សេចក្តីប្រកាសស្តីពីការជ្រើសរើស ក្រុមហ៊ុនដេញថ្លៃខួងអណ្តូងចំនួន 13
- Career Category: Invitation for Bids
- Location: Preah Vihear Province
ប្រភេទសំណង់៖ ខួងអណ្តូងទឹក
ចំនួន៖ 13
បរិយាយ
- ក្បាលអណ្តូងស្នប់ទឹកស្អាតAFRIDEV(អាហ្វីដេវ) ផលិតពីប្រទេសឥណ្ឌា។
- បំពង់ទុយោស្នប់ 125សង់ទីម៉ែត្រកម្រាស់ 8.5 ទុយោសញ្ញារូបផ្កាយល្អរបស់ខ្មែរ។
- ជម្រៅទឹកពី40 ម៉ែត្រឡើងទៅអាស្រ័យតាមស្ថានភាពទីតំាងដីជាក់ស្តែង។
- ជីកដីចុះក្រោមដើម្បីឡប់ឡែកម្រាស់15សង់ទីម៉ែត្រនិង ចាក់សាបជុំវិញអណ្តូងកម្រាស់10សង់ទីម៉ែត្រ
- ទំហំទទឹងខឿននៃការចាក់សាបអណ្តូង2.50ម៉ែត្រប្រវែងបណ្តោយ 4.00 ម៉ែត្រ។
- ជម្រាលសម្រាប់ជនពិការទទឹងប្រវែង1.20ម៉ែត្របណ្តោយប្រវែង 2.00ម៉ែត្រនិងមានបង្កាន់ដៃដែកមូលរឹងមាំទំហំ 49សង់ទីម៉ែត្រនិង មិនបង្កគ្រោះថា្នក់ដល់ អ្នកប្រើប្រាស់។
- មានបំពង់បង្ហូរទឹកស្អុយមុខកាត់30សង់ទីម៉ែត្រមានទំនប់សងខាងកម្ពស់10សង់ទីម៉ែត្រពីសាបនិង ប្រវែង 2.50ម៉ែត្រ។
- មានផ្លាកសញ្ញាធ្វើអំពីថ្មម៉ាបមានជើងកម្ពស់0.50ម៉ែត្រ 1ផ្ទាំងទំហំ 0.50ម៉ែត្រគុណ0.70ម៉ែត្របង្ហាញម្ចាស់ជំនួយឧបត្ថម្ភគាំទ្រនិងមានប្លង់គំរូពេលចុះកុងត្រា(ពិភាក្សាលម្អិតក្រោយចុះកុងត្រា).
- ធ្វើតេស្តពិនិត្យគុណភាពទឹកអណ្តូងស្នប់យ៉ាងតិច13ប៉ារ៉ាម៉ែត គ្រប់អណ្តូងស្នប់និងណែនាំពីគុណភាពឬផលប៉ះពាល់ដល់គណៈកម្មការគ្រប់គ្រងទឹក។
- ត្រូវបង្រៀនពីរបៀបជួសជុលថែទំាអណ្តូងនិងផ្តល់សោរមួយឈុតសមា្រប់ជួសជុលដល់ក្រុមគណៈកម្មការគ្រប់គ្រងអណ្តូងទឹក។
- ត្រូវពិព័ណ៌នាពីជម្រៅទឹកបរិមាណទឹក នីវ៉ូទឹកកាលបរិច្ឆេទកសាងខឿនអណ្តូងស្នប់និមួយៗ។
តំបន់គោលដៅខួងអណ្តូង
- ស្តិតនៅឃុំពុទ្រា៖
- ភូមិពើកចំនួន 3 អណ្តូង (ជម្រៅខួង: 40-50ម៉ែត្រ)
- ភូមិពុទា្រចំនួន 2 អណ្តូង (ជម្រៅខួង: 40-50ម៉ែត្រ)
- ភូមិវាលបរចំនួន 2 អណ្តូង (ជម្រៅខួង: 50-65ម៉ែត្រ)
- ស្តិតនៅឃុំច្រាច់៖
- ភូមិបដិវត្តចំនួន 2 អណ្តូង (ជម្រៅខួង: 40-50ម៉ែត្រ)
- ស្តិតនៅឃុំធា្ម៖
- ភូមិភា្ញក់រលឹកចំនួន 2 អណ្តូង (ជម្រៅខួង: 40-50ម៉ែត្រ)
- ភូមិធា្មចំនួន 2 អណ្តូង (ជម្រៅខួង: 40-50ម៉ែត្រ)
សេចក្តីបញ្ជាក់: អ្នកទទួលម៉ៅការ/ក្រុមហ៊ុនត្រូវទទួលខុសត្រូវខួងអណ្តូងអោយមានទឹកប្រើប្រាស់គ្រប់គ្រាន់នៅ រដូវប្រាំង និង វស្សា ។
Eligibility
- លក្ខណៈសម្បត្តិរបស់ ក្រុមហ៊ុន ដែលត្រូវបានជ្រើសរើសអោយចូលរួមដេញថ្លៃដូចខាងក្រោម៖
- ត្រូវមានវិញ្ញាបនប័ត្រចុះបញ្ជីរបស់ក្រសួងពាក់ព័ន្ធ
- ត្រូវមានវិញ្ញាបណ្ណប័ត្របញ្ជាក់ពីការចុះឈ្មោះក្នុងបញ្ជីអ្នកទទួលខួងអណ្តូងរបស់រដ្ឋបាលស្រុកឬរដ្ឋបាលខេត្ត ហើយមានសុពលភាព។
- ត្រូវមានច្បាប់ចម្លងប័ណ្ណប៉ាតង់ដែលមានសុពលភាព(ប្រសិនបើជាក្រុមហ៊ុន)
- ត្រូវមានច្បាប់ចម្លងអាករលើតម្លៃបន្ថែម (VAT) បើសិនជាក្រុមហ៊ុន
- ត្រូវមានបទពិសោធន៍ក្នុងការខួងអណ្តូងទឹក(ក្រុមហ៊ុនត្រូវបានផ្តល់អទិភាពក្នុងការជ្រើសរើសប្រសិនបើមានភ្ជាប់ មកជាមួយនូវ រូបថត កិច្ចសន្យាម៉ៅការជាមួយអង្គការ ឬស្ថានប័នដទៃ ឬប័ណ្ណសរសើរអំពីស្នាដៃពីអាជ្ញាធរ ឬស្ថាប័នក្នុង រយៈពេលកន្លងមក)។
- ត្រូវមានអ្នកធានាចំនួនមួយនាក់ដោយភ្ជាប់មកជាមួយនូវ ឈ្មោះ តួនាទី ទីកន្លែងបំរើការងារ លេខទូរស័ព្ទ និងអាសយដ្ឋានទំនាក់ទំនង ។
- ក្រុមហ៊ុនដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬ ប្រភពតែមួយអាចដាក់ឯកសារដេញថ្លៃបានតែមួយប៉ុណ្ណោះ (ក្រុមហ៊ុនមួយមិនអាចបំបែកគា្នដេញថ្លៃបានទេ)។