សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃសម្ភារព័ត៌មានវិទ្យា (Computer Laptop, LCD Projector and Smart TV)
- Career Category: Invitation for Bids
- Location: Kampong Cham Province
គម្រោង សាលារៀនជំនាន់ថ្មី នៃអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា នឹងដាក់ឱ្យចូលរួមដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសក្រុមហ៊ុន ឬអាជីវករ ទទួលផ្គត់ផ្គង់សម្ភារព័ត៌មានវិទ្យា (Computer Laptop, LCD Projector and smart TV) សម្រាប់សាលារៀនគោលដៅគម្រោងសាលារៀនជំនាន់ថ្មី ក្នុងឆ្នាំសិក្សា២០២៦-២០២៧ ខាងមុខនេះ។
ក្រុមហ៊ុន ឬអាជីវករ ទាំងអស់ដែលមានប្រភពតែមួយអាចដាក់សំណើដេញថ្លៃបានតែមួយគត់ក្នុងករណីពិនិត្យឃើញថា ក្រុមហ៊ុន ឬអាជីវករ ដែលបានចូលរួមធ្វើការដេញថ្លៃ ជាក្រុមហ៊ុនមានសម្ព័ន្ធភាពជាមួយ ឬប្រភពតែមួយ នឹងត្រូវបដិសេធដោយស្វ័យប្រវត្តិ។