Procurement Ads

សេចក្ដីជូនដំណឹងស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃសម្ភារព័ត៌មានវិទ្យា Computer Printer Smart Board and Camera

with Kampuchea Action to Promote Education Organization

BTDC-ID: 42301
Closing Date:

Expected Outputs

Announcement Description

អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ (អង្គការ​ ខេ​ប) សូម​ប្រកាស​ជាសាធារ​ណៈ​ដល់ក្រុមហ៊ុន​ និង​អ្នកទទួល​ផ្គត់ផ្គង់​សម្ភារ​ព័ត៌មាន​វិទ្យា​ក្នុងស្រុក​ទាំងអស់​ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ (ប៉ាត​ង់ឆ្នាំ​២០២៦ ជា​អ្នកជា​ប់ពន្ធ​មធ្យម​ និង​អ្នកជា​ប់ពន្ធ​ធំ​) លើកលែងតែ​ក្រុមហ៊ុន​ សហគ្រាស​សាជីវកម្ម​/អាជីវករ​ ដែល​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​ ឬត្រូវ​ហាមឃាត់​ដោយ​តុលាការ​ឱ្យ​បាន​ជ្រាប​ថា​៖ អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​/គម្រោង​ ”លើក​កម្ពស់​ការអប់រំ​ឌីជី​ថល​សម្រាប់​សិស្សានុសិស្ស​” នឹង​ប្រកាស​ដាក់​ឱ្យ​ចូលរួម​ដេញថ្លៃ​ជាសាធារ​ណៈ​ ដើម្បី​ជ្រើសរើស​ក្រុមហ៊ុន​ និង​អ្នកទទួលការ​ផ្គត់ផ្គង់​សម្ភារ​ព័ត៌មាន​វិទ្យា​ដូច​ខាងក្រោម​៖

Expected Outputs

សេចក្ដីជូនដំណឹងស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃសម្ភារព័ត៌មានវិទ្យា Computer Printer Smart Board and Camera

  • Career Category: Invitation for Bids
  • Location: Phnom Penh, Kandal Province
Summary

អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​/គម្រោង​ ”លើក​កម្ពស់​ការអប់រំ​ឌីជី​ថល​សម្រាប់​សិស្សានុសិស្ស​” នឹង​ប្រកាស​ដាក់​ឱ្យ​ចូលរួម​ដេញថ្លៃ​ជាសាធារ​ណៈ​ ដើម្បី​ជ្រើសរើស​ក្រុមហ៊ុន​ និង​អ្នកទទួលការ​ផ្គត់ផ្គង់​សម្ភារ​ព័ត៌មាន​វិទ្យា​រួម​មាន​៖

  • Computer Laptop (Dell 15 DC15250) ចំនួន​៖ ១១គ្រឿង​
  • Printer Epson EcoTank L6390 A4 ចំនួន​៖ ១១គ្រឿង​
  • Smart Board Hikvision 55-inch 4K Interactive Display ចំនួន​៖ ០១គ្រឿង​
  • Camera (Canon EOS R50 kit RF-S 18-45mm Black) ចំនួន​៖ ០១គ្រឿង​

សម្រាប់​ផ្តល់ជូន​សាលារៀន​គោលដៅ​របស់​គម្រោង​ស្ថិតនៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​នៅ​ក្នុង​ខេត្ត​កណ្តាល​ សម្រាប់​ឆ្នាំ​សិក្សា​២០២៦-២០២៧នេះ​ ។

Submission Requirements

ក្រុមហ៊ុន​ និង​អ្នកទទួលការ​ផ្គត់ផ្គង់​សម្ភារ​ព័ត៌មាន​វិទ្យា​ ទាំងអស់​ដែល​មាន​ប្រភព​តែមួយ​អាច​ដាក់​សំណើ​ដេញថ្លៃ​បានតែ​មួយ​គត់​ ក្នុង​ករណី​ពិនិត្យ​ឃើញ​ថា​៖ ក្រុមហ៊ុន​ និង​អ្នកទទួលការ​ផ្គត់ផ្គង់​ដែល​បាន​ចូលរួម​ធ្វើការ​ដេញថ្លៃ​ ជា​ក្រុមហ៊ុន​មាន​សម្ព័ន្ធ​ភាព​តែមួយ​ ឬប្រភព​តែមួយ​ នឹង​ត្រូវ​បដិសេធ​ដោយស្វ័យប្រវត្តិ​។

ក្រុមហ៊ុន​ និង​អ្នកទទួលការ​ផ្គត់ផ្គង់​សម្ភារ​ព័ត៌មាន​វិទ្យា​ ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ធ្វើការ​ទាក់ទង​មក​អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ (ផ្នែក​រដ្ឋបាល​/លទ្ឋកម្ម​) ដើម្បី​សាកសួរ​ព័ត៌មាន​អំពី​ការចូលរួម​ដេញថ្លៃ​ និង​ស្តីពី​និតិវិធី​ព្រមទាំង​សេចក្តី​ណែនាំ​ក្នុង​ការ​ដាក់ពាក្យ​ស្នើសុំ​ចូលរួម​ដេញថ្លៃ​មាន​ដូច​ខាងក្រោម​៖

  1. ការ​ទទួល​ឯកសារ​ភ្ជាប់​បញ្ជាក់​លក្ខណៈ​សម្បត្តិ​របស់​អ្នកចូលរួម​ដេញថ្លៃ​ និង​ឯកសារ​កញ្ចប់​ដេញថ្លៃ​ ចាប់ពី​ថ្ងៃ​ទី​២៨ ខែ​តុលា​ ឆ្នាំ​២០២៦ ដល់​ ថ្ងៃ​ទី​១៣ ខែវិច្ឆិកា​ ឆ្នាំ​២០២៦ វេលា​ម៉ោង​ ៥:០០នាទី​ ល្ងាច​ជា​កំហិត​ តាម​អាសយដ្ឋាន​ដូច​បាន​ផ្ដល់​ជូន​។
  2. ការប្រជុំ​បើក​កញ្ចប់​ដេញថ្លៃ​ត្រូវ​រៀបចំ​ធ្វើឡើង​ដោយ​ផ្ទាល់​នៅ​ការិយាល័យ​រង​អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ នៅ​ថ្ងែទី​១៦ ខែវិច្ឆិកា​ ឆ្នាំ​២០២៦ វេលា​ម៉ោង​ ៩:៣០នាទី​ ព្រឹក​ ។
  3. រាល់​ឯកសារ​សម្រង់​តម្លៃ​និង​ពាក្យ​ស្នើសុំ​ចូលរួម​ការ​ដេញថ្លៃ​ ត្រូវ​ច្រក​ចូលក្នុង​ស្រោម​សំបុត្រ​រួច​បិទ​ឱ្យ​ជិត​ (ផ្លុំ​បេ​) ដោយមាន​ចុះហត្ថលេខា​ និង​បោះត្រា​របស់ក្រុមហ៊ុន​ និង​អ្នកទទួល​ផ្គត់ផ្គង់​ នៅ​លើស្រោម​សំបុត្រ​ រួច​បញ្ជូន​មក​ការិយាល័យ​រង​ តាម​អាសយដ្ឋាន​ដូច​បាន​ផ្ដល់​ជូន​។ រាល់​ឯកសារ​ដេញថ្លៃ​ទាំងអស់​ ត្រូវ​បញ្ចូល​នូវ​ប្រាក់​ពន្ធ​អាករ​លើ​តម្លៃ​បន្ថែម​ ១០% ផង​ដែរ​ក្រោម​តម្លៃ​សរុប​ (ដោយ​គិតជា​រូបិយ​បណ្ណដុល្លារ​) ហើយ​ហាម​ដាច់ខាត​មិន​អនុញ្ញាត​ឱ្យ​ដាក់​ផ្ញើ​មក​តាមរយៈ​សារ​អេឡិច​ត្រូនិច​ (អ៊ី​មែ​ល តេឡេក្រាម​ WhatsApp.....) ឡើយ​។
  4. រាល់​ឯកសារ​សម្រង់​តម្លៃ​ និង​ពាក្យ​ស្នើសុំ​ចូលរួម​ការ​ដេញថ្លៃ​ទាំងអស់​ ដែល​មិនបាន​ដាក់​ជូន​មក​ការិយាល័យ​រង​របស់​អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ ទាន់ពេល​វេលា​ទេ​ ត្រូវ​បាន​ចាត់ទុកជា​អាសាបង់​ និង​ទុកជា​និរាករណ៍​។
  5. អ្នកចូលរួម​ដេញថ្លៃ​ទាំងអស់​ត្រូវ​ចូលរួម​ប្រជុំ​ដេញថ្លៃ​ឱ្យ​បាន​ទាន់ពេល​វេលា​។ ប្រសិនបើ​អ្នក​ដេញថ្លៃ​ណា​ដែល​មាន​សិទ្ធិ​ចូលរួម​ហើយ​ តែមិនបានមក​ចូលរួម​ប្រជុំ​បើក​កញ្ចប់​ដេញថ្លៃ​ទាន់ពេល​វេលា​បាន​កំណត់​ ឬអវត្តមាន​ ឯកសារ​ដាក់​ដេញថ្លៃ​នោះ​នឹង​មិន​អនុញ្ញាត​ឱ្យ​ដាក់បញ្ចូល​ក្នុង​ការ​បើក​ឡើយ​។
  6. ចំពោះ​អ្នកចូលរួម​ប្រជុំ​ការ​បើក​បញ្ចប់​ឯកសារ​ដេញថ្លៃ​ទាំងអស់​ ដែល​មក​ក្នុងនាម​ជា​អ្នកតំណាង​ក្រុមហ៊ុន​ ឬតំណាង​អ្នក​ផ្គត់ផ្គង់​ ត្រូវ​មាន​លិខិត​ផ្ទេរ​សិទ្ធិ​ ដែល​មាន​ចុះហត្ថលេខា​ត្រឹមត្រូវ​ពី​ប្រធាន​ក្រុមហ៊ុន​ ម្ចាស់​អាជីវកម្ម​។
Attachment:
  • Announcement Bidding of Computer Printer Smart Board and for IDEAL Project
  • Specification Computer Printer Smart Board and Camera for IDEAL Project
  • ពាក្យសុំចូលរួមដេញថ្លៃការផ្គត់ផ្គង់សម្ភារព័ត៌មានវិទ្យាគម្រោង IDEAL
  • សេចក្តីណែនាំ និងឯកសារភ្ជាប់បញ្ជាក់លក្ខណៈសម្បត្តិរបស់ចូលរួមអ្នកដេញថ្លៃ
 

Contact Details

Office Address
  • ការិយាល័យរងអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា បរិវេណ វិទ្យាល័យ ព្រែកលៀប (សាលារៀនជំនាន់ថ្មី), Phnom Penh, Cambodia
 
Contact Name
  • ឈួន សារ៉ាន ជាប្រធានរដ្ឋបាល និងធនធានមនុស្ស
  • កញ្ញា ខេង មករា មន្រ្តីរដ្ឋបាល និងហិរញ្ញវត្ថុគម្រោ
 
Phone
 
Email
 
Website