Procurement Ads

សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសអ្នកផ្គត់ផ្គង់ កំព្យូទ័រ ថេប្លេត និងម៉ាស៊ីនបញ្ចាំងស្លាយ(LCD)

with KAFDOC

BTDC-ID: 39548
Closing Date:

Expected Outputs

Announcement Description

សមាគម​ខ្មែរដើម្បី​អភិវឌ្ឍន៍​តាម​ជនបទ​ (ស.ខ.អ.ជ) បាន​បង្កើត​ឡើង​ដោយក្រុម​អតីត​ជនភៀសខ្លួន​ដែល​ធ្វើការ​ផ្នែក​អភិវឌ្ឍន៍​សហគមន៍​ និង​ក្រុម​សាស្ត្រាចារ្យ​ក្នុង​ខេត្ត​ក្រចេះ​ ដែល​បាន​ស្រាវជ្រាវ​ឃើញ​នូវ​តម្រូវ​ការចាំបាច់​របស់​ប្រជាកសិករ​ខ្មែរ​តាម​តំបន់ជនបទ​ក្នុង​ការ​លើកស្ទួយ​ជីវភាព​ និង​និរន្ត​ភាព​ ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​ ។ ដូច្នេះ​ហើយ​ទើប​ក្រុម​អ្នក​អភិវឌ្ឍន៍​សហគមន៍​ បាន​ផ្តួច​ផ្តើ​មគំនិត​បង្កើត​ឱ្យ​មាន​សមាគម​នេះ​ឡើង​ដែល​មានឈ្មោះ​ថាៈសមាគម​ខ្មែរដើម្បី​អភិវឌ្ឍន៍​តាម​ជនបទ​ ដែល​មាន​អក្សរ​កាត់​«ស.ខ.អ.ជ»និង​ជា​ភាសា​អង់គ្លេស​ថា​ Khmer Association For Development Of Country-side មាន​អក្សរ​កាត់​ KAFDOC ។ សមាគម​នេះ​ ជាស​មា​គម​ខ្មែរ​មិនមែន​រដ្ឋាភិបាល​ និង​មិន​រក​ប្រាក់​កម្រៃ​ បម្រើ​សកម្មភាព​មនុស្សធម៌​ ហើយ​បាន​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​ក្រសួងមហាផ្ទៃ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ថ្ងៃ​ទី​១៣ ខែ​ធ្នូ​ ឆ្នាំ​១៩៩៤។

Expected Outputs

សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសអ្នកផ្គត់ផ្គង់ កំព្យូទ័រ ថេប្លេត និងម៉ាស៊ីនបញ្ចាំងស្លាយ(LCD)

  • Career Category: Invitation for Bids
  • Location: Kratie Province
Summary

អង្គការ​កា​ហ្វដុក​ សូម​អញ្ជើញ​ក្រុមហ៊ុន​ស្រប​ច្បាប់​ដែល​មាន​ចំណាប់អារម្មណ៍​ចូលរួម​ដេញថ្លៃ​ កុំព្យូទ័រ​ ថេប្លេត និង​ម៉ាស៊ីន​បញ្ចាំង​ស្លាយ​(LCD) ដែល​មាន​លក្ខខណ្ឌ​ដូច​ខាងក្រោម​៖

  1. កុំព្យូទ័រ​យួរ​ដៃ​ចំនួន​៤២គ្រឿង​ ប្រភេទ​ Laptop (ASUS Vivobook Go or X , CPU: Intel Core i3, RAM: 16GB, Storage: 256 GB, SSD, OS: Window 11, Display 14 or 15”)។
  2. ថេប្លេតចំនួន​៣៤០គ្រឿង​ ប្រភេទ​ Tablet (Tecno Megapad SE, Version: SIM+Wifi, Size: 11” and Storage: 8G+128G)។
  3. ម៉ាស៊ីន​បញ្ចាំង​ស្លាយ​(LCD)ចំនួន​៤២គ្រឿង​ ប្រភេទ​ LCD (Epson EB-E12)។

Submission Requirements

លោក​ លោកស្រី​ ដែល​មាន​ចំ​ណា​បអារ​ម្យចូលរួម​ ភ្ជាប់​មក​នូវ​ឯកសារ​ដែល​បញ្ជាក់​ពី​ភាព​ស្រប​ច្បាប់​ តារាង​សម្រង់​តម្លៃ​ នៃ​សម្ភារៈ​នីមួយ​ៗមកកាន់​អង្គការ​កា​ហ្វដុក​ ឬតាម​អ៊ី​មេ​ល ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​ ត្រឹម​ម៉ោង​៥ល្ងាច​ ថ្ងៃ​ទី​០៨ ខែ​ឧសភា​ ឆ្នាំ​២០២៦។ ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​កុំព្យូទ័រ​យួរ​ដៃ​ ថេប្លេត ម៉ាស៊ីន​បញ្ចាំង​ស្លាយ​ សូម​ទាក់ទង​លោកស្រី​ ប៊ុន ស៊ូ​ហម តាមរយៈ​លេខទូរស័ព្ទ​ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​។

បញ្ជាក់​

អ្នក​ដែល​ត្រូវ​បាន​ជ្រើសរើស​ ត្រូវ​ពិភាក្សា​ជាមួយ​បុគ្គលិក​អង្គការ​កា​ហ្វដុក​ និង​អង្គការ​ឆា​លហ្វា​ន កម្ពុជា​ និង​ពិនិត្យ​លើកុងត្រា​ ដើម្បី​ធ្វើការ​ផ្គត់ផ្គង់​សម្ភារៈ​ជួន​អង្គការ​ ។

Attachment:
  • ដំណឹងជ្រើសរើសអ្នផ្តត់ផ្គង់_Buying_LCDs,_Computors_and_tabletes20263
 

Contact Details

Office Address
  • Ou Ruessei Ti Pir, Ou Ruessei Sangkat, Kracheh Municipality, Kratie Province, Cambodia
 
Contact Name
  • លោកស្រី ប៊ុន ស៊ូហម
 
Phone
 
Email