Job Announcement

អ្នកគ្រប់គ្រងលក់ B2B និងប្រព័ន្ធលក់មុនផលិតកម្ម

with Kaksekor Sen Chey Agricultural Cooperative

BTDC-ID: 39117
Closing Date:

Announcement Positions

Announcement Description

សហគមន៍​កសិកម្ម​ កសិករ​សែន​ជ័យ​ (KSCAC) គឺជា​សហគមន៍​កសិកម្ម​ ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​ការ​លើក​កម្ពស់​ទំនើបកម្ម​បច្ចេកទេស​កសិកម្ម​ ដើម្បី​ធានា​បាន​នូវ​ជីវភាព​រឹង​មាំ​ជូន​ដល់​បងប្អូន​កសិករ​នៅ​ក្នុង​ប្រទេសកម្ពុជា​ ព្រមទាំង​ដើរតួ​នាទី​យ៉ាងសំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ឱ្យ​មាន​ចីរភាព​ និង​ភាព​ធន់​ទៅនឹង​ការប្រែប្រួល​ទី​ផ្សារ​នា​ពេល​បច្ចុប្បន្ន​។ បច្ចុប្បន្ន​ KSCAC ផ្ដោត​សំខាន់​លើ​ទំនើបកម្ម​បច្ចេកទេស​កសិកម្ម​ ដែល​រួម​មាន​៖

  • វារី​វប្បកម្ម​
  • កសិកម្ម​ចម្រុះ​
  • ប្រព័ន្ធ​ផលិតកម្ម​ផ្អែកលើ​ទី​ផ្សារ​

Announcement Positions

អ្នកគ្រប់គ្រងលក់ B2B និងប្រព័ន្ធលក់មុនផលិតកម្ម

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកលក់/ទីផ្សារ, ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម, ផ្នែកប្រតិបត្តិ/ផ្នែកគ្រប់គ្រង
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង

តួនាទី​របស់​ «អ្នកគ្រប់គ្រង​ផ្នែក​លក់​ B2B និង​ប្រព័ន្ធ​លក់​មុន​ផលិតកម្ម​» មិនត្រឹមតែ​ជា​ការងារ​ផ្នែក​ទី​ផ្សារ​ «Marketing» បែប​សាមញ្ញ​នោះ​ទេ​ ប៉ុន្តែ​គឺជា​សសរ​ស្តម្ភ​យុទ្ធសាស្ត្រ​ និង​ទទួលបន្ទុក​គ្រប​ដណ្តប់​លើ​៖

តម្រូវ​ការ​

  • តួនាទី​នេះ​ត្រូវ​ធានា​ឱ្យ​បាន​ថា​មាន​ «អ្នកបញ្ជា​ទិញ​» មុន​ពេល​ផលិត​ ឬអំឡុង​ពេល​ផលិតកម្ម​ ដោយ​រៀបចំ​ Pre-Sales ដើម្បី​ចុះ​កិច្ចសន្យា​បញ្ជា​រទិញ​ជាមួយ​អតិថិជន​ និង​ធានា​ថា​មាន​ទី​ផ្សារ​ទទួល​ផលិតផល​ស្រេច​។

តម្លៃ​

  • តួនាទី​នេះ​មាន​សិទ្ធិ​ក្នុង​ការ​គ្រប់គ្រង​តម្លៃ​លក់​ ចរចា​តម្លៃ​ជាមួយ​អតិថិជន​ បង្កើត​បណ្ដាញ​អ្នកបញ្ជា​ទិញ​ និង​កំណត់​តម្លៃ​លក់​ឱ្យ​បាន​ត្រឹមត្រូវ​។

សាច់ប្រាក់​

  • តួនាទី​នេះ​ពាក់ព័ន្ធ​នឹង​លំហូរសាច់ប្រាក់​ ដោយ​កំណត់​លក្ខខណ្ឌ​នៃ​ការ​បង់​ «Payment Terms» រួម​មាន​៖ (១) បង់​ប្រាក់​មុន​, (២) បង់​ប្រាក់​ជា​ដំណាក់កាល​ និង​ (៣) បង់​ប្រាក់​ពេល​ទទួល​ទំនិញ​ ជាពិសេស​ គ្រប់គ្រង​ការ​ប្រមូល​ប្រាក់​ពី​អតិថិជន​ និង​ធានា​និរន្តរភាព​ប្រតិបត្តិការ​របស់​ KSCAC ដោយ​ធានា​ឱ្យ​បាន​ថា​មានសាច់​ប្រាក់​សម្រាប់​ដំណើរការ​គ្រប់គ្រាន់​។

ជា​រួម​ តួនាទី​នេះ​មិនត្រឹមតែ​អ្នក​ផ្សព្វផ្សាយ​ផ្នែក​ទី​ផ្សារ​ ប៉ុណ្ណោះទេ​ តួនាទី​នេះ​មាន​ទំនួល​ខុសត្រូវ​គ្រប់គ្រង​ អ្នកបញ្ជា​ទិញ​ (Demand), ការកំណត់​តម្លៃ​ក្នុង​ការ​លក់​ (Pricing) និង​លក្ខខណ្ឌ​នៃ​ការ​បង់​ប្រាក់​របស់​អតិថិជន​ (Cashflow)។

សូចនា​ករ​

  • ភាគរយ​ផលិតកម្ម​ ដែល​បាន​លក់​មុន​
  • ចំនួន​អ្នកទិញ​ B2B
  • តម្លៃ​លក់​ប្រៀបធៀប​ទៅ​និង​តម្លៃ​ទី​ផ្សារ​
  • ភាគរយ​ប្រាក់​ទទួល​បាន​មុន​នៃ​ការ​លក់​
ករណីកិច្ច និងការទទួលខុសត្រូវ:
  • ការស្វែងរក និងគ្រប់គ្រងអតិថិជន (B2B Buyers)
  • រោងចក្រកែច្នៃ
  • ផ្សារលក់ដុំ
  • អ្នកនាំចេញ
  • ការអនុវត្តប្រព័ន្ធលក់មុនផលិតកម្ម (Pre-Sales)
  • លក់មុនពេលប្រមូលផល
  • កំណត់បរិមាណ និងតម្លៃជាមុន
  • គ្រប់គ្រងកិច្ចសន្យា និងតម្លៃ
  • ចរចាកិច្ចសន្យាផ្គត់ផ្គង់
  • កាត់បន្ថយហានិភ័យតម្លៃទីផ្សារ
  • ការគ្រប់គ្រងលំហូរសាច់ប្រាក់ (Cashflow)
  • ចរចាការទូទាត់សាច់ប្រាក់មុន (Advance Payment)
  • បង្កើនសមត្ថភាពលំហូរសាច់ប្រាក់
  • ការវិភាគទីផ្សារ
  • តាមដានតម្លៃ និងតម្រូវការទីផ្សារ
  • រាយការណ៍ទៅថ្នាក់ដឹកនាំ
អត្ថប្រយោជន៍:
  • ឱកាសក្លាយជាអ្នកដឹកនាំផ្នែកទីផ្សារ
  • ទទួលបានប្រាក់បៀវត្សប្រចាំខែ និងការលើកទឹកចិត្ត
  • អាចអភិវឌ្ឍខ្លួនឱ្យក្លាយទៅជា នាយកផ្នែកទីផ្សារ
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ប្រវត្តិការងារ:
  • ត្រូវមានបទពិសោធន៍ ក្នុងការលក់ B2Bរយៈពេល ៥ ទៅ ១០ ឆ្នាំ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • ត្រូវមានសមត្ថភាពក្នុងការចរចា និងបិទកិច្ចសន្យា
  • ការមានបណ្តាញអតិថិជនគឺជាអាទិភាព។
 

How to Apply

បេក្ខជន​ដែល​មានបំណង​ដាក់ពាក្យ​ សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​របស់​ខ្លួន​ ដោយ​ភ្ជាប់​លិខិត​ចំណាប់អារម្មណ៍​ មកកាន់​អាសយដ្ឋាន​ដូច​បាន​ផ្ដល់​ជូន​ នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។

 

Contact Details

Office Address
  • Damnak Ampil, Sdaeung Chey Commune, Cheung Prey District, Kampong Cham Province, Cambodia
 
Contact Name
  • សហគមន៍កសិកម្ម កសិករសែនជ័យ (KSCAC)
 
Phone
 
Email