សេចក្តីជូនដំណឹងស្តីពីការធ្វើលទ្ធកម្ម ក្រុមហ៊ុនម៉ៅការបំពាក់សូឡា(ចំនួន១ឈុត ទំហំ 8.26 kwp, 20 kwh) ម៉ាស៊ីនផលិតទឹកសុទ្ធ ៣០០០លីត្រក្នុងមួយម៉ោង ម៉ូទ័របូមទឹក និងអំពូលភ្លើងសម្រាប់ប្រើប្រាស់ក្នុងស្ថានីយ៍ផលិតទឹកសុទ្ធ
- Career Category: Invitation for Bids
- Location: Kampong Thom Province
ក្រុមហ៊ុនម៉ៅការបំពាក់សូឡា(ចំនួន១ឈុត ទំហំ 8.26 kwp, 20 kwh) ដែលអាចដំណើរការ ម៉ាស៊ីនផលិតទឹកសុទ្ធដែលមានសមត្ថភាពផលិតបាន ៣០០០លីត្រក្នុងមួយម៉ោង ម៉ូទ័របូមទឹក និងអំពូលភ្លើងសម្រាប់ប្រើប្រាស់ក្នុងស្ថានីយ៍ផលិតទឹកសុទ្ធ ជាផលិតផលរបស់ជប៉ុន-អាមេរិក ។
ទីតាំងតំឡើង: នៅសហគមន៍ក្បាលខ្លា ក្នុងភូមិស្រែចង់ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ
តម្លៃប៉ាន់ស្មាន : ដំឡើង និងបំពាក់សូឡា ចំនួន១ឈុត ទំហំ 8.26kwp, 20kwh ដែលមានសមត្ថភាពផលិតទឹកសុទ្ធបាន ៣,០០០លីត្រក្នុងមួយម៉ោង ម៉ូទ័របូមទឹក និងអំពូលភ្លើង
ទឹកប្រាក់សុប : USD 5,210 (ប្រាំពាន់ពីរយដប់ដុល្លារអាមេរិក)
Eligibility
- លក្ខខណ្ឌនៃការដេញថ្លៃ គឺដេញថ្លៃចុះពីចំនួនទឹកប្រាក់ដែលបានផ្តល់អោយខាងលើ។
- សេចក្តីប្រកាសពីក្រមសីលធម៌បណ្ណបាតង់ និងលិខិតចុះបញ្ជីទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មភ្ជាប់មកជាមួយ។
- អ្នកទទួលម៉ៅការទទួលខុសត្រូវទាំងស្រុងក្នុងការថែទាំលទ្ធផលក្នុងកិច្ចសន្យា និងជួសជុលរាល់ការខូចខាតទាំងអស់ក្នុងកំឡុងពេលកិច្ចសន្យាចំនួន ៥ឆ្នាំ បន្ទាប់ពីសាងសង់រួចជាស្ថាពរ។
- អ្នកទទួលម៉ៅការត្រូវចូលរួមទទួលការដេញថ្លៃប្រកបដោយការប្រកួតប្រជែងដោយគ្នានការឃុបឃិតគ្នា និងពាក់ព័ន្ធទៅនឹងអំពីការក្លែងបន្លំ ឬពុករលួយ។ ប្រសិនបើអ្នកទទួលម៉ៅការណាមួយឃុបឃិត សុំគ្រលំគ្នា និងពាក់ព័ន្ធក្នុងការកេងបន្លំជាមួយអ្នកម៉ៅការដ៏ទៃទៀត អ្នកទទួលម៉ៅការទាំងនោះត្រូវលុបឈ្មោះចេញពីទទួលម៉ៅការជារៀរហូត និងមិនអនុញ្ញាតឲ្យដាក់សំណើរឲ្យដេញថ្លៃគម្រោងផ្សេងៗទៀតឡើយ ។
- អ្នកទទួលការត្រូវចូលរួមក្នុងការអនុវត្តនូវគោលនយោបាយនានារបស់អង្គការ EHE ជាពិសេសគោលនយោបាយការការពារកុមារ គោលនយោបាយសុវត្តិភាពបុគ្គលិកជាដើម។