សេចក្ដីប្រកាស សុំសម្រង់តម្លៃសំណង់សាលាមត្តេយ្យសិក្សា 12កន្លែង

with Planète Enfants & Développement
This job has already passed the closing date
Invitation for Bids

Announcement Description

អង្គការ​ពិភព​កុមារ​ និង​អភិវឌ្ឍន៍​ (PE&D) និង​អង្គការ​ដៃគូ​អនុវត្ត​គម្រោង​ សមាគម​បណ្តុះ​កុមារ​ (BK) បាន​កំពុងតែ​អនុវត្ត​គម្រោង​មួយ​ដែល​មានឈ្មោះ​ថា​ "គាំទ្រ​អភិបាល​កិច្ច​ក្រុមប្រឹក្សា​ឃុំ​និង​សហគមន៍​ក្នុង​តំបន់​ ក្នុង​ការ​ផ្តល់សេវា​អប់រំ​កុមារ​តូច​ និង​លើក​កម្ពស់​សមភាព​យេ​នឌ័រ"។ គម្រោង​នេះ​ទទួល​បាន​ជំនួយ​ថវិកា​ពី​ សហភាព​អឺរ៉ុប​(EU) និង​ទីភ្នាក់ងារ​អភិ​វឌ្បន៍បារាំង​(AFD) និង​ម្ចាស់​ជំនួយ​ផ្សេងទៀត​។ គម្រោង​ មាន​គោលបំណង​ពង្រឹង​សមត្ថភាព​ ដល់​អង្គការ​សហគមន៍​មូលដ្ឋាន​(CBO) និង​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការងារ​ជា​ដៃគូ​ និង​គាំទ្រ​គ្នា​ទៅវិញទៅមក​ ក្នុង​ការ​អនុវត្ត​តួនាទី​និង​ទំនួល​ខុសត្រូវ​ពេញលេញ​លើ​អភិបាល​កិច្ច​ក្នុង​មូលដ្ឋាន​និង​ សេវា​គាំពារ​និង​អភិវឌ្ឍ​ កុមារ​តូច​។ ជាពិសេស​គម្រោង​នឹង​គាំទ្រ​ការ​បណ្តុះ​បណ្តាល​ជំនាញ​គ្រូ​មត្តេយ្យ សំណង់​សាលារៀន​ថ្មី​ ការ​ជួសជុល​ថ្នាក់​ចាស់​ និង​បំពាក់​សម្ភារៈ​បង្រៀន​និង​រៀន​ផង​ដែរ​។ ជាមួយ​ការ​រំពឹង​ទុកជាមុន​ ក្នុង​ការចូលរួម​ថវិកា​បន្ថែម​ពី​ស្ថានទូត​ជប៉ុន​ ក្រោម​គម្រោង​ជំនួយ​ឥត​សំណង​គូសាណូណិ សម្រាប់​ការ​សាងសង់​ ថ្នាក់​មត្តេយ្យសិក្សា​ ចំនួន​១២កន្លែង​ ដែល​នឹង​ត្រូវ​សាងសង់​នៅ​ក្នុង​ខេត្ត​គោលដៅ​ចំនួន​៤របស់​គម្រោង​ដូចដែល​បាន​ បង្ហាញ​ក្នុង​តារាង​ខាងក្រោម​៖ 

Bid Components

សេចក្ដីប្រកាស សុំសម្រង់តម្លៃសំណង់សាលាមត្តេយ្យសិក្សា 12កន្លែង

  • Career Category: Invitation for Bids
  • Location: Pursat Province, Kampong Speu Province, Kampot Province, Preah Sihanouk Province

អង្គការ​កំពុងតែ​ស្វែងរក​ក្រុមហ៊ុន​សាងសង់​ដែល​មាន​ចុះបញ្ជី​ស្រប​ច្បាប់ដើម្បី​ដាក់​សំណើ​សម្រង់​តម្លៃ​ក្នុង​សេវា​ផ្គត់ផ្គង់​ការ​សាងសង់​សាលា​មត្តេយ្យសិក្សា​ និង​មាន​ជំនាញ​សាងសង់​ជាក់លាក់​ទៅតាម​ការ​បរិយាយ​ដូច​ខាងក្រោម​៖

រចនា​សម្ព័ន្ធ​ និង​លក្ខណៈ​ទូទៅ​នៃ​សំណង់​អគារ​សាលា​មត្តេយយស​ហគម​ន៍៖

គម្រូ​នៃ​សំណង់​អគារ​សាលា​មត្តេយ្យស​ហគម​ន៍នៅ​ក្នុង​គម្រោង​នេះ​គឺ​យកទៅ​តាម​គម្រូប្លង់​រួម​ដែល​ណែនាំ​ដោយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ក្រោម​គម្រោង​ភាពជា​ដៃគូ​សកល​សម្រាប់​ការអប់រំ​ដំណាក់កាល​ទី​២ ហៅ​កាត់​ថា​GPE2។ ជាទូទៅ​សំណង់​អគារ​នៃ​ថ្នាក់​មត្តេយ្យស​ហគម​ន៍នេះ​ គឺ​ត្រូវ​បាន​សាងសង់​ក្នុង​តំបន់​ដែល​គ្មាន​ ទឹក​ជន់​លិច​ ក្នុង​ទំហំ​ ៦ម៉ែត្រ​ គុណ​នឹង​ ៦.៦ម៉ែត្រ​។ លក្ខណៈ​លម្អិត​នៃ​សំណង់​ថ្នាក់​មត្តេយ្យនេះ​ គឺ​ត្រូវ​សាងសង់​ ពី​បេតុង​ ដែក​ និង​ឥដ្ឋ​តាន់​រៀប​ខាងក្រោម​ធ្នឹម​ផ្ទាល់​ដី​ ជញ្ជាំង​ឥដ្ឋ​ ចាក់​គ្រឺះរឹង​មាំ​ខឿន​បេតុង​ជុំវិញ​ថ្នាក់​ មេដំបូល​ដែក​ ដំបូល​ស័ង្កសី​ភ្លី​ជ្រុង​ មាន​បង្អួច​ឈើ​៨ និង​ទ្វា​ឈើ​១ និង​ឥដ្ឋ​ខ្យល់​ពីលើ​ទ្វារ​និង​។ សំណង់​អគារ​ថ្នាក់​មត្តេយ្យ ត្រូវ​រួម​បញ្ជូលទាំង​ប្រព័ន្ធ​អនាម័យ​ទឹក​ស្អាត​ ដែល​រួម​មាន​បង្គន់​អនាម័យ​១(មាន​២បន្ទប់​សម្រាប់​កុមារា​និង​កុមារី​) កន្លែង​លាង​ដៃ​សម្រាប់​កុមារ​(hand washing Basin) ស៊ី​ទែន​ស្តុ​កទឹក​ប្រើប្រាស់​១០០០លីត្រ​ តប​ណ្តា​ញទឹក​ ពី​ប្រភព​ទឹក​ជិតខាង​ទៅដល់​ស៊ី​ទែន​ស្តុ​កទឹក​ប្រើប្រាស់​ បំពាក់​ល្បែង​លេង​ក្រៅ​ថ្នាក់​(៤មុខ​) និង​របង​សំណាញ់​ ជុំវិញ​ប្រើ​បង្គោល​ក្រាក់​។ រចនា​សម្ព័ន្ធ​និង​គម្រូប្លង់​សំណង់​អគារ​ សាលា​មត្តេយ្យស​ហគម​ន៍នេះ​ នឹង​មាន​ផ្តល់ជូន​ តាម​ការ​ស្នើសុំ​។

Submission Requirements

ភាគី​​​និង​​​បណ្ដា​​​ក្រុមហ៊ុន​​​សាងសង់​​​ដែល​​​មាន​​​ចំណាប់អារម្មណ៍​​​ សូម​​​ផ្ញើ​​​ជាសារអេឡិច​​​ត្រូនិច​​​ ដោយ​​​ភ្ជាប់​​​ឯកសារ​​​សំណើ​​​ដែល​​​មាន​​​រៀបរាប់​​​ពី​​​លក្ខណៈ​​​បច្ចេកទេស​​​សាងសង់​​​ និង​​​តម្លៃ​​​សេវាកម្ម​​​សាងសង់​​​ តាមរយៈ​​​ អ៊ី​​​ម៉ែ​​​លដែល​​​បាន​​​ផ្ដល់​​​ជូន​​​នៅ​​​ក្នុង​​​ព័ត៌មាន​​​ទំនាក់ទំនង​​​។

សំណើ​​​រស្នើរសុំត្រូវ​​​រួមបញ្ចូល​​​៖

  • កាលបរិច្ឆេទ​​​នៃ​​​ការ​​​សាងសង់​​​ (ចាប់ផ្ដើម​​​ពី​​​ថ្ងៃ​​​ទី​​​១ ខែកុម្ភៈ​​​ និង​​​បញ្ចប់​​​នៅ​​​ថ្ងៃ​​​ទី​​​៣០ ខែក​​​ក្កដា​​​ ឆ្នាំ​​​២០២២)
  • ឯកសារ​​​ផ្លូវច្បាប់​​​របស់ក្រុមហ៊ុន​​​ អាសយដ្ឋាន​​​ និង​​​ព័ត៌មាន​​​ទាក់ទង​​​លម្អិត​​​ អត្តសញ្ញាណ​​​បណ្ណ ថត​​​ចំ​​​លង​​​នៃ​​​ម្ចាស់ក្រុមហ៊ុន​​​សាងសង់​​​។

សំណើ​​​រសាងសង់​​​នេះ​​​ ត្រូវ​​​ផ្ញើ​​​មក​​​អាសយដ្ឋាន​​​ទាក់ទង​​​ខាងលើ​​​អោយ​​​បាន​​​ត្រឹម​​​ ថ្ងៃ​​​ផុត​​​កំណត់​​​ខាងលើ​​​ វេលា​​​ម៉ោង​​​ ៥.០០ ល្ងាច​​​។

សម្រាប់​​​ព័ត៌មាន​​​លំអិត​​​បន្ថែម​​​ សូម​​​ចូល​​​ទៅកាន់​​​ឯកសារ​​​ភ្ជាប់​​​ខាងក្រោម​​​។

 
Attachment
 

Contact Details

Contact Name
  • លោក យឹម អៀង
 
Email