អ្នកគ្រប់គ្រងប្រតិបត្តិការ
ការរាយការណ៍
អ្នកគ្រប់គ្រងប្រតិបត្តិការ រាយការណ៍ដោយផ្ទាល់ជូនអគ្គលេខាធិការសហព័ន្ធកីឡាបាល់ឱបកម្ពុជា។ មួយផ្នែកដែលចាំបាច់របស់តួនាទីនៃអនអ្នកគ្រប់គ្រងប្រតិបត្តិការគឺរាយការណ៍ប្រចាំសប្តាហ៍ពីវឌ្ឍនភាពរបស់សកម្មភាព និងការគ្រប់គ្រងថវិកា។
ការគ្រប់គ្រង
អ្នកគ្រប់គ្រងប្រតិបត្តិការនឹងត្រូវគ្រប់គ្រងមន្រ្តីអភិវឌ្ឍន៍កីឡាបាល់ឱបពីររូបដោយផ្ទាល់ក្រោមមុខតំណែងនេះ។។
គោលបំណង
ដើម្បីគាំទ្រដល់ប្រតិបត្តិការទាំងមូល រួមបញ្ចូលទាំងការគ្រប់គ្រងការងាររដ្ឋបាល ហិរញ្ញវត្ថុ ការសម្របសម្រួល និងការគ្រប់គ្រងធនធានមនុស្សក្នុងសហព័ន្ធកីឡាបាល់ឱបកម្ពុជា (CFR) ដែលជាសហព័ន្ធកីឡាជាតិនៅក្រោមការគ្រប់ គ្រងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាសមាជិកនៃកីឡាបាល់ឱបអាស៊ី (Asia Rugby) ។
ព័ត៌មានកិច្ចសន្យា
កិច្ចសន្យាទីប្រឹក្សាពេញម៉ោង 12 ខែ កំពុងទទួលការដាក់ពាក្យ ដោយទទួលបានការទូទាត់បៀរវត្សរ៍ប្រចាំខែដោយមានភាពប្រកួតប្រជែង – មុខតំណែងនេះមិនមានអត្ថប្រយោជន៍បន្ថែមទេ។
សូមបញ្ជាក់ថា ប្រាក់បៀរវត្សរ៍សរុបប្រចាំខែប្រហាក់ប្រហែលនឹង ៦០០ដុល្លារ ទៅ ៧៥០ដុល្លារបន្ទាប់ពីកាត់ពន្ធហើយ អាស្រ័យទៅលើបទពិសោធន៍។
- ប្រតិបត្តិការ
- បង្កើតគោលការណ៍ប្រព័ន្ធរដ្ឋបាល និងគោលនយោបាយស្របតាមស្តង់ដារកម្ពុជា និងអន្តរជាតិ។
- ទទួលខុសត្រូវចំពោះការគ្រប់គ្រង ប្រតិបត្តិការប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាព ការធ្វើផែនការ ការរាយការណ៍ និងការគ្រប់គ្រងបុគ្គលិក។
- ទទួលខុសត្រូវ នឹងធានាឱ្យបានចំពោះការងារទំនាក់ទំនង ក្នុងចំណោមក្រុមបុគ្គលិក អោយទាន់ពេលវេលានឹងប្រកបដោយប្រសិទ្ធភាព។
- គ្រប់គ្រងប្រតិបត្តិការគម្រោងប្រចាំថ្ងៃដែលបានព្រមព្រៀងគ្នា រួមទាំងការសម្របសម្រួលសកម្មភាព។
- ដឹកនាំការរៀបចំព្រឹត្តិការណ៍ទៅតាមតម្រូវការ។
- ហិរញ្ញវត្ថុ
- គាំទ្រដល់ការអភិវឌ្ឍន៍ប្រព័ន្ធហិរញ្ញវត្ថុស្របតាមស្តង់ដារកម្ពុជា និងអន្តរជាតិ។
- ធ្វើការត្រួតពិនិត្យទៅលើប្រតិបត្តិការហិរញ្ញវត្ថុនឹងធានាអោយបាន ថាការអនុវត្តគោលនយោបាយផ្ទៃក្នុងត្រឹមត្រូវ នឹងមានតម្លាភាព មានគណនេយ្យភាព ដែលអាចធានាឳ្យបានលើការបង្កើតនូវ “វប្បធម៌ ដែលគ្មានការក្លែងបន្លំជាដាច់ខាត” នៅក្នុងសហព័ន្ធ ។
- ធានាឳ្យបានថាសហព័ន្ធបានរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលត្រឹមត្រូវ ស្របតាមស្តង់ដាររបាយការណ៍ដែលតម្រូវដោយម្ចាស់ជំនួយ មានតម្លាភាព និងទាន់ពេលវេលា។ ។
- គ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុ នឹងធានាអោយបានថា ការចំណាយទូទៅ នឹងចំណាយលើប្រាក់បៀវត្សរ៍ បានត្រួតពិនិត្យនឹង អនុវត្តស្របតាមគោលការណ៍ហិរញ្ញវត្ថុដែលបានអនុម័ត
- ត្រួតពិនិត្យសមតុល្យធនាគារ លំហូរសាច់ប្រាក់ និងការចំណាយរបស់ស្ថាប័ន។
- រៀបចំប្រព័ន្ធរក្សាឯកសារ ស្របតាមស្តង់ដារការទុកដាក់ឯកសារហិរញ្ញវត្ថុទាំងអស់។
- រៀបចំផែនការថវិកា, ត្រួតពិនិត្យ, គ្រប់គ្រង និងដឹកនាំការធ្វើសវនកម្មផ្ទៃក្នុង និងការធ្វើសវនកម្មខាងក្រៅ។
- ការសម្របសម្រួល
- ធ្វើការយ៉ាងជិតស្និទ្ធជាមួយអគ្គលេខាធិការ ដើម្បីផ្តល់ការគាំទ្រផ្នែកប្រតិបត្តិការក្នុងនាមគណកម្មាធិការប្រតិបត្តិ និងដើម្បីធានាថាគណកម្មាធិការប្រតិបត្តិមានព័ត៌មានសមស្រមក្នុងការធ្វើការសម្រេចចិត្ត។
- ជួយគាំទ្រក្នុងការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយ NOCC និងរដ្ឋាភិបាលក្នុងនាមគណកម្មាធិការប្រតិបត្តិដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយអគ្គលេខាធិការ។
- ជួយគាំទ្រក្នុងការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយដៃគូ ដែលរួមបញ្ចូលទាំងភាពជាដៃគូជាមួយអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ។
- ជួយគាំទ្រការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយស្ថាប័នកីឡាក្នុងតំបន់ និងអន្តរជាតិ ដើម្បីគាំទ្រដល់គោលដៅរបស់ CFR ក្នុងការក្លាយជាសមាជិកពេញសិទ្ធិរបស់ Asia Rugby ដែលជាស្ថាប័នគ្រប់គ្រងកីឡាប្រចាំតំបន់ និងWorld Rugby ដែលជាស្ថាប័នគ្រប់គ្រងកីឡាថ្នាក់អន្តរជាតិ។
- ការគ្រប់គ្រងធនធានមនុស្ស
- បង្កើតប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស គោលនយោបាយ និងនីតិវិធីស្របតាមច្បាប់ការងារនៅកម្ពុជា និងស្តង់ដារអន្តរជាតិ។
- ត្រួតពិនិត្យ និងគាំទ្របុគ្គលិកសហព័ន្ធកីឡាបាល់ឱបកម្ពុជា ក្នុងការបំពេញភារកិច្ចរបស់ពួកគេ។
- មានបទពិសោធន៍ក្នុងការត្រួតពិនិត្យថវិកា ការធ្វើរបាយការណ៍ ការធ្វើផែនការ និងសវនកម្ម។
- មានសមត្ថភាពក្នុងការធ្វើការដោយឯករាជ្យជាមួយនឹងភាសាខ្មែរ និងភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ។មានបទពិសោធន៍ទំនាក់ទំនងជាមួយរដ្ឋាភិបាល។
- មានបទពិសោធន៍ការងារក្នុងបរិបទអន្តរជាតិ។
- មានបទពិសោធន៍ការងារដែលពាក់ព័ន្ធយ៉ាងតិច 5 ឆ្នាំ ដូចជា ការគ្រប់គ្រងគម្រោង ឬការគ្រប់គ្រងការិយាល័យជាដើម។
- កម្រិតសញ្ញាបត្រដែលពាក់ព័ន្ធ។
Business Operations Manager
Purpose
To support overall business operations, including administration, finance, coordination and human resources management for the Cambodia Rugby Federation (CFR), a National Sports Federation registered under the National Olympic Committee of Cambodia (NOCC) and an Associate Member of Asia Rugby.
Reporting
The Business Operations Manager reports to the Cambodia Rugby Federation Secretary General. Weekly update progress reports for both activity and budget management will be required as part of the role.
Management
The Business Operations Manager will directly manage 2 Rugby Development Officers.
Contract Information
A 12-month full-time consultancy contract is available with a competitive monthly payment – this position has no additional benefits. The range for this contract is 700USD (negotiable) per month after tax based on experience.
- Operations
- Establish administrative systems and policies in-line with Cambodian and international standards.
- Hold responsibility for effective day to day operations, planning, reporting and staff deployment.
- Ensure effective and timely communications across the staff team.
- Manage agreed daily project operations including activity coordination.
- Lead the preparation of events as required.
- Ensure safeguarding commitments are met in-line with policy.
- Support financial systems development in-line with Cambodian and international standards.
- Provide financial checks to ensure that internal policy commitments are met relating to transparency and accountability ensuring a zero tolerance to fraud culture is established.
- Ensure financial reporting requirements are met for donors accurately, transparently and on-time.
- Manage financial operations, including expenses and salaries, and ensure approved financial processes are followed in-line with requirements.
- Monitor bank balances, cash flow and organisational expenditure.
- Maintain a standard filing system for all financial documents.
- Support budget preparation, monitoring and management and internal and external audits.
- Coordination
- Work closely with the Secretary General to provide operational support on behalf of the Board and to ensure that the Board has information to make informed decisions.
- Support effective communication with the NOCC and Government on behalf of the Board, working closely with the Secretary General.
- Support effective communication with partners, including an international NGO partnership.
- Support effective communication with regional and international sports bodies in support of the CFR’s goal to be full members of Asia Rugby, the regional governing body for the sport and World Rugby, the international governing body for the sport.
- Human Resources Management
- Establish human resources management systems, policies and procedures in-line with Cambodian law and international standards.
- Supervise and support Cambodia Rugby
- Federation staff to perform their duties.
- Experience of overseeing budgeting, reporting, planning, and auditing.
- An ability to work independently with Khmer and English fluency.
- Government engagement experience.
- International environment working experience.
- At least 5 years of relevant work experience e.g. project management or office management.
- Relevant degree.