាវជ្រាវ កំណត់អត្តសញ្ញាណ និងប្រមូលទិន្នន័យគ្លីនិកធ្មេញបើកថ្មី ឬគ្លីនិកធ្មេញសក្តានុពលទូទាំងប្រទេសដែលត្រូវការពង្រីកសាខា ឬវាយតម្លៃការប្រើប្រាស់សម្ភារៈពេទ្យ។
- ប្រមូលព័ត៌មានទំនាក់ទំនង លេខទូរស័ព្ទ អ៊ីមែល និងឈ្មោះអ្នកសម្រេចចិត្តទិញ (ម្ចាស់គ្លីនិក ឬប្រធានលទ្ធកម្ម) តាមរយៈបណ្ដាញសង្គម វេទិកាវេជ្ជសាស្ត្រ និងការចុះអង្កេតផ្ទាល់នៅលើទីផ្សារជាក់ស្តែង។
- រៀបចំ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអតិថិជនសក្តានុពល (Lead List) ចូលក្នុងប្រព័ន្ធទិន្នន័យក្រុមហ៊ុនឱ្យ មានរបៀបរៀបរយជាប្រចាំសប្ដាហ៍។
- ធ្វើការទំនាក់ទំនងបឋម (Cold Calling/Cold Messaging) ដើម្បីណែនាំក្រុមហ៊ុន និងធ្វើការណាត់ជួបអតិថិជនឱ្យបានតាមចំនួនកំណត់។
- ការចុះជួបផ្ទាល់ និងណែនាំផលិតផល
- រៀបចំកាលវិភាគចុះជួបម្ចាស់គ្លីនិកធ្មេញ ឬប្រធានលទ្ធកម្ម (Purchasing Officer) នៅខាងក្រៅ ដើម្បីយកកាតាឡុក (Catalog) ឬផលិតផលគំរូ (Samples) ទៅបង្ហាញ និងពន្យល់ពីគុណភាព ព្រមទាំងតម្លៃប្រកួតប្រជែងនៃផលិតផលរបស់ A-I Dental Supply។
- ត្រៀមសម្ភារៈលក់ កាតាឡុកទំនិញ ឧបករណ៍តេស្តគុណភាព និងផលិតផលគំរូឱ្យបានគ្រប់គ្រាន់មុនពេលចុះទៅជួបអតិថិជន។
- ធ្វើបទបង្ហាញពីលក្ខណៈបច្ចេកទេស គុណសម្បត្តិ និងអត្ថប្រយោជន៍សេដ្ឋកិច្ចដែលគ្លីនិកនឹងទទួលបាន ពេលបញ្ជាទិញទំនិញពីក្រុមហ៊ុន ។
- កត់ត្រារាល់តម្រូវការជាក់ស្ដែង និងបញ្ហាប្រឈមនានារបស់គ្លីនិកនីមួយៗ ដើម្បីយកមកប្រជុំ និងពិភាក្សារកដំណោះស្រាយ សម្រាប់ការលក់ (Sales Solution) ឱ្យត្រូវចិត្តអតិថិជន។
- ការចរចា និងចុះកិច្ចសន្យាលក់
- រៀបចំកញ្ចប់តម្លៃ (Quotation) ទៅតាមទំហំនៃការបញ្ជាទិញរបស់អតិថិជន ចរចាលក្ខខណ្ឌទូទាត់ប្រាក់ និងជំរុញការបិទការលក់ឱ្យបានលឿន ដើម្បីបង្កើនអតិថិជនប្រចាំខែ។
- ពិភាក្សា និងចរចាលើតម្លៃ លក្ខខណ្ឌនៃការដឹកជញ្ជូន និងគោលការណ៍ធានាគ្រឿងម៉ាស៊ីន ក្រោមការសម្របសម្រួល និងអនុម័តពីប្រធាននាយកដ្ឋាន។
- សហការណ៍ជាមួយផ្នែកពាក់ព័ន្ធ ក្នុងការរៀបចំសេចក្ដីព្រាងកិច្ចសន្យាទិញ-លក់ (Contracts/MOUs) ពិនិត្យលក្ខខណ្ឌច្បាប់ និងជម្រុញដំណើរការចុះហត្ថលេខាឱ្យបានជោគជ័យ។
- តាមដាន (Follow Up) និងសហការណ៍ជាមួយផ្នែកពាក់ព័ន្ធក្នុងការប្រមូលប្រាក់កក់ ឬលុយថ្លៃទំនិញបង់ បង្គ្រប់ពីអតិថិជនឱ្យបានទាន់ពេលវេលា ស្របតាមកិច្ចសន្យា។
- ការសហការរៀបចំយុទ្ធនាការខាងក្រៅ
- សហការជាមួយក្រុមការងារ ដើម្បីរៀបចំស្ដង់ពិព័រណ៍ ឬយុទ្ធនាការផ្សព្វផ្សាយផលិតផល និងម៉ាស៊ីនពេទ្យធ្មេញ នៅក្នុងកម្មវិធីសិក្ខាសាលាវេជ្ជសាស្ត្រ ឬកម្មវិធីជួបជុំគ្រូពេទ្យធ្មេញនានា។
- ចូលរួមកម្មវិធីបង្កើតបណ្ដាញទំនាក់ទំនង (Networking Events) ដើម្បីកសាងទំនាក់ទំនងជាមួយសមាគមគ្រូពេទ្យធ្មេញ និងដៃគូក្នុងវិស័យ។
- ចែកចាយខិត្តប័ណ្ណ ការសាកផលិតផលសាកល្បង (Testing) និងប្រមូលទិន្នន័យទំនាក់ទំនងពីគ្រូពេទ្យដែលបានមកទស្សនាស្ដង់របស់ក្រុមហ៊ុន។
- ការថែទាំអតិថិជនចាស់ និងពង្រីកទំនាក់ទំនង
- តាមដានការប្រើប្រាស់ផលិតផលរបស់គ្លីនិកជាដៃគូ សួរនាំពីកម្រិតពេញចិត្ត និងជម្រុញឱ្យមានការបញ្ជាទិញឡើងវិញជាប្រចាំ (Repeat Orders) ដើម្បីរក្សាលំនឹងចំណូល។
- ទទួលយក និងដោះស្រាយរាល់បណ្ដឹងតវ៉ា ឬបញ្ហាបច្ចេកទេសដំបូងរបស់អតិថិជន រួចសហការជាមួយផ្នែក បច្ចេកទេស (Technical Support) ដើម្បីដោះស្រាយជូនអតិថិជនឱ្យទាន់ពេលវេលា។
- ណែនាំផលិតផលថ្មីៗ ឬម៉ាស៊ីនបច្ចេកវិទ្យាចុងក្រោយដែលក្រុមហ៊ុនទើបនាំចូលពីបរទេស ទៅកាន់ក្រុមអតិថិជនចាស់ៗ ដើម្បីបង្កើនបរិមាណលក់បន្ថែម (Up-selling/Cross-selling)។
- ការធ្វើរបាយការណ៍ និងវាយតម្លៃទីផ្សារ
- ធ្វើរបាយការណ៍លម្អិតពីលទ្ធផលចុះជួបភ្ញៀវប្រចាំសប្ដាហ៍ ទិន្នន័យលក់ និងព័ត៌មានពីគូប្រជែងនៅលើទីផ្សារ ជូនប្រធាននាយកដ្ឋាន។
- កត់ត្រាទិន្នន័យលក់ជាក់ស្តែង កាលបរិច្ឆេទរំពឹងទុកនៃការបិទការលក់ និងបញ្ហាកកស្ទះនានា ចូលក្នុងប្រព័ន្ធ ឬរបាយការណ៍ជូនប្រធាននាយកដ្ឋានរបស់ខ្លួន។
- ផ្ដល់មតិត្រឡប់ (Feedback) អំពីតម្លៃ និងគុណភាពទំនិញរបស់គូប្រជែងនៅលើទីផ្សារ ដើម្បីឱ្យក្រុមហ៊ុនកែសម្រួលយុទ្ធសាស្ត្រទាន់ពេលវេលា។
- ប្រាក់បៀវត្សប្រចាំខែផ្អែកលើសមត្ថភាព និងបទពិសោធន៍។
- ឧបត្ថម្ភថ្លៃកាតទូរស័ព្ទប្រចាំខែ
- ឧបត្ថម្ភថ្លៃសាំងទូរស័ព្ទប្រចាំខែ
- ប្រាក់លើកទឹកចិត្ត ឬកម្រៃជើងសារលើការលក់ ផ្អែកគោលការណ៍របស់ក្រុមហ៊ុន ។
- ប្រាក់រង្វាន់ប្រចាំឆ្នាំ ផ្អែកលើការវាយតម្លៃលទ្ធផលការងារ (KPIs) ប្រចាំឆ្នាំ។
- ឱកាសសិក្សារៀនសូត្រពីរបៀបលក់ និងស្វែងយល់ពីឧបករណ៍បច្ចេកវិទ្យាពេទ្យធ្មេញទំនើបៗ។
- ខ្មែរ - កម្រិតល្អ
- អង់គ្លេស - កម្រិតមធ្យម
- បរិញ្ញាបត្រ ផ្នែក គ្រប់គ្រង ទីផ្សារ ទំនាក់ទំនង រឺកម្រិតវប្បធម៍ដែលមានតម្លៃស្មើ ឬ ជានិស្សិតកំពុងសិក្សាឆ្នាំទី២
- មានបទពិសោធន៍ផ្នែកលក់ខាងក្រៅ, ឆាតលក់តាមអនឡាញ, Customer Service, ឬបុគ្គលិកទទួលភ្ញៀវ (បើមានបទពិសោធន៍ក្នុងវិស័យលក់សម្ភារៈពេទ្យ ឬសេវាកម្មសុខភាព កាន់តែប្រសើរ)។
- ជំនាញបច្ចេកទេស៖ ចេះប្រើប្រាស់កម្មវិធីកុំព្យូទ័រការិយាល័យ (MS Word, Excel), មានចំណេះដឹងក្នុងការប្រើប្រាស់បណ្ដាញសង្គម (Facebook Page, Telegram, TikTok) និងការវាយអក្សរ (Typing) បានលឿន និងត្រឹមត្រូវ។
- ភាសា៖ អាចប្រើប្រាស់ភាសាខ្មែរបានត្រឹមត្រូវ និងអាចអាន និងសរសេរភាសាអង់គ្លេសបានក្នុងកម្រិតមធ្យម
- មានរូបសម្បត្តិសមរម្យ មានវោហារសព្ទល្អក្នុងការបញ្ចុះបញ្ចូល មានស្មារតីបម្រើសេវាកម្ម (Service Mind) និងមានភាពអត់ធ្មត់ខ្ពស់ (High EQ)។