ការអញ្ជើញដេញថ្លៃជ្រើសរើសក្រុមហ៊ុន សម្រាប់ការសាងសង់ឃ្លាំងស្តុកជីកំប៉ុស្តិ៍ ទំហំ ១០ម៉ែត្រ x ១៥ម៉ែត្រ កម្ពស់ ៦ម៉ែត្រ
- Career Category: Invitation for Bids
- Location: Takeo Province
អ្នកទទួលការស្នើសុំ៖ សហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់
ប្រធានបទក្នុងការដេញថ្លៃ៖ការសាងសង់ឃ្លាំងស្តុកជីកំប៉ុស្តិ៍ ទំហំ ១០ម៉ែត្រ x ១៥ម៉ែត្រ កម្ពស់ ៦ម៉ែត្រ ចំនួន ០១ខ្នង
ពិពណ៌នាពីលទ្ធផលគម្រោង
លទ្ធផលរំពឹងទុកដែលអ្នកទទួលការត្រូវផ្តល់ជូន បន្ទាប់ពីទទួលបានកិច្ចសន្យា រួមមាន៖
- ការងារជើងតាង កសសរ និងធ្នឹមបេតុងអាម៉េ
- ការងារកម្រាលបេតុងកម្រាស់ ១០០ម.ម
- ការងារជញ្ជាំងឥដ្ឋ និងជញ្ជាំងស័ង្កសី (៣២០ ម²) រួមទាំងទ្វារចេញចូល ទំហំ ៤ម x ៣.៣ម
- ការងារដំបូលស័ង្កសីកម្រាស់ 3c និងគ្រោងឆ្អឹងដែក (២៥៨ ម²) រួមទាំងសំយាប
- ការផ្គត់ផ្គង់សម្ភារៈ កម្លាំងពលកម្ម និងការដឹកជញ្ជូនទៅដល់ទីតាំងគម្រោង ជាបន្ទុក/ការទទួលខុសត្រូវរបស់អ្នកទទួលការដែលឈ្នះក្នុងការដេញថ្លៃ
ទីតាំងអនុវត្តគម្រោង៖ សហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ
តម្លៃប៉ាន់ស្មាន៖ ១១៣,០៦៧,៧00 រៀលគត់ (ស្មើនឹង 27,685.52 ដុល្លារអាមេរិក)
អ្នកដែលអាចចូលរួមដេញថ្លៃគម្រោងបាន៖ ជាក្រុមហ៊ុនក្នុងស្រុកឫនិតិបុគ្គល ដែលមានសមត្ថភាព និងបទពិសោធន៍ក្នុងការសាងសង់ស្រដៀងគ្នា